ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងរយៈពេល ២ ខែខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម នឹងទទួលបានដំណឹងល្អជាបន្តបន្ទាប់ក្នុងការងារក៏ដូចជាជីវិត ជាពិសេសក្នុងរឿងលុយកាក់។
១. ឆ្នាំឆ្លូវ
ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងរយៈពេល ២ ខែខាងមុខនេះ ឆ្នាំឆ្លូវ មានលាភ មានសំណាង ដូច្នេះនឹងទទួលបានឱកាសច្រើនក្នុងការផ្លាស់ប្តូរ រាសីភ្លឺថ្លា និងទទួលបានជំនួយពីទំនាក់ទំនង។ ក្នុងអំឡុងពេលខាងមុខនេះ ខ្សែជតាអ្នកប្រៀបដូចជាត្រីជួបទឹក បញ្ចេញទេពកោសល្យ។ រាសីឡើងខ្ពស់ត្រដែត ប្រាក់ចំណេញកើនឡើងឥតឈប់ឈរ ។
ដំបូន្មានសម្រាប់អ្នកឆ្នាំគោ គឺត្រូវបន្ទាបខ្លួនក្នុងការប្រាស្រ័យទាក់ទង រក្សាសុទិដ្ឋិនិយម និងស្មារតីវិជ្ជមាន ដើម្បីកែលម្អទំនាក់ទំនងជុំវិញខ្លួន។ អ្នកដែលកើតឆ្នាំឆ្លូវ មិនត្រឹមតែទទួលបានឱកាសការងារច្រើនទេ ថែមទាំងមានអ្នកមានបុណ្យស័ក្តិជួយណែនាំផ្លូវផង ធ្វើការឱ្យតែបានដប់ ចំណូលសម្បូរហូរហៀរ និងហិរញ្ញវត្ថុស្ថិរភាព។
២. ឆ្នាំច
អ្នកកើតឆ្នាំច មានចិត្តរាបសារ ចិត្តស្ងប់ និងពូកែអត់ធ្មត់តស៊ូ។ ជោគវាសនាអាចដោះស្រាយបញ្ហាក្នុងជីវិតប្រកបដោយហេតុផល។ ទោះលំបាកយ៉ាងណា ក៏មនុស្សឆ្នាំនេះមិនចុះចាញ់ដែរ។
ហោរាសាស្ត្រទស្សន៍ទាយថា នៅរយៈពេល ២ ខែខាងមុខនេះ រាសីនឹងមានជីវិតរីកចម្រើន ធ្វើអ្វីក៏អំណោយផល ។ ផ្លូវការប្រកបរបររកទទួលទានបានជោគជ័យ លាភសំណាងចូលមកដល់ឥតឈប់ឈរ ។ ប្រាក់ចំណូលរបស់អ្នកឆ្នាំចកើនឡើង ប្រភពនៃការសន្សំក៏កើនឡើងផងដែរ។
៣. ឆ្នាំមមី
អ្នកកើតឆ្នាំសេះ ជាមនុស្សឆ្លាត រហ័សរហួន និងសកម្ម។ មិនថាអ្នកធ្វើការក្នុងវិស័យណាក៏ដោយ មនុស្សឆ្នាំនេះអាចគ្រប់គ្រងស្ថានការណ៍លំបាកៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
ក្នុងរយៈពេល ២ ខែខាងមុខនេះ រាសីឡើងខ្ពស់ត្រដែត ប្រកបរបររកស៊ីជួញដូរមានភាពចម្រុងចម្រើន តុល្យភាពក្នុងគណនីធនាគារកើនឡើងឥតឈប់ឈរ ។ មនុស្សឆ្នាំសេះចាប់យកឱកាសអភិវឌ្ឍន៍នៅក្នុងដៃយ៉ាងរឹងមាំ ភាពរីករាយនៅតែបន្តកើតមាន។
៤. ឆ្នាំរកា
មនុស្សឆ្នាំមាន់មានចរិតស្លូតបូត និងមានចិត្តសប្បុរស។ ឆ្នាំមាន់នេះឧស្សាហ៍ព្យាយាមជានិច្ច ដើម្បីអនាគតដ៏ល្អ។ មិនថាអ្នកប្រឈមមុខនឹងការផ្លាស់ប្តូរអ្វីទេ វាសនាក៏អាចយកឈ្នះវាបានដែរ។ អ្នកឆ្នាំរកានឹងមានអភិជនជាច្រើនក្នុងជីវិត ដូច្នេះពួកគេមិនដែលខ្លាចគេទុកចោលទេ។
ក្នុងរយៈពេល ២ ខែខាងមុខនេះ ជោគវាសនាអាចបង្កើតបាននូវលាភសំណាង សុភមង្គល។ គ្រាន់តែចាប់យកឱកាសនោះ មនុស្សឆ្នាំរកាអាចរកលុយបានសន្ធឹក។ នៅថ្ងៃខាងមុខ អ្នកមិនចាំបាច់ព្រួយបារម្ភច្រើនអំពីអ្វីដែលត្រូវពាក់នោះទេ៕
* អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!