មនុស្សស្រីទាំងអស់ សុទ្ធតែស្រស់ស្អាត សំខាន់គឺ នាងចេះធ្វើឱ្យខ្លួនឯងស្អាតឬអត់?

មនុស្សស្រីអ្នកត្រូវដឹង និងចាំថា អ្នកគឺជាមនុស្សស្រីដែលស្អាត ដរាបណាអ្នកចេះធ្វើខ្លួនឯឱ្យស្អាត មិនថាអ្នកកើតមកមានរូបសម្រស់បែបណា រូបរាងបែបណាក៏ដោយ អ្នកក៏នៅតែជាមនុសស្សស្រីដែលស្រស់ស្អាតជានិច្ច គឺស្អាតចិត្ត គំនិត អត្តចរិត និងមារយាទ ទើបជាភាពស្រស់ស្អាតដែលពិតប្រាកដ។

Cover

នារីទាំងអស់សូមកុំបោះបង់ ឬអន់ចិត្តជាមួយនឹងខ្លួនឯង បើទោះជាអ្នកមានរូបសម្រស់ខាងក្រៅមិនស្រស់ស្អាត មិនមានរូបឆោមឆើតឆាយដូចអ្នកដទៃ តែអ្វីទាំងនោះគឺសុទ្ធតែសម្បត្តិខាងក្រៅតែប៉ុណ្ណោះ ព្រោះថាទ្រព្យសម្បត្តិខាងក្នុងគឺយើងខ្លួនឯងជាអ្នកបង្កើត មិនថាអ្នកណាឡើយ គឺសុទ្ធតែមានទ្រព្យសម្បត្តិទាំងនេះដូចៗគ្នា តែអ្វីដែលសំខាន់ គឺយើងចេះយកវាមកប្រើប្រាស់ឬក៏អត់? យើងចេះបង្ហាញ ឬបញ្ចេញវាឱ្យគេបានដឹងឬក៏អត់?

Ecb1c278be0cd9879c93aab0c33c202c

មនុស្សស្រីដែលស្រស់ស្អាតបំផុត មិនមែនព្រោះតែចេះតុបតែងខ្លួនឱ្យស្អាត ស្លៀកពាក់ឆើតឆាយ ស៊ិចស៊ីនោះទេ តែជានារីដែលចេះអប់រំ និងគ្រប់គ្រងខ្លួនឯង មានភាពម្ចាស់ការលើជីវិតខ្លួនឯង មានចំណេះដឹងខ្ពស់ យល់ដឹងការខុសត្រូវ ល្អអាក្រក់ ចរិតមារយាទល្អ ថ្នៃថ្នូរ មានចិត្តគំនិតទូលំទូលាយ ទាំងនេះហើយដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់អ្នក ហើយក៏ជាភាពស្រស់ស្អាតទាំងព្រមរបស់អ្នកផងដែរ។

C4360ff7262b6e0d3bf8145a72063664

រូបឆោមលោមពណ៌ រូបសម្បត្តិខាងក្រៅ វាគ្រាន់តែជាទ្រព្យដើម្បីអួតសម្ញែង ​ឱ្យគេឯងក្រឡេកមើល និងងាយឆាប់ចាប់អារម្មណ៍លើអ្នកតែប៉ុណ្ណោះ តែសម្រស់ដែលអាចឱ្យគេស្រឡាញ់ ពេញចិត្តអ្នកបានយូរអង្វែង ជាពិសេសគឺអាចឱ្យគេគោរពឱ្យតម្លៃរបស់អ្នកនោះគឺ អត្តចរិត មារយាទសន្ដានដ៏ថ្លៃថ្នូររបស់អ្នកនេះហើយ៕