អំបិលត្រូវបានគេដឹងថាជាគ្រឿងទេសសំខាន់បំផុតសម្រាប់មនុស្សនៅលើផែនដី ហើយអំបិលក៏ត្រូវបានមនុស្សម្នាមានជំនឿយកទៅទាញប្រយោជន៍ខាងផ្លូវក្នុងជាច្រើនផងដែរ។
ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់ពីវីធីការប្រើប្រាស់អំបិល ខាងជំនឿដូចខាងក្រោម ៖
១. ដេញចង្រៃ និងនាំសំណាងខាងរកស៊ី
ដើម្បីឱ្យការរកស៊ី និងកន្លែងរកស៊ីរបស់អ្នកទាក់ទាញភ្ញៀវ នាំលាភហូរចូល និងអាចបណ្តេញអំពើអាក្រក់ផងនោះ ជាដំបូងអ្នកត្រូវដាក់អំបិលក្នុង ក្នុងកែវ ឬពែងតូច ឱ្យពេញ រួចដាក់នៅជ្រុងណានៃផ្ទះ ឬកន្លែងរកស៊ីក៏បាន ។ ការធ្វើបែបនេះគេជឿថាជួយហៅទ្រព្យសម្បត្តិ ជាពិសេសល្អសម្រាប់អាជីវករដែលប្រកបអាជីវកម្ម។
២. កម្ចាត់អំពើអាក្រក់ ឬការឆុងផ្សេងៗ
នៅពេលដែលអ្នកសុបិនមិនល្អ ឬមកពីកម្មវិធីបុណ្យសពផ្សេងៗ មុននឹងដើរចូលផ្ទះអ្នកត្រូវប្រោះអំបិលនៅមុខផ្ទះ ឬមាត់ទ្វារផ្ទះជាមុនសិន ដើម្បីទប់ស្កាត់អំពើមិនល្អ និងការឆុងផ្សេងៗបាន។
៣. កម្ចាត់ស៊យ និងចង្រៃ
នៅក្នុងវិទ្យាសាស្ត្រហុងស៊ុយ គេមានជំនឿថា បើយើងទៅទិញផ្ទះចាស់ ឬឡានជជុះ ចូលយកអំបិលក្តាប់ជាមួយកាក់ (កាក់ស្ពាន់ ឬសេន) និងសណ្តែកខៀវ ដើរបញ្ចេជុំវិញផ្ទះ និងឡាន ដើម្បីលាងជម្រះរឿងអាក្រក់ និងរឿងស៊យចង្រៃ រួចទុកចោលមួយយប់។ ពេលព្រឹកឡើងយកអំបិលនោះទៅរុំក្រណាត់ស ហើយយកទៅចោលនៅព្រះវិហារ ឬគល់ឈើធំៗ។
៤. ដាក់បណ្តាសារ
ចង់ដាក់បណ្តាសារអ្នកណាម្នាក់ត្រូវតែដុតអំបិល និងម្ទេស ហើយត្រូវតែដឹងថ្ងៃខែឆ្នាំកំណើត និងពេលវេលាកើតរបស់អ្នកដែលត្រូវបណ្តាសា។ ហើយនេះជាមូលហេតុដែលចាស់ៗសម័យមុនមិនដែលប្រាប់ថ្ងៃខែឆ្នាំកំណើតពិតគ្នាទៅវិញទៅមកនោះទេ។ ហើយក្នុងករណីអ្នកដែលអ្នកដាក់បណ្តាសារជាមនុស្សល្អ មានសេចក្តី និងសន្សំបុណ្យការពារផងនោះ បណ្តាសារនឹងត្រលប់មករកអ្នកដាក់អំពើនោះវិញ។
ដោយសារតែវាជាអំពើដែលមិនល្អ និងមិនគួរប្រព្រឹត្តិនោះហើយឍ បានជា ព្រះពុទ្ធសាសនាបង្រៀនមនុស្សឱ្យចេះអភ័យទោសឱ្យគ្នាទៅវិញទៅមក ដោយមិនត្រូវសងសឹកគ្នាឡើយ។
៥. ហៅទ្រព្យ
អំបិល អាចហៅទ្រព្យសម្បត្តិ លុយកាក់ និងលាភសក្ការៈចូលផ្ទះបាន។ វិធីធ្វើនោះ គឺត្រូវដាក់អំបិលចូលក្នុងកែវ ឬពែងតូចដែលថ្លាដូចកញ្ចក់ឱ្យពេញ រួចយកទៅដាក់នៅមុខផ្ទះ មុខហាង ឬនៅជ្រុងណាមួយនៅក្នុងផ្ទះ ហើយបួងសួងសុំទ្រព្យសម្បត្តិ លាភសំណាង ជួបតែរឿងល្អៗ ។ ទុកអំបិលនេះរហូតដល់វារលាយអស់ចាំប្តូរចេញ ឬគួរតែប្តូរអំបិលថ្មីជារៀងរាល់ថ្ងៃសីលទើបប្រសើរ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក