ហោរាសាស្ត្របានឱ្យដឹងថាក្នុងពេលឆាប់ៗខាងមុខនេះ លាភសំណាងនឹងចម្រើនឡើង ស្នេហាក៏ល្អឥតខ្ចោះ ហើយជីវិតរឹតតែប្រសើរសម្រាប់ម្ចាស់ឆ្នាំទាំង ៣ នេះ ធ្វើអ្វីក៏សម្រេចជោគជ័យដែរ។
១. ឆ្នាំថោះ
អាចនិយាយបានថា លាភសំណាងចាប់ពីខែមីនានេះទៅ នាំឱ្យអ្នកកើតឆ្នាំថោះ មានសំណាងច្រើន។ ខែនេះនឹងក្លាយជាចំណុចរបត់នៃអាជីពការងារសម្រាប់អ្នកកើតឆ្នាំនេះ។ អ្នកដែលកើតក្នុងឆ្នាំទន្សាយនឹងជួបនូវឱកាសថ្មីៗនៅកន្លែងធ្វើការ ហើយអាចទទួលបានឱកាសការងារកាន់តែច្រើន។ អ្នកឆ្នាំថោះ ជាមនុស្សដែលនឹងទទួលបានជោគជ័យជាច្រើនក្នុងខែមីនា។
ហោរាសាស្ត្រនិយាយថា នេះជាឱកាសសំណាងសម្រាប់អ្នកកើតឆ្នាំទន្សាយ ដែលអាចនាំឱ្យទទួលបានតំណែងខ្ពស់ និងប្រាក់ខែកាន់តែច្រើន។ លើសពីនេះទៀតសម្រាប់ពាណិជ្ជករ និងសហគ្រិន ឱកាសមួយចំនួនកំពុងរង់ចាំអ្នកដើម្បីស្វែងយល់ និងអនុវត្តបន្ថែម។ បើនិយាយពីសំណាងវិញ អ្នកកើតឆ្នាំទន្សាយ អាចបង្កើនប្រាក់ចំណូលតាមរយៈការងារបន្ថែម។ មូលនិធិទាំងនេះអាចមកពីការវិនិយោគ ទីផ្សារភាគហ៊ុន ឬលក់ទ្រព្យសម្បត្តិផ្សេងទៀតមួយចំនួន។
២. ឆ្នាំច
ទេវតាសំណាងក៏ញញឹមចំពោះអ្នកកើតឆ្នាំចដែរសម្រាប់ខែមីនានេះ។ ហោរាសាស្ត្រនិយាយថា អ្នកកើតឆ្នាំចមានសំណាងខ្លាំង និងចម្រើនឡើង។ ក្រៅពីនេះ ស្ថិរភាពផ្លូវចិត្តក៏ជួយឱ្យអ្នកកើតឆ្នាំចមានអារម្មណ៍ស្ងប់ និងស្កប់ស្កល់ថែមទៀត។ សម្រាប់អ្នកកើតឆ្នាំចដែលមានទំនាក់ទំនងស្នេហា ឬរៀបការរួច នឹងបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាងមុន។
ចំណែករឿងរាសី អ្នកកើតឆ្នាំចក៏មានឱកាសរកចំណូលបន្ថែមទៀត។ ទាំងនេះអាចតាមរយៈការវិនិយោគ ការងារក្រៅម៉ោង ឬការងារដែលពួកគេធ្លាប់ធ្វើពីមុនមក។ ជាទូទៅខែទី ៣ សម្រាប់អ្នកកើតឆ្នាំ ច នឹងមានសំណាង និងវិបុលភាពគ្រប់ប្រការ។
៣. ឆ្នាំមមី
ហោរាសាសត្របានឱ្យដឹងថា អ្នកដែលកើតឆ្នាំមមី ជាមនុស្សដែលទទួលបាននូវសិទ្ធិពិសេសពីទេវតាសំណាងសម្រាប់ខែមីនានេះ។ ហោរាសាស្ត្រនិយាយថា ក្នុងខែនេះអ្នកកើតឆ្នាំសេះនឹងមានការផ្លាស់ប្តូរច្រើនក្នុងការប្រកបការងារ។ អ្នកក៏នឹងមានឱកាសទទួលបានការងារថ្មី ឬការដំឡើងឋានៈ។ នេះផ្តល់ឱ្យអ្នកនូវប្រាក់ខែកាន់តែប្រសើរ និងមុខតំណែងការងារកាន់តែខ្ពស់។
ហោរាសាស្ត្រ និយាយថា ក្នុងអំឡុងពេលនេះ សម្រាប់អ្នកដែលកើតឆ្នាំសេះ ដែលកំពុងស្វែងរកគំនិតចាប់ផ្តើមអាជីវកម្ម ក្នុងខែនេះក៏ជាឱកាសល្អក្នុងការចាប់ផ្តើមអាជីវកម្មថ្មីផងដែរ។ បើនិយាយពីសំណាងវិញ អ្នកកើតឆ្នាំសេះ ក៏មានឱកាសរកចំណូលបន្ថែមដែរ។ ដំបូន្មានសម្រាប់អ្នកកើតឆ្នាំនេះ គឺត្រូវចាប់យកឱកាសល្អ ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់៕