ឆ្នាំទាំង ៤ បោះជំហានចូលទំព័រថ្មី ជីវិតចាប់ផ្ដើមឡើងកូដ សំណាងល្អ ពោរពេញដោយក្ដីសុខ សុភមង្គល

ហោរាសាស្ត្រ​ក្នុង​ពេល​ខាង​មុខ​នេះបានឱហតដឹងថា ឆ្នាំទាំង ៤ នឹងមាន​សំណាង​ខ្លាំង​ណាស់ ទាំងទ្រព្យ​សម្បត្តិ ស្នេហា ការងារ អាចបួងសួងសុំបានតាមចិត្ត។

១. ឆ្នាំកុរ

​អ្នក​ដែល​កើត​ឆ្នាំ​ជ្រូក​គឺ​មាន​ចិត្ត​ល្អ ស្មោះត្រង់។ ពួក​គេ​ពោរពេញ​ទៅ​ដោយ​ពរជ័យ ពោរពេញ​ដោយ​ក្ដី​មេត្តា និង​ស្រឡាញ់​មនុស្សជុំវិញខ្លួន។ អ្នក​កើត​ឆ្នាំ​ជ្រូក​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សេចក្តី​គោរព សុភាពរាបសារ និង​ចេះ​ជួយ​ជ្រោមជ្រែងមនុស្សក្បែរខ្លួន។

តាម​ហោរាសាស្ត្រ ជីវិត​អ្នក​កើត​ឆ្នាំ​ជ្រូក តែង​ជួប​តែ​សេចក្តីសុខ និង​ចម្រើន​។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​មនុស្សឆ្នាំនេះ ហើយ​សុខ​ចិត្ត​ជួយ ដោយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​កើត​ឆ្នាំ​ជ្រូក​មាន​ការ​អភិវឌ្ឍកាន់តែច្រើន។ ជាទូទៅនេះ គឺជាសញ្ញារាសីចក្រនៃសំណាងល្អ។

C97632d99c9f5e83a1fcb55d4396be6f

២. ឆ្នាំមមែ

អ្នក​កើត​ឆ្នាំ​ពពែ មាន​ជោគ​វាសនា​ល្អ អ្វី​ៗ​សម្រេច​បាន​មក​ពី​ការ​ប្រឹងប្រែង និង​ការ​ប្រថុយប្រថាន​ច្រើន។ អ្នកកើតឆ្នាំ ពពែ ច្រើនតែមានអ្នកថ្លៃថ្នូរជួយជ្រោមជ្រែង ទាល់តែបានជួប “អ្នកប្រាជ្ញ” ចាំជួយគ្រប់កិច្ចការ ការលំបាកក៏ត្រូវបានដោះស្រាយដោយរលូនដែរ។

អ្នក​កើត​ឆ្នាំ​ពពែ តែងតែ​មិន​ខ្វល់​ពី​រឿង​សេដ្ឋកិច្ច​ឡើយ ព្រោះ​លុយ​ចូល​មក​ដោយ​ខ្លួនឯង។ ជាពិសេស​បើ​អ្នក​កើត​ឆ្នាំ​ពពែ កើត​នៅ​ថ្ងៃ​ទី ​៩ ជីវិត​មាន​ភាព​រលូន​ល្អ បើ​ចង់បាន​អ្វី​ក៏​មានឱកាស​ច្រើន​ទៅ​ណា​មក​ណា ។

57f4195a5274108bbc17c71c31a96357

៣. ឆ្នាំថោះ

អ្នក​កើត​ឆ្នាំ​ទន្សាយ ជាមនុស្សឧស្សាហ៍​ព្យាយាម។ ពួកគេជាស្វាហាប់ មោះមុត និងរហ័សរហួន។ មនុស្ស​ឆ្នាំ​នេះ​ស្រឡាញ់​សេរីភាព ចូលចិត្ត​ស្វែង​រក​អ្វី​ដែល​ថ្មី ហើយ​ច្រើន​តែ​មិន​នៅ​ស្ងៀម។

តាមហោរាសាស្ត្រ អ្នកឆ្នាំទន្សាយមានជំនាញក្នុងការប្រាស្រ័យទាក់ទង ត្រៀមខ្លួនជួយអ្នកដទៃ ដូច្នេះហើយបានជាគេស្រលាញ់ និងគោរពរាប់អានពីមនុស្សជាច្រើន។ ពួកគេអាចទទួលយកមុខតំណែងផ្សេងៗគ្នាជាច្រើននៅក្នុងការងារ ហើយទាំងអស់សុទ្ធតែធ្វើបានល្អ។ នៅ​លើ​វិថី​ជីវិត​អ្នក​កើត​ឆ្នាំ​ទន្សាយ​ងាយ​នឹង​ជួប​អ្នក​មាន​លាភ​។ ជាទូទៅជីវិតរបស់ពួកគេនឹងមានភាពរុងរឿងនិងរីកចម្រើន។

B8883c5dbf4eda3d1f3fd53608830482

៤. ឆ្នាំខាល

អ្នកដែលកើតក្នុងឆ្នាំខ្លា មានការគិតទុកជាមុន ជាងនេះទៅទៀត ពួកគេតែងតែមានគំនិតវិជ្ជមានពេលជួបការលំបាក តែងតែមានអាកប្បកិរិយាទន់ភ្លន់ និងរួសរាយរាក់ទាក់ចំពោះមនុស្សគ្រប់គ្នា ដូច្នេះហើយពួកគេតែងតែត្រូវបានមនុស្សថ្លៃថ្នូរជួយ។

ចាប់ពីថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំថ្មីនេះ ជីវិតរបស់អ្នកនឹងកាន់តែមានភាពរុងរឿង ហើយនឹងទទួលបានការគាំទ្រពីមិត្តភ័ក្តិ និងញាតិមិត្តជុំវិញខ្លួន ដូច្នេះហើយទើបនឹងសម្រេចផែនការចូលឆ្នាំ៕

*អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!