ស្រីៗចាំទុក! ទោះស្រីលាញ់ប្ដីយ៉ាងណាក៏ដោយ កុំឱ្យប្ដីដឹងរឿងទាំង ៧ នេះប្រាប់ស្វាមីឱ្យសោះ ជាពិសេសចំណុចទី ៣

ពេលខ្លះ ការកុហក ឬលាក់បាំង មិនមែនសុទ្ធតែជារឿងអាក្រក់ ឬមិនស្មោះត្រង់ចំពោះដៃគូនោះឡើយ។ តែផ្ទុយទៅវិញ ការដែលមិននិយាយរឿងមួយចំនួន គឺព្រោះតែមិនចង់ឱ្យដៃគូមិនសប្បាយចិត្ត រឹតតែមិនចង់ឱ្យទំនាក់ទំនងស្នេហា គ្រួសារត្រូវបែកបាក់ ព្រោះតែរឿងអត់ប្រយោជន៍តែប៉ុណ្ណោះ។ យ៉ាងណាមិញ រឿងទាំង ៧ យ៉ាងខាងក្រោមនេះ ស្រីៗកុំនិយាយប្រាប់ស្វាមី ឬដៃគូអី ជាពិសេសគឺ ចំណុចទី ៣ ព្រោះវាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់គាត់ ឬទំនាក់ទំនងរបស់អ្នកទាំងពីរ។

១. រឿងដែលអ្នកធ្វើពុតជាចូលចិត្តសាច់ថ្លៃ

មុនពេលរៀបការ អ្នក ជាមួយនឹងសាច់ថ្លៃ ឬឪពុកម្ដាយក្មេក គ្រាន់តែជាអ្នកដទៃតែប៉ុណ្ណោះ។ ដូច្នេះវាពិបាកសម្រាប់អ្នក និងពួកគេក្នុងការចុះសម្រុងគ្នាភ្លាមៗណាស់។ ដូច្នេះហើយ ទោះបីជាអ្នកចូលចិត្តគ្រួសារខាងប្ដី ឬអ្នកកំពុងព្យាយាមធ្វើពុតថាអ្នកស្រឡាញ់ពួកគេក៏ដោយ អ្នកមិនគួរចែករំលែកវាជាមួយប្តីរបស់អ្នកឡើយ។

២

២. អ្នកស្ដាយដែលឈប់ពីការងារ

បន្ទាប់ពីរៀបការ និងមានកូន ស្ត្រីជាច្រើនជ្រើសរើសឈប់ពីការងារ ដើម្បីមកនៅផ្ទះមើលថែកូន។ ការងារ​ជា​ប្រពន្ធ​ និងជា​ម្តាយ​ គឺពិតជារបស់ និងតានតឹងចិត្តខ្លាំង រហូតដល់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរចែករំលែករឿងនេះជាមួយប្តីរបស់អ្នកទេ មិនគួរឱ្យគាត់ដឹងថា អ្នកសោកស្ដាយដែលត្រូវឈប់ពីការងារ ហើយមកនៅផ្ទះបែបនេះ។

៣. រឿងសង្សារចាស់

ស្វាមីរបស់អ្នកប្រហែលជានឹងសួរអ្នកអំពីរឿងជាច្រើន ដែលទាក់ទងទៅនឹងស្នេហារបស់អ្នកកាលពីមុន មុនពេលអ្នកជួបគាត់ ប៉ុន្តែយកល្អគួរតែចៀសវាងនិយាយអំពីប្រធានបទទាំងនេះ។ ការចែករំលែកច្រើនពេកជាមួយប្តីរបស់អ្នកអំពីអតីតរបស់អ្នកនឹងធ្វើឱ្យគាត់មានអារម្មណ៍មិនស្រួល អសន្តិសុខ កើតអារម្មណ៍សង្ស័យកាន់តែច្រើន។

៤. និយាយអំពីទំនាក់ទំនងរបស់គូស្នេហ៍ដទៃ

បុរស​មិន​ចូល​ចិត្ត​ទេ​ ពេល​មាន​នរណា​ម្នាក់​ប្រៀបធៀប​ទំនាក់ទំនង​របស់​ខ្លួន​ ទៅ​នឹង​គូស្នេហ៍​ផ្សេង​ទៀត។ ដូច្នេះហើយ បម្រាម​ធំបំផុត​ គឺ​កុំ​ប្រៀបធៀប​ជាមួយ​គូស្នេហ៍​ដទៃ​ មិនថាការស្រឡាញ់ យកចិត្តទុកដាក់ ការផ្ដល់សម្ភារៈនិយម ឬលុយកាក់ ទាំងរូបសម្បត្តិ ដាច់ខាត កុំប្រៀបធៀបគាត់ ជាមួយនឹងគេឱ្យសោះ ព្រោះមនុស្សយើងម្នាក់ៗ គឺមិនដូចគ្នានោះឡើយ។

១

៥. និយាយអំពីជីវិតរបស់មនុស្សល្បីៗ

តាមក្បួនមួយ បុរសមិនចូលចិត្តនិយាយដើមគេអំពីតារាល្បីនោះទេ។ គេ​មិន​ខ្វល់​ថា​តារា​ចម្រៀង A ដេក​ជាមួយ​តារា B ឬជិត​រៀប​ការ ក៏មិនខ្វល់ថា បុគ្គលល្បីៗណាឈ្លោះទាស់ ហែកហួរ ឬអ្នកណាបែកគ្នាជាមួយអ្នកណានោះដែរ។ អ្នក​គួរតែរក្សា​រឿង​បែប​នេះ​ទុកនិយាយតែពេលជួបជុំមិត្តភក្តិស្រីៗរបស់អ្នកគឺបានហើយ។

៦. រឿងចម្លែកៗដែលអ្នកគិតថារន្ធត់

ស្ត្រីខ្លះចង់បង្ហាញភាពល្ងង់ខ្លៅ ឬប្រាប់ប្តី ឬគូស្នេហ៍រឿងចម្លែកៗដែលប្រមូលបាននៅលើគេហទំព័រ ឧទាហរណ៍ថាឆ្នាំណាជាថ្ងៃអវសាននៃពិភពលោក ឬនៅពេលអនាគតនឹងមានការលុកលុយពីភពផែនដីដោយមនុស្សក្រៅភព… «ព័ត៌មាន» បែបនេះ ប្តី​អ្នក​គ្រាន់តែ​ស្តាប់​ក៏គាត់មិន​ស្តាប់ដែរ ឬអាចនឹងមើលមុខអ្នក ដោយអារម្មណ៍ចម្លែក រួច​បែរ​ចេញ​ទៅ​ដោយសើចហួសចិត្ត គាត់អាចនឹងគិតថាអ្នកឆ្កួត ដែលជឿរឿងទាំងអស់នេះ។

៧. នៅពេលអ្នកនឹកដល់សង្សារចាស់

អ្នកពិតជាស្រឡាញ់ និងគោរពវាមីរបស់អ្នក ប៉ុន្តែនឹងមានពេលខ្លះ ដែលអ្នកប្រៀបធៀបគាត់ទៅនឹងអ្នកចាស់របស់អ្នក។ អ្នក​គួរ​រក្សា​គំនិត​ទាំង​នេះ​ឱ្យ​ខ្លួន​ឯង មិន​ត្រូវ​និយាយពីអារម្មណ៍បែបហ្នឹងទៅកាន់​គាត់​នោះឡើយ៕

ប្រភព ៖ បរទេស​ / Knongsrok