(ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពទ្វេដងពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ ជាទស្សនាវដ្ដីបោះពុម្ពផ្សាយផ្នែកហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានប្រសិទ្ធនាមថា «ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដ៏ល្អបំផុតនៅអាស៊ីអាគ្នេយ៍» និង «ការគ្រប់គ្រងហិរញ្ញវត្ថុល្អបំផុត ចំពោះក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម»។ ពិធីប្រគល់ពានរង្វាន់ដ៏ធំដែលបានប្រារឰឡើងនៅទីក្រុងបាងកកបានប្រមូលផ្តុំធុរកិច្ច និងអ្នកដឹកនាំរាប់រយនាក់ទូទាំងពិភពលោក។
ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍ដោយទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ ជាទស្សនាវដ្តីហិរញ្ញវត្ថុ និងអាជីវកម្មឈានមុខគេដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ពានរង្វាន់នេះ ផ្តល់កិត្តិយសដល់អាជីវកម្ម អ្នកមានទេពកោសល្យ អ្នកមានជំនាញភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍ ធានារ៉ាប់រង ថាមពល សេវាកម្មឈានមុខគេក្នុងឧស្សាហកម្មសកលលោកជាដើម។
គួររំឭកផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានផ្តួចផ្តើមជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ គោលបំណង គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេសដើម្បីស្វែងយល់ពីប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ផ្តល់ជូនជើងហោះហើរចំនួន ៧ ក្នុងមួយសប្តាហ៍ ជាការតភ្ជាប់ដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ជាមួយអាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) នៃទីក្រុងហាណូយ ដែលផ្តល់ភាពងាយស្រួលដល់គោលដៅទេសចរណ៍សំខាន់មួយរបស់អាស៊ី។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ដើម្បីបម្រើដល់អ្នកដំណើរជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ ១ ម៉ោង ៤៥ នាទី។
ក្រុមហ៊ុន Vietjet ត្រូវបានគេកោតសរសើរចំពោះឧត្តមភាពដែលសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការបង្កើនប្រសិទ្ធភាពនៃបទពិសោធន៍ធ្វើដំណើរតាមផ្លូវអាកាសសម្រាប់អតិថិជន។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បន្តផ្តល់ជូននូវផលិតផល និងសេវាកម្មអាកាសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងសុវត្ថិភាព ជាមួយតម្លៃសំបុត្រសមរម្យ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរសម្រាប់ការពង្រីកបណ្តាញហោះហើរដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន ដែលគ្របដណ្តប់ភាគច្រើននៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងលក្ខខណ្ឌនៃការគ្រប់គ្រងហិរញ្ញវត្ថុ ក្រុមហ៊ុនអាកាសចរណ៍លេចធ្លោរជាមួយនឹងលទ្ធផលអាជីវកម្មជាវិជ្ជមាននៅក្នុងយុគសម័យក្រោយជំងឺរាតត្បាត ហើយអភិវឌ្ឍប្រកបដោយនិរន្តរភាពជាមួយនឹងគោលដៅអភិក្រមស្តង់ដាការការពាបរិស្ថាន ការពារសង្គម និងអភិបាលកិច្ចល្អ (ESG)។
លោក Michael Hickey នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ «Vietjet មានមោទនភាពក្នុងការប្រែក្លាយជាក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី ដែលបំពេញតម្រូវការចម្រុះរបស់អតិថិជន ក៏ដូចជានាំមុខគេក្នុងការផ្តល់នូវឱកាសធ្វើដំណើរប្រកបដោយភាពស៊ីវិល័យ ទំនើប និងងាយស្រួលក្នុងតម្លៃសមរម្យដល់ប្រជាជន និងភ្ញៀវទេសចរក្នុងតំបន់។ ការទទួលស្គាល់ពីសហគមន៍ធុរកិច្ច និងហិរញ្ញវត្ថុអន្តរជាតិក៏ជាសក្ខីភាពសម្រាប់សកម្មភាពហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងតម្លាភាពរបស់ក្រុមហ៊ុន Vietjet ដោយបញ្ជាក់ពីតួនាទីឈានមុខគេក្នុងការលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ខណៈពេលដែលជាដៃគូដ៏គួរឱ្យទុកចិត្តក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក»។
បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការយន្តហោះជាង ១០០ គ្រឿងជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ ព្រមទាំងផ្លូវហោះហើរអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី សិង្ហបុរី កាហ្សាក់ស្ថាន និងលើសពីនេះ ដោយបម្រើអ្នកដំណើរជាង ១៨៥ លាននាក់ក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដូចជា៖ កម្មវិធី «ធ្វើដំណើរមុន - បង់ប្រាក់តាមក្រោយ» ឬ "Fly First - Pay Later" ការធានារ៉ាប់រងការធ្វើដំណើរដោយឥតគិតថ្លៃ SkyCare និងកម្មវិធីភក្ដីភាព SkyJoy ជាដើម។ អ្នកដំណើររបស់ក្រុមហ៊ុន Vietjet ក៏អាចទទួលបានបទពិសោធន៍ម្ហូបវៀតណាមក្តៅៗ ស្រស់ៗ និងប្លែកពីគេ ដូចជា៖ ហ្វើ (Pho) និង បាញ់មី (Banh Mi) របស់វៀតណាមជាដើម រួមទាំង ម្ហូបបែបអន្តរជាតិ ដូចជា៖ នំចំហុយសៀងហៃ ឌីមសាំ អាហារហាឡាល់ ប៉ាស្តាអ៊ីតាលី បាយឆាបែបថៃ និងច្រើនទៀត។ លើសពីនេះ អ្នកដំណើរអាចរីករាយជាមួយការសម្តែងពិសេសក្នុងយន្តហោះទំនើបនៅរយៈកម្ពស់ ១ម៉ឺនម៉ែត្រ (១០ គីឡូម៉ែត្រ)៕
###
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា៖ Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ
Email: [email protected]
Cell: + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
Email: [email protected]
Cell: +84 932 775 066