អត្តសញ្ញាណបណ្ណ គឺជានិមិត្តសញ្ញា ឬតំណាងឱ្យអត្តសញ្ញាណរបស់យើង។ បន្ទាប់ពីទទួលបានកាតនេះ កាតនេះនឹងនៅជាមួយយើងអស់មួយជីវិត។ តើអ្នកដឹងទេថាលេខចុងក្រោយនៅក្នុងអត្តសញ្ញាណបណ្ណ អាចបង្ហាញថា តើអ្នកនឹងមានសំណាង មានលុយចាយពេញមួយជីវិត?
អ្នកដែលកាន់អត្តសញ្ញាណបណ្ណ ដែលលេខចុងក្រោយមានលេខ ០,៨,៩,៣,៥ ទាំងនេះ គឺជាមនុស្សដែលមានលាភសំណាងបំផុត។
១. ចុងក្រោយមានលេខ ០
លេខ០ តំណាងឱ្យភាពល្អឥតខ្ចោះ ជោគជ័យគ្មានដែនកំណត។ អ្នកដែលមានអត្តសញ្ញាណបណ្ណចុងកន្ទុយលេខនេះ គឺជាមនុស្សដែលមានភាពស្ងប់ស្ងាត់ណាស់ មិនចូលចិត្តអ្វីដែលរញ៉េរញ៉ៃ ឬស្មុគស្មាញច្រើនទេ។
ពួកគេក៏ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសក្នុងរឿងការងារ។ ពួកគេមានុទ្ធសាស្ត្រច្រើនក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ជាពីសេសគឺការសម្រេចកិច្ចការទាំងពួង។ ហេតុដូចនេះហើយ ទើបធ្វើឱ្យពួកគេក្លាយជាមនុស្សដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសំណាងតាមមកពីក្រោយមិនដាច់។
២. ចុងក្រោយមានលេខ ៨
លេខ៨ តំណាងឱ្យភាពរុងរឿងជានិរន្តិ៍ មិនថាអ្នកប្រកបកិច្ចការងារអ្វីទេ អ្នកនឹងជោគជ័យជានិច្ច។ អ្នកជាមនុស្សមានសំណាង អាចក្លាយជាមេ ឬអ្នកដឹកនាំដ៏ល្អបំផុត អ្នកមានភាពរួសរាយរាក់ទាក់ផងដែរ។ ចាប់ពីវ័យពាក់កណ្ដាលទៅ ជីវិតអ្នកនឹងកាន់តែរីកដុះដាល លូតលាស់ ជោគជ័យចូលមកជាបន្តបន្ទាប់។
៣. ចុងក្រោយមានលេខ ៩
លេខ៩ តំណាងឱ្យនិរន្តិ៍ភាពជារផងរហូត អ្នកជាមនុស្សមានគោលជំហច្បាស់លាស់ក្នុងសង្គម អ្នកមានមុខតំណែងធំ មិនអន់ឡើយ ចូលទៅណាក៏ចុះសម្រុងនឹងគេដែរ និងមានអ្នកគោរព ស្ញប់ស្ញែងច្រើនទៀតផង នេះក៏ព្រោះតែអំណាច នៃទេពកសល្យដ៏ច្រើនរបស់អ្នក។ ជីវិតអ្នកកើតមកសម្រាប់ប្រមូលទ្រព្យ និងលាភសំណាងជាហូរហែ និងជីវិតពោរពេញដោយផាសុកភាព និងសុភមង្គល។
៤. ចុងក្រោយមានលេខ ៣ និង៩
ជាលេខដ៏ល្អបំផុត បញ្ជាក់ថា អ្នកជាមនុស្សជោគជ័យខ្លាំងក្នុងជីិវិតអាពាហ៍ពិពាហ៍ ជាពិសេសគឺ មនុស្សស្រីដែលកាន់អត្តសញ្ញាបណ្ណមានលេខកន្ទុយនេះ មានន័យថា អ្នកនឹងបានរៀបការជាមួយនឹងបុរសដ៏ល្អពិតប្រាកដម្នាក់។
ហើយបើជាបុរសវិញមានន័យថា អ្នកអាចសមប្រកប និងរកបានប្រពន្ធដែលនាំលាភសំណាងដ៏ច្រើនមកឱ្យអ្នក។ នៅក្នុងជីវិតគ្រួសារ នឹងមានតែសេចក្ដីសុខ សុភមង្គល ប្ដីប្រពន្ធស្រឡាញ់ យល់ចិត្តគ្នាបំផុត។
៥. ចុងក្រោយមានលេខ ៥
មានន័យថា ដំណើរជីវិតអ្នក នឹងមានអ្នកចាំជួយ និងថែរក្សាជានិច្ច ហើយជាបុគ្គលថ្លៃថ្នូរ ខ្ពង់ខ្ពស់មានកិត្តិយសថែមទៀតផង។ អ្នកក៏ជាមនុស្សដែលមានក្ដីប្រាថ្នា និងការស្រមៃគ្មានទីបញ្ចប់ អ្នកចូលចិត្តធ្វើនូវអ្វីដែលថ្មីៗ និងចាប់ផ្ដើមរៀនសូត្រច្នៃប្រតិដ្ឋបានយ៉ាងច្រើន។ មិនបាច់បារម្ភច្រើនទេ អ្នកគួរតែធ្វើអ្វីៗទៅតាមមហិច្ឆតារបស់អ្នកទៅ ព្រោះមិនខ្វះឡើយមនុស្សដែលចាំជួយជ្រោមជ្រែង និងទំនុកបម្រុងអ្នក៕
ប្រភព ៖ honghongworld