ចំណាយ ១០វិនាទីមើលរូបមួយផ្ទាំងនេះ អាចឆ្លុះបញ្ចាំងថាអ្នកកំពុងតែចង់បានអ្វីបំផុតនៅក្នុងជីវិត

ខួរក្បាលរបស់អ្នកមានសមត្ថភាពដំណើរការព័ត៌មានដែល ភ្នែក របស់អ្នក មើលឃើញក្នុងរយៈពេលមួយវិនាទី។ ការប្រើភ្នែកមើលរូបភាព ក៏អាចទាយពីការគិតរបស់ខួរក្បាលរបស់អ្នកដែរថាអ្នកកំពុងតែគិតអ្វី និងចង់បានអ្វី។

ដូច្នេះចំណាយពេល ១០ វិនាទីដើម្បីមើលរូបភាពខាងក្រោមនេះ ហើយប្រាប់ថាអ្នកឃើញរូបអ្វីមុនគឹ តើជារូប ដើមឈើ បក្សី ឬមុខមនុស្សស្រី?

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDkvMjQ4NjY3L3F1aXouanBn

បន្ទាប់ពីជ្រើសរើសហើយចូរអានការគិតរបស់អ្នកនៅពេលនេះថាអ្នកចង់បានអ្វីបំផុត ៖

១. ដើមឈើ

ប្រសិនបើដើមឈើគឺជារូបដំបូងដែលអ្នកឃើញ មាន​ន័យ​ថា​អ្វី​ដែល​អ្នក​ត្រូវ​ការ​បំផុត​នៅ​ពេល​នេះ​គឺ​ការ​រីក​ចម្រើនការអភិវឌ្ឍន៍ និង​ជីវិត​មាន​ស្ថិរភាព។ ដើមឈើតំណាងឱ្យការកែលម្អខ្លួនឯង ក្តីសុបិន និងបំណងប្រាថ្នា។ អ្នកចង់ឱ្យទាំងអាជីព និងជីវិតផ្ទាល់ខ្លួនរបស់អ្នករីកចម្រើន និងជោគជ័យ។ ការមានមហិច្ឆតាបែបនេះ ធ្វើឱ្យអ្នកក្លាយជាមនុស្សឆ្លាត និងមានគុណភាពភាពជាអ្នកដឹកនាំខ្លាំង ទោះបីជាវាត្រូវការពេលបន្តិចក៏ដោយ។ ប៉ុន្តែអ្នកនឹងប្រហែលជាត្រូវចំណាយពេលរៀបការផែនការផ្ទាល់ខ្លួនរបស់អ្នកសម្រាប់អនាគត។ វាអាចមានហានិភ័យ ការលំបាក ឬការលះបង់មួយចំនួនដែលអ្នកត្រូវធ្វើ ប៉ុន្តែវាមានតម្លៃណាស់ដែលអាចធ្វើឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិតបាន។

២. បក្សី

ប្រសិនបើរូបថុដំបូងដែលអ្នកឃើញគឺជាបក្សី វាមានន័យថាអ្វីដែលអ្នកចង់បានបំផុតក្នុងជីវិតនាពេលនេះគឺ អ្នកហ៊ានទទួលយក និងការលះបង់គ្រប់យ៉ាងដើម្បីឱ្យគោលដៅ ដោយអ្នកមានសេចក្តីប្រាថ្នា និងក្តីសង្ឃឹមខ្ពស់ណាស់។ អ្នកប្រហែលជាស្ថិតនៅក្នុងតំបន់ផាសុកភាពរបស់អ្នកយូរពេក ល្មមដល់ពេលដែលអ្នកត្រូវចេញទៅសាកល្បងអ្វីដែលថ្មី ទោះបីជាអ្នកមិនដឹងថាអនាគតនឹងទៅជាយ៉ាងណា ឬផ្លូវណាដែលអ្នកគួរជ្រើសរើសសម្រាប់ជីវិត។  អ្នកអាចនឹងជួបការលំបាកខ្លះ តែអ្នកជឿជាក់ថាដំណើរជីវិតស្រស់ស្អាត និងពោរពេញដោយភាពរីករាយ ហើយក៏ល្មមដល់​ពេល​ដែលអ្នក​ស្វែង​រក​ខ្លួន​ពិត​របស់​អ្នកខ្លួនឯងហើយ។

៣. មុខមនុស្សស្រី

ប្រសិនបើមុខរបស់មនុស្សស្រីគឺជារឿងដំបូងដែលអ្នកឃើញ វាមានន័យថាអ្នកស្ថិតនៅក្នុងពេលវេលានៃជីវិតរបស់អ្នកដែលត្រូវការសេចក្តីស្រឡាញ់ច្រើនបំផុត អ្នកត្រូវការការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់។ ប៉ុន្តែបញ្ហាប្រឈមរបស់អ្នកគឺ អ្នកពិបាកនឹងស្វែងរកនរណាម្នាក់ដែលនឹងត្រូវចិត្តរបស់អ្នកណាស់ មិនថាវាជាអារម្មណ៍ ទំលាប់ តម្រូវការ និងផ្នែករាងកាយទេ។ ដោយសារតែអ្នកបានឆ្លងកាត់រឿងជាច្រើនក្នុងជីវិត អ្នកមិនសូវទុកចិត្តអ្នកណាទេ ហើយចំពោះទំនាក់ទំនងស្នេហាអ្នកនឹងមិន​អត់​ឱន​ចំពោះរឿងកុហក បោកប្រាស់ និងការផិតក្បត់ឡើយ។ ​អ្នកក៏ជាមនុស្សដែល​ឲ្យ​តម្លៃ​សេរីភាព​ខ្លួន​ឯង​ខ្លាំង​បំផុត ដូច្នេះ​អ្នក​ចង់បានអ្នក​ណា​ម្នាក់ដែល​យល់​ពី​អ្នក និងអាចឱ្យអ្នកធ្វើជាខ្លួនរបស់អ្នក ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក