មិនថាពួកគេមានអាយុប៉ុន្មាននោះទេ មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ នៅតែជាមនុស្សដែលមានរបៀបជាខ្លួនគេ ជាពិសេសគឺ អាយុកាន់តែច្រើន លាភសំណាងកើនឡើងកាន់តែខ្លាំង លុយកាក់ហូរហៀរ មានបានធូរធារដេកលើគំនរទ្រព្យ។
១. ឆ្នាំថោះ
ក្នុងចំណោមឆ្នាំទាំង១២ ស្ត្រីដែលកើតឆ្នាំថោះ តែងមានចរិតស្លូតបូត ស្មោះត្រង់ ចេះគិតគូរ និងសុភាពរាបសារ។ វាមិនមែនជាការបំផ្លើសទេក្នុងការនិយាយថា ពួកគេជាចៅហ្វាយនាយដែលនិយាយស្ដីម៉ឹងម៉ាត់ ស្វាហាប់។ ជាងនេះទៅទៀត អ្នកដែលកើតឆ្នាំនេះ ក៏ចេះមើលថែ និងគោរពឱ្យតម្លៃអ្នកដទៃផងដែរ ដូច្នេះហើយទៅណាមកណា តែងត្រូវបានមិត្តភក្តិ និងមិត្តរួមការងារស្រលាញ់រាប់អាន។
យោងទៅតាមមនុស្សជាច្រើន ស្ត្រីដែលកើតក្នុងឆ្នាំទន្សាយមានភាពថ្លៃថ្នូរ ចិត្តទូលាយ និងសុភាពណាស់។ ពួកគេមិនត្រឹមតែមានភាពរួសរាយរាក់ទាក់ និងសប្បុរសប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានទំនាក់ទំនងល្អជាមួយមនុស្សភេទផ្ទុយផងដែរ។ ដូច្នេះហើយ មិនថាឈានដល់វ័យណាទេ មនុស្សឆ្នាំនេះមាននិស្ស័យ និងមន្តស្នេហ៍ប្លែកពីគេ។ គុណសម្បត្តិទាំងនេះជួយឱ្យជីវិតពួកគេ តែងតែប្រព្រឹត្តទៅដោយរលូន ជីវិតស្នេហាមានការរីកចម្រើន ហើយក្នុងពាក់កណ្តាលជីវិតរបស់ពួកគេ នឹងមាននរណាម្នាក់មកស្រលាញ់ និង ផ្គាប់ចិត្តពួកគេ។ ពួកគេអាចជួយស្វាមី និងកូនបង្កើតអាជីពផ្ទាល់ខ្លួន និងមើលថែទាំគ្រួសារទាំងពីរ។
២. ឆ្នាំម្សាញ់
អ្នកកើតឆ្នាំម្សាញ់ ជាមនុស្សមានទេពកោសល្យ រហ័សរហួន ក្លាហាន និងមានប្រាជ្ញាឈ្លាសវៃ។ អាចនិយាយបានថាពួកគេជាគម្រូនៃស្ត្រី "ខ្លាំង ទំនើប"។ ម្យ៉ាងទៀត ស្ត្រីដែលកើតក្នុងឆ្នាំម្សាញ់ ក៏មានចរិតស្លូតបូត ឆ្លាតវៃ ប៉ិនប្រសប់ និងចូលចិត្តរាប់អានមិត្តភ័ក្តិផងដែរ ដូច្នេះហើយទើបពួកគេមានមិត្តច្រើន។ នៅកន្លែងធ្វើការ ភាពវៃឆ្លាត និងភាពរហ័សរហួនរបស់មនុស្សឆ្នាំពស់ ជួយពួកគេកម្រនឹងព្រួយបារម្ភអំពីអាជីពណាស់។ ទោះជួបការលំបាកក៏អ្នកទាំងនេះ នៅតែអាចប្រើទេពកោសល្យរបស់វាបានដដែល។ កម្លាំងដែលព្រះប្រទានឱ្យ និងទំនាក់ទំនងល្អដើម្បីជម្នះព្យុះភ្លៀង និងបញ្ហាទាំងពួង។
ក្នុងរឿងគ្រួសារ ស្ត្រីកើតឆ្នាំម្សាញ់ ចេះរាប់អានអ្នកដទៃ ថែរក្សាគ្រួសារតូចតាច និងមើលថែខ្លួនឯង ទើបមានរស្មីជានិច្ច។ មនុស្សឆ្នាំនេះកាន់តែចាស់ កាន់តែមានភាពទាក់ទាញ និងពូកែជាមួយនិស្ស័យដ៏ល្អល្អះ។ ពេលចាស់ទៅ ស្ត្រីដែលកើតឆ្នាំម្សាញ់ មានជីវភាពសុខសាន្តជាមួយគ្រួសារ មានកូនចៅល្អ និងជោគជ័យ ។
៣. ឆ្នាំកុរ
វាមិនមែនជាការបំផ្លើសទេ បើនិយាយថា ស្ត្រីកើតឆ្នាំជ្រូក កើតមកមានលាភសំណាងក្នុងខ្លួន។ ពួកគេមិនត្រឹមតែមានចរិតរួសរាយរាក់ទាក់ មានភាពសុទិដ្ឋិនិយម ចិត្តល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគួរឱ្យទុកចិត្តផងដែរ។ បើក្រឡេកមើល អ្នកនឹងឃើញថា មនុស្សកើតឆ្នាំជ្រូក ជាមនុស្សដែលមានសន្តិភាព មិនចេះដឹងរឿងអ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការប្រាស្រ័យទាក់ទងគ្នាកាន់តែយូរ អ្នកនឹងឃើញថាអ្នកកើតឆ្នាំជ្រូក មានភាពទន់ភ្លន់ សុភាពរាបសារ និងចេះជួយអ្នកដទៃ។ ដូច្នេះហើយ កាន់តែស្គាល់គ្នាកាន់តែយូរ អ្នកនឹងកាន់តែស្រលាញ់ និងចង់ក្លាយជាមិត្តជាមួយមនុស្សទាំងនេះ។
នៅកន្លែងធ្វើការ ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក តែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ថ្នាក់លើ និងសហការី។ ពេលជួបការលំបាក មនុស្សទាំងនេះតែងតែស្ងប់ស្ងាត់ ព្យាយាមដោះស្រាយបញ្ហា ហើយមិនដែលយំ ឬស្តីបន្ទោសឡើយ។ ពួកគេក៏ដឹងពីរបៀបរក្សាតុល្យភាព និងគ្រប់គ្រងជីវិតរបស់ពួកគេ ដូច្នេះពួកគេតែងតែមានផាសុកភាព និងធូរស្រាល។ ជាពិសេស ភាពប៉ិនប្រសប់ក្នុងការទាក់ទងជាមួយមនុស្ស ជួយឱ្យស្ត្រីកើតឆ្នាំជ្រូក កាន់តែស្រលាញ់ និងកោតសរសើរពីមនុស្សគ្រប់ៗគ្នា ហើយជីវិតរបស់ពួកគេក៏កាន់តែសម្បូរសប្បាយ និងពោរពេញដោយភាពរីករាយផងដែរ៕