ហោរាសាស្រ្តបានបង្ហាញច្បាស់ៗថា នៅរយៈពេល ២០ ថ្ងៃចុងក្រោយនៃខែមិនា តាមប្រតិទិន អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះនឹងបានសេចក្តីសុខ និងជោគជ័យ ហើយសេចក្តីស្នេហានឹងបានដូចការចង់បាន លុយក៏រកបាន លាភសំណាងក៏ច្រើនដែរ។
១. ឆ្នាំកុរ
រាសីអ្នកកើតឆ្នាំជ្រូក ក្នុងរយៈពេល ២០ ថ្ងៃចុងក្រោយនៃខែទី៣នេះ គឺល្អខ្លាំងណាស់។ ហោរាសាស្ត្រ ទស្សន៍ទាយថា រាល់បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយ ការងាររបស់អ្នកតែងមានលាភ មានជ័យ នឹងមានដំណើរទៅមុខដោយរលូន ដូច្នេះហើយ ប្រាក់ចំណូលក៏កើនឡើងឥតឈប់ឈរ ធ្វើឱ្យជីវិតលោកអ្នកកាន់តែសម្បូរហូរហៀរ។
លើកនេះនៅលើវិថីជំនួញរបស់អ្នកឆ្នាំជ្រូក នឹងមានរបកគំហើញថ្មី ឱកាសឡើងតំណែងក៏ច្រើន អ្នកនឹងមានមនុស្សណែនាំអ្នកក្នុងការស្វែងរកកិច្ចព្រមព្រៀងអាជីវកម្មថ្មី ធ្វើឱ្យអនាគតរបស់អ្នកកាន់តែប្រសើរ ឆ្នាំជ្រូក គួរចាប់យកឱកាសនេះ ដើម្បីបង្កើតអាជីពថ្មីសម្រាប់ខ្លួនឯង កុំព្រងើយកន្តើយឱ្យសោះ។
២. ឆ្នាំមមី
កន្លងមក ប្រសិនបើអ្នកមិនដូចការចង់បានទេនោះ ២០ ថ្ងៃចុងក្រោយនៃខែមិនានេះ គឺជាពេលវេលាពណ៌ក្រហមសម្រាប់អ្នកហើយ នេះគឺជាពេលវេលាដែលអ្នកឆ្នាំសេះជួបនឹងទេវតាទាំង ៣ ទាំងស្នេហា ការងារ លុយកាក់ សុទ្ធតែល្អខ្លាំង។
អ្នកដែលកើតឆ្នាំមមី តែងមានអ្នកជួយជ្រោមជ្រែង ទោះទៅទីណាក៏ដោយ ធ្វើអ្វីក៏ជួបតែសំណាងល្អ ងាយស្រួលរកទទួលទាន មានលាភ មានជ័យ។ អ្នកឆ្នាំសេះក៏មានចំណងស្នេហ៍ស្និទ្ធស្នាលគួរសមដែរ គូស្នេហ៍មានពេលវេលាផ្អែមល្ហែមនឹងគ្នាកានើតែខ្លាំហង។ ឆ្លៀតពេលវេលានេះឱ្យបានស្រួលក្នុងការធ្វើអ្វីដែលអ្នកសុបិនជាយូរមកហើយ។
៣. ឆ្នាំច
តាំងពីក្មេងមក មនុស្សឆ្នាំឆ្នាំច មានក្តីសុបិន មហិច្ឆតា និងផែនការអនាគតជាច្រើន។ មិនយូរប៉ុន្មាន ពួកគេបានចាស់ទុំ ហើយបានចាកចេញពីទីសុខស្រួលរបស់ពួកគេ ដោយឯករាជ្យជាមួយនឹងជីវិតផ្ទាល់ខ្លួន។ បើប្រៀបធៀបនឹងឆ្នាំដទៃ មនុស្សកើតឆ្នាំចចាស់ចិត្តចាស់គំនិតខ្លាំង។
សម្រាប់ពួកគេ គ្មានអ្វីសំខាន់ជាងកិត្តិយស និងគុណសម្បត្ដិដ៏មានតម្លៃរបស់មនុស្សនោះទេ។ ដូច្នេះហើយនៅពេលដែលអ្នកឆ្នាំចត្រូវបានចាត់ចែងការងារ ឬកិច្ចការអ្វីនោះ គេនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព។
យោងតាមហោរាសាស្ត្រ ក្នុងរយៈពេល ២០ ថ្ងៃចុងក្រោយនៃខែមិនានេះ អ្នកដែលកើតឆ្នាំច នឹងមានលាភសំណាងច្រើន ដោយសារតែការជួយជ្រោមជ្រែងពីទេវតាទ្រព្យ និងការគាំទ្រយ៉ាងកក់ក្តៅពីមនុស្សថ្លៃថ្នូរ។ ឆ្នាំនេះ អ្នកឆ្នាំឆ្កែនឹងជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងជីវិតពោរពេញដោយលាភសំណាង៕
*អត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!