ក្នុងអត្ថបទនេះ សូមអ្នកជ្រើសរើសនូវរូបសំណាកព្រះពុទ្ធមួយ ដើម្បីទទួលបានសារណែនាំដ៏មានឥទ្ធិពលសម្រាប់ជីវិត៖
រូបព្រះពុទ្ធទី ១
មិនថារឿងលំបាកយ៉ាងណ ចូរអ្នកកុំបោះបង់ដោយងាយ ត្រូវគិតថា អ្នកបានឆ្លងដល់ពាក់កណ្ដាលទីទៅហើយ អ្នកបានឆ្លងកាត់រឿងលំបាកជាច្រើនរួចមកហើយ ហេតុអ្វីសល់តែបន្តិចទៀតនេះ អ្នកបែរជាគិតចង់បោះបង់?
តាមរយៈការជ្រើសរើសរបស់អ្នក យើងលើកទឹកចិត្តឲ្យអ្នក ចូរបន្តបោះជំហានទៅមុខទៀត។ មិនយូរទេ អ្វីៗទាំងប៉ុន្មាននឹងរំលេចជាផ្លែផ្កាដូចការគ្រោងទុករបស់អ្នក។ ក៏កុំសង្ស័យដែរ ព្រោះព្រះកំពុងបញ្ជូនលាភសំណាងមកកាន់ជីវិតអ្នកហើយ។
រូបព្រះពុទ្ធទី ២
បន្តការអត់ធ្មត់ ទេវតាសំណាងកំពុងសម្លឹងមើលនូវការខិតខំរបស់អ្នកហើយ។ លាភសំណាង រង្វាន់ដ៏ធំមួយនឹងធ្លាក់មកដល់ជីវិតអ្នកនៅពេលខាងមុខ។ ទំហំលះបង់កាន់តែធំ ផលដែលបានតបស្នងមកវិញក៏កាន់តែច្រើន។
ជោគជ័យនៅនឹងជិតបង្កើត បំណងប្រាថ្នាក៏កៀកនឹងក្លាយជាការពិតដែរ។ បើហត់ខ្លាំង ចូរសម្រាកបន្តិចបានហើយ តែកុំបោះបង់ ហើយចាំទទួលយកផ្លែផ្កាធំនៅពេលដ៏ខ្លីខាងមុខ។
រូបព្រះពុទ្ធទី ៣
ចូរបន្តមានភាពជឿជាក់លើខ្លួនឯង កុំមានការសង្ស័យ មានការភ័យខ្លាច ថាខ្លួនឯងធ្វើមិនបានឲ្យសោះ។ តាមពិតទៅអ្នកដែលជ្រើសរើសរូបភាពទី ៣ នេះ ជឿថាពេលខ្លះឱកាសមាននៅនឹងមុខហើយ តែចេះតែខ្លាចនេះខ្លាចនោះ មិនទាន់សាកល្បងផង ក៏គិតថាបរាជ័យជាមុន។
ចូររៀបចំពេលវេលា រៀបចំផែនការណ៍ និងការខិតខំឲ្យបានច្បាស់លាស់ ហើយត្រូវចាំថា គ្មានដំណើរជោគជ័យណាមួយ ដែលមិនឆ្លងកាត់បញ្ហានោះទេ ដូច្នេះចូរគិតថា បញ្ហាគ្រាន់តែជាការសាកល្បងចិត្តរបស់អ្នកប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក