ជ្រើសរើសដបទឹកអប់មួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ក្នុងខែសីហានេះ ជីវិតអ្នកនឹងមានការផ្លាស់ប្ដូរបែបណាខ្លះ?

នេះជាការសាកល្បងធ្វើតេស្តបែបចិត្តសាស្ត្រ ជាមួយនឹងការជ្រើសរើសទម្រងនៃដបទឹកអប់មួយ ក្នុងចំណោមទាំង៣ខាងក្រោមនេះ តើមួយណាជាចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីដំណើរនៃការផ្លាស់ប្ដូរមួយចំនួនក្នុងជីវិតអ្នកសម្រាប់ខែសីហានេះ។

Screen Shot 2021 08 03 At 11.32.32 PM

1. ដបទឹកអប់ទី 1

ដបទឹកអប់ទី 1 នេះបង្ហាញពីអារម្មណ៍ការស្រមើស្រមៃ ដូច្នេះនៅក្នុងខែសីហានេះ អ្នកនឹងទទួលបានថាមពលដោយការស្រមើលស្រមៃដ៏សម្បូរបែបរបស់អ្នក។ ការច្នៃប្រឌិតរបស់អ្នក ក៏នឹងកើនឡើងផងដែរក្នុងអំឡុងពេលនេះ។

ទោះយ៉ាងណាក៏ដោយ អ្នកអាចជួបប្រទះការភ័ន្តច្រឡំដែលធ្វើឱ្យអ្នកនៅឆ្ងាយពីការពិត។ អ្វីដែលអ្នកសុបិន និងការពិតអាចមានភាពខុសប្លែកពីគេ អ្នកអាចជ្រមុជក្នុងក្តីសុបិនទាំងនោះ ហើយមិនដឹងថាត្រូវដើរចេញយ៉ាងដូចម្តេច។

ដើម្បីធ្វើឱ្យជីវិតមានសំណាង និងដូចដែលអ្នកចង់បាន សូមប្រើការស្រមើលស្រមៃ និងការច្នៃប្រឌិតរបស់អ្នកនៅក្នុងគម្រោងដែលអ្នកកំពុងបន្តឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ កុំងប់ងល់ ឬភ្លេចខ្លួនឱ្យសោះ។

2. ដបទឹកអប់ទី 2

ដបទឹកអប់ទី2នេះ ចង់បង្ហាញថា ក្នុងខែសីហានេះ អ្នកនឹងជួបការលំបាកជាច្រើន។ ដើម្បីជោគជ័យនៅថ្ងៃអនាគត អ្នកនឹងត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនក្នុងអំឡុងពេលនេះ។

យ៉ាងណាមិញ អ្នកត្រូវតែត្រៀមខ្លួនក្នុងប្រយុទ្ធដើម្បីកិត្តិយសរបស់អ្នក ហើយបញ្ជាក់ពីភាពរឹងមាំ និងក្លាហានរបស់អ្នក។ វានឹងមានបញ្ហាប្រឈមចូលមកក្នុងជីវិតរបស់អ្នក មិនថានៅក្នុងគម្រោងដែលអ្នកបន្តក្នុងការងារហិរញ្ញវត្ថុ ឬជីវិតផ្ទាល់ខ្លួនឡើយ។ ដំបូន្មានសម្រាប់អ្នក គឺត្រូវតាំងចិត្តជានិច្ចចំពោះអ្វីដែលអ្នកដេញតាម ព្រោះថា ការលំបាកទាំងប៉ុន្មាន កំពុងតែប្រាប់អ្នកថា អ្នកជិតដល់គោលដៅហើយ។

3. ដបទឹកអប់ទី 3

ដបទឹកអប់ទី3 ចង់ប្រាប់អ្នកថា ក្នុងខែសីហានេះដែរ ជីវិតរបស់អ្នកជួបលាភសំណាង ឬរឿងអាក្រក់យ៉ាងណានោះ គឺវាងាស្រ័យលើទង្វើ គំនិត និងការសម្រេចចិត្តរបស់អ្នកខ្លួនឯង។

ប្រសិនបើអ្នកតែងតែខិតខំប្រឹងប្រែងព្យាយាម និងខិតខំនោះ អ្នកនឹងទទួលបានរង្វាន់សមនឹងអ្វីដែលអ្នកបានលះបង់។ ប៉ុន្តែប្រសិនបើអ្នកធ្វើផ្ទុយពីនេះ អ្នកទំនងជាត្រូវទទួលរងនូវផលវិបាកដែលមិនអាចទាយទុកជាមុនបាន។

សរុបមកយុត្តិធម៌និយាយថាអ្នកនឹងទទួលបានអ្វីដែលអ្នកសមនឹងទទួល។ ដូច្នេះថាតើជីវិតរបស់អ្នកប្រែប្រួលយ៉ាងណា គឺអាស្រ័យលើអ្វីដែលអ្នកបានធ្វើកន្លងមក៕

ប្រភព ៖​ Emdep / Knongsrok