នាពេលបច្ចុប្បន្ននេះប្រទេសមួយណា ក៏មានប្រពៃណី សិល្បៈ និងវប្បធម៌ដ៏សម្បូរបែបរៀងៗខ្លួនដែរ ហើយប្រពៃណីគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមប្រពៃណីដ៏ទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាមគឺ អាយ៉ងទឹក ដែលវាជាទម្រង់សិល្បៈមួយសម្តែងលេងនៅលើទឹក និងមានលក្ខណៈខុសពីគេ។
ទម្រង់សិល្បៈនេះបានចាប់ផ្តើមក្នុងសតវត្សរ៍ទី ១១ នៅតាមភូមិនានានៃដីសណ្ដទន្លេក្រហម ភាគខាងជើងប្រទេសវៀតណាម។ សិល្បៈអាយ៉ងនៅក្នុងវប្បធម៌អាស៊ី គឺមានភាពសម្បូរ និងរីករាលដាលគួរសម ប៉ុន្តែការយកអាយ៉ងទៅសម្តែងនៅលើទឹកបែបនេះ បានធ្វើឱ្យអាយ៉ងទឹកវៀតណាមមានលក្ខណៈប្លែកស្រលះពីគេ ដែលកាលពីនៅសម័យមុនៗអាយ៉ងទឹកបានដើរតួជាប្រភពកំសាន្ដសំរាប់អ្នកជនបទនៅប្រទេសវៀតណាម។
អត្ថន័យនៃសិល្បៈនេះ គឺជាការវិលត្រឡប់ទៅរកវាលស្រែ ដែលមានភាពជន់លិចដោយទឹក។ អ្នកលេងតួអង្គអាយ៉ង តែងតែដាក់ជើងរបស់ពួកគេជ្រៅនៅក្នុងទឹកភក់ និងធ្វើការបញ្ជារតួតុក្កតាអាយ៉ងដោយម្រាមដៃរបស់ពួកគេ (ប្រើខ្សែភ្ជាប់តួរតុក្កតាអាយ៉ងនៅលើឆាក ជាមួយដៃរបស់ពួកគេ)។ ហើយតាំងពីពេលនោះមកអាយ៉ងទឹកបានវិវឌ្ឍន៍តាមរបៀបជាច្រើន ប៉ុន្តែវាក៏នៅតែរក្សាខ្លឹមសារដើមរបស់វាដដែល។
ប្ររពៃណីមួយនេះ នៅតែចាក់ឫសជ្រៅក្នុងតំបន់ជនបទនៃប្រទេសវៀតណាម ហើយបានបន្តរីករាលដាលនៅតាមរោងភាពយន្តទំនើបៗរបស់ទីក្រុងធំៗដូចជា ហាណូយ និងទីក្រុងហូជីមិញជាដើម ដែលបានធ្វើឱ្យវាក្លាយជាទម្រង់នៃការកម្សាន្តដ៏ពេញនិយមមួយនៅក្នុងប្រទេស។
ល្ខោនអាយ៉ងទឹកនាសម័យទំនើបនេះ មានឈ្មោះថា ធីឌិញ ជាភាសាវៀតណាម ហើយការសម្តែងនេះពិតជាមានជំនាញវិជ្ជាជីវៈខ្លាំងណាស់ ដោលមានអាយ៉ង ៧ ទៅ ១១ នាក់អង្គុយយ៉ាងជ្រៅនៅខាងក្នុងទឹក ខណៈពេលដែលអ្នកកំពុងគ្រប់គ្រងតួរអង្គតុក្កតាអាយ៉ងមានភាពស៊ីចង្វាក់គ្នាយ៉ាងល្អឥតខ្ចោះនៅពីក្រោយឆាកឫស្សីនោះ។
តួអាយ៉ងត្រូវបានធ្វើពីឈើ និងវេចខ្ចប់នៅពេលសម្តែងចប់ដើម្បីឱ្យវាមានទម្ងន់ស្រាលក៏ដូចជាប្រើបានយូរ ហើយការសម្តែងជាធម្មតាត្រូវបានអមដោយវង់តន្រ្តីប្រពៃណីវៀតណាមដែលរួមមាន វង់ភ្លេងឈើ កណ្តឹង ស្គរ ឃ្មោះ ស្នែង គង និងខ្លុយជាដើម។
ការសម្តែងភាគច្រើនរបស់ពួកគេ គឺយករឿងព្រេងរបស់វៀតណាម ដែលរួមមានទាំងរឿងព្រេង និងប្រវត្តិសាស្ត្រជាតិ មកលេងអោយប្រជាជនមើល ហើយវាត្រូវបានគេយកមកសម្តែងជាញឹកញាប់បំផុតនៅក្នុងពិធីបុណ្យ ឬ ការពិពណ៌នានា៕
ប្រភព ៖ បរទេស