ហោរាសាស្រ្តទស្សន៍ទាយថា ៦០ថ្ងៃខាងមុខ បង្ហាញថា ម្ចាស់ឆ្នាំទាំង ៣ នេះមានទ្រព្យសម្បត្តិហូរហៀរ មានជីវភាពធូរធារ ដែលគ្រប់គ្នានឹងច្រណែន។
១. ឆ្នាំថោះ
យោងតាមហោរាសាស្ត្រទាំង១២ អ្នកដែលកើតក្នុងឆ្នាំទន្សាយ មានភាពវៃឆ្លាត សកម្ម និងឧស្សាហ៍ព្យាយាម។ ថ្វីដ្បិតតែគាត់មិនចូលចិត្តបង្កបញ្ហាជាមួយអ្នកដទៃក៏ដោយ ប៉ុន្តែមនុស្សឆ្នាំនេះតែងតែបង្កើនសមត្ថភាពរបស់គាត់ ហើយតែងតែព្យាយាមយ៉ាងស្ងៀមស្ងាត់ក្នុងការងារ។ ដូច្នេះហើយ អ្នកកើតឆ្នាំថោះ ជាមនុស្សដែលមានសំណាងខ្លាំង សុំអីបានហ្នឹង។
ហោរាសាស្ត្រនិយាយថា នៅ៦០ថ្ងៃទៀត អ្នកកើតឆ្នាំទន្សាយ មានលុយចាយមិនអស់។ អ្នកដែលកើតឆ្នាំនេះ នឹងមិនធ្វើខុសច្រើននៅកន្លែងធ្វើការទេ ហើយថែមទាំងអាចបង្ហាញខ្លួនឯងបានល្អទៀតផង។ ចិត្តគំនិតដែលមានស្ថិរភាព និងស្ងប់ស្ងាត់ជួយឱ្យពួកគេមានសុទិដ្ឋិនិយមពេលប្រឈមនឹងបញ្ហាទាំងអស់ក្នុងជីវិត។ អ្នកកើតឆ្នាំថោះ បើខំប្រឹងប្រែងនឹងទទួលបានជោគជ័យ និងមានទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃ។
២. ឆ្នាំវក
ក្នុងចំណោមឆ្នាំទាំង ១២ អ្នកដែលកើតក្នុងឆ្នាំស្វា គឺជាអ្នកដែលនឹងអាចទទួលបានផលធំៗជាច្រើននាពេលខាងមុខ។ យោងតាមហោរាសាស្ត្រទាំង ១២ រាសី អ្នកកើតឆ្នាំនេះ ជាមនុស្សមានចិត្តសប្បុរស។ មិនថាមនុស្សកើតឆ្នាំម្សាញ់ធ្វើអ្វីនោះទេ ពួកគេមានចក្ខុវិស័យពិសេស ចាប់យកចំណុចវិជ្ជមាន និងធ្វើជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។
ហោរាសាស្ត្រសម្រាប់ខែទី៣ សម្រាប់អ្នកកើតឆ្នាំស្វាមានឱកាសអភិវឌ្ឍន៍ខ្លួនបានច្រើន។ ពួកគេអាចប្រើប្រាស់ភាពខ្លាំងរបស់ពួកគេបានពេញលេញ ដូច្នេះអត្រាកំណើនរបស់ពួកគេមិនដែលយឺតយ៉ាវឡើយ។ ចូលដល់ខែមេសា ជីវិតនឹងកាន់តែមានភាពរីកចម្រើន និងសម្បូរសប្បាយ។
អ្នកកើតឆ្នាំស្វា ជាមនុស្សសកម្មខ្លាំងណាស់ ដូច្នេះសមត្ថភាពសិក្សាក៏ខ្លាំងដែរ។ កំណើនអាជីពនៅចុងឆ្នាំនេះ នឹងធ្វើឱ្យជីវិតរបស់ពួកគេប្រសើរឡើងបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងជួយឱ្យមនុស្សឆ្នាំនេះចូលរួមក្នុងក្រុមដែលមានប្រាក់ចំណូលខ្ពស់។ អ្នកកើតឆ្នាំស្វាត្រូវចេះឆក់យកឱកាសដែលព្រះប្រទានមកនេះឱ្យបានច្រើនទើបអ្វីៗកាន់តែរីកចម្រើនឡើង ។
៣. ឆ្នាំមមែ
យោងតាមហោរាសាស្ត្រឆ្នាំទាំង១២ អ្នកដែលកើតក្នុងឆ្នាំពពែជាមនុស្សដែលស្លូតបូត ប៉ុន្តែក៏មានខួរក្បាលល្អដែរ ហើយល្បឿននៃការអភិវឌ្ឍន៍ក៏មានភាពវិជ្ជមានផងដែរ។ ពួកគេមានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការបញ្ចេញមតិ។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំពពែ នឹងមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរនាពេលខាងមុខ ទើបមានឱកាសបញ្ចេញសមត្ថភាពពិសេសរបស់ខ្លួន។
ហោរាសាស្ត្រក្នុងរយៈពេល ២ ខែខាងមុខនេះ អ្នកកើតឆ្នាំពពែក៏នឹងមានលទ្ធភាពរកប្រាក់ចំណូលបានច្រើនដែរ ហើយចិត្តសាស្ត្រក៏ធូរស្រាល និងកាន់តែរំភើប ។ ធ្វើបែបនេះហើយពួកគេលែងជួបការលំបាកច្រើនក្នុងការងារ និងជីវិតទៀតហើយ ហើយស្មារតីរបស់ពួកគេក៏រីកចម្រើនល្អដែរ។
ដូចនេះ អនាគតអ្នកកើតឆ្នាំពពែ មិនបាច់ខ្វល់ខ្វាយអ្វីច្រើនទេ ការអភិវឌ្ឍខ្លួនបានកាន់តែល្អ ហើយផ្លូវឆ្ពោះទៅរកភាពរីកចម្រើនកាន់តែបើកចំហ។ អ្នកកើតឆ្នាំពពែ គឺជាមនុស្សដែលមានសំណាងធំ ទទួលបានទ្រព្យសម្បត្តិ និងលាភសំណាងកាន់តែច្រើន។ កាលណាគេខំប្រឹងធ្វើច្រើន ប្រាក់ក៏កាន់តែកើនឡើងតាមនោះដែរ៕