ហោរាសាស្ត្រសម្រាប់ពេលនេះ ជាឱកាសដ៏កម្រសម្រាប់ម្ចាស់ឆ្នាំទាំង ៤ គាស់លាភសំណាង និងកំណប់ទ្រព្យ ក្នុងរយៈពេលត្រឹមតែមួយប៉ប្រិចភ្នែក។
១. ឆ្នាំរកា
ហោរាសាស្ត្រ និយាយថា ចាប់ពីពេលនេះតទៅ អ្នកដែលកើតឆ្នាំរកា គឺជាមនុស្សដែលមានសំណាង ប៉ងអីបានហ្នឹង ទ្រព្យសម្បត្តិហូរហៀរ ទៅតាមការចង់បាន។ ជាពិសេសក្នុងចំណោមឆ្នាំទាំង ១២ រាសី អ្នកកើតឆ្នាំរកា ល្បីល្បាញខាងឧស្សាហ៍ព្យាយាម។ កាលណាគេខំប្រឹងកាន់តែច្រើន ទ្រព្យសម្បត្តិក៏កាន់តែកើនឡើងពេលចាស់ទៅ។ ជាពិសេសបើអ្នកកើតឆ្នាំរកា ធ្វើជំនួញនោះនាអនាគតដ៏ខ្លីខាងមុខនឹងមានមនុស្សខ្ពង់ខ្ពស់បង្ហាញផ្លូវដល់ពួកគេ ហើយពួកគេនឹងទទួលបាននូវសមិទ្ធផលជាច្រើនក្នុងការរកស៊ី។ អ្នកដែលកើតក្នុងឆ្នាំរកា គួរតែឆ្លៀតយកឱកាសដែលទេវតាផ្ដល់ឱ្យដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាង។
២. ឆ្នាំច
ហោរាសាស្ត្រនិយាយថា មនុស្សកើតឆ្នាំច ជាមនុស្សដែលទទួលបានផលច្រើនក្នុងជីវិត។ អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សមានឆន្ទៈរឹងប៉ឹង ឧស្សាហ៍ព្យាយាម ស្លូតបូត ស្មោះត្រង់ និងមានការតស៊ូព្យាយាមបំផុតក្នុងចំណោមឆ្នាំទាំង១២។ ទោះបីជាមនុស្សកើតឆ្នាំច មានការលំបាកច្រើនក្នុងជីវិតកាលពីអតីតកាលក៏ដោយ។ ប៉ុន្តែចាប់ពីថ្ងៃស្អែកតទៅ អ្នកដែលកើតឆ្នាំច គឺជាឆ្នាំមួយដែលបន់ស្រន់ សុំទ្រព្យបានទ្រព្យ សុំលាភបានលាភ សុំលុយបានលុយ ជីវិតពោរពេញដោយពរជ័យលាភសំណាង។
ម្យ៉ាងទៀត អ្នកដែលកើតឆ្នាំច ក៏ជាមនុស្សដែលចេះសេពគប់ ចេះបង្កើតមិត្ត និងបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនផងដែរ ដូច្នេះហើយ រាសីក្នុងឋានៈជាបុគ្គលខ្ពង់ខ្ពស់ក៏ល្អផងដែរ។ ហោរាសាស្ត្រក្នុងខែនេះបង្ហាញថា អ្នកកើតឆ្នាំចនឹងត្រូវបានផ្កាយល្អៗចូលមកដល់ ដូច្នេះរាសីនិងលាភក៏នឹងបើកមកដែរ។ លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំច នឹងមានមនុស្សខ្ពង់ខ្ពស់ជួយជ្រោមជ្រែង ដូច្នេះហើយ ទំនងជាក្នុងរយៈពេល ២ឆ្នាំខាងមុខ អ្នកនឹងអាចរកលុយបានច្រើន ហើយជីវិតកាន់តែសម្បូរហូរហៀរ គឺនៅចំពោះមុខអ្នក។
៣. ឆ្នាំមមែ
អ្នកកើតឆ្នាំពពែ ច្រើនតែមានចិត្តចេះបត់បែន និងមានសមត្ថភាពរៀនពូកែ។ ជាពិសេសបន្ទាប់ពីព្យាយាមកសាងអាជីពជាច្រើនឆ្នាំមក អ្នកដែលកើតក្នុងឆ្នាំពពែមានបទពិសោធន៍មានតម្លៃច្រើន ហើយថែមទាំងមានភាពចាស់ទុំ និងក្លាហានក្នុងជីវិតទៀតផង។ ហោរាសាស្ត្រនិយាយថា ចាប់ពីខែនេះតទៅ អ្នកដែលកើតក្នុងឆ្នាំពពែ ជាឆ្នាំដែលមានឱកាសអភិវឌ្ឍន៍ខ្លួនកាន់តែច្រើន រឿងអាក្រក់ និងការលំបាកក្នុងជីវិតនឹងរលត់ទៅបន្តិចម្តងៗ។
ជាពិសេសសម្រាប់អ្នកកើតឆ្នាំ ពពែ ដែលកំពុងប្រកបរបររកស៊ីជួញដូរ នេះជាឱកាសជួយរកលុយបានច្រើន និងក្លាយជាអ្នកមានស្ដុកស្ដម្ភ។ សម្រាប់អ្នកកើតឆ្នាំ ពពែ បើធ្វើការងារបានប្រាក់ខែ មានឱកាសឡើងតំណែងថ្មី ទទួលបានប្រាក់ខែក៏ឡើង ហើយជីវិតកាន់តែមានភាពល្អប្រសើរច្រើន។ ហោរាសាស្ត្រនិយាយថា អ្នកកើតឆ្នាំពពែ ជាមនុស្សដែលនឹងមានជីវិតរុងរឿង និងសម្រេចបានក្នុងអនាគតដ៏ខ្លីខាងមុខ ។
៤. ឆ្នាំឆ្លូវ
អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សដែលមានឆន្ទៈជាងឆ្នាំផ្សេងៗ។ មនុស្សឆ្នាំនេះពិតជាមានទេពកោសល្យ សមត្ថភាព និងមានការតាំងចិត្តខ្ពស់។ ដូច្នេះប្រសិនបើអ្នកកើតឆ្នាំឆ្លូវបានកំណត់គោលដៅនោះ គេនឹងធ្វើរហូតដល់ចប់។ ដោយសារភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់ពួកគេ ទើបអ្នកកើតឆ្នាំឆ្លូវ តែងតែជាអ្នកដឹកនាំគ្រប់រឿង។ ហោរាសាស្ត្រនិយាយថាអ្នកកើតឆ្នាំឆ្លូវ ជាមនុស្សដែលនាំលាភសំណាងតាំងពីខែទី២ មកដល់ទីនេះ ។
ក្នុងរយៈពេលនេះ រាសី និងជោគជ័យរបស់អ្នកកើតឆ្នាំឆ្លូវ នឹងរះឡើងដូចខ្លែងក្នុងខ្យល់។ ប្រសិនបើអ្នកស្រលាញ់ផែនការ និងគោលដៅផ្ទាល់ខ្លួន នោះគឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចាប់ផ្តើមប្រែក្លាយសុបិនរបស់អ្នកឱ្យក្លាយជាការពិត។ អ្នកដែលកើតឆ្នាំឆ្លូវ នឹងឃើញច្បាស់ថា ឱកាសកាន់តែច្រើនឡើងៗ សូមព្យាយាមឆ្លៀតឱកាសនេះឱ្យបានច្រើន ដើម្បីឱ្យខ្លួនឯងមានកម្លាំង៕