មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា សូម្បីតែជម្រើសរឿង។ អ្នកខ្លះចូលចិត្តមើលរឿងកម្សត់ហើយចូលតួ ឯអ្នកខ្លះចូលចិត្តរឿងបែបរន្ធត់បះសក់។ អ្នកអាចដឹងពីអត្តចរិតរបស់អ្នកបានតាមប្រភេទរឿងដែលអ្នកចូលចិត្តមើល៖
១. រឿងស្នេហា
អ្នកគឺជាមនុស្សដែលមានភាពមនោសសញ្ចេតនាខ្ពស់និងមានមន្តស្នេហ៍។ ទំនាក់ទំនងស្នេហារបស់អ្នកគឺពោរពេញទៅដោយភាពពុះកញ្រ្ចោល ប្រសិនបើត្រូវគ្នាគឺស្រលាញ់គ្នាមិនអាចព្រាត់បាន ប៉ុន្តែបើខឹងគ្នាវិញគឺប៉ះមិនបាន មុខក៏មិនខ្ចីមើល។
២. រឿងកំប្លែង
អ្នកគួរជាមនុស្សដែលនាំគេឯងសើចទោះបីជាគ្មានរឿងអ្វីត្រូវសើចក៏ដោយ។ អ្នកតែងរង់ចាំឱកាសដើម្បីធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ប្រែក្លាយជាភាពសើចក្អាកក្អាយជានិច្ច។
៣. រឿងអាថ៌កំបាំង
អ្នកគឺជាមនុស្សដែលឆ្ងល់ច្រើននិងតែងមានសំណួរអំពីអ្វីៗគ្រប់យ៉ាង។ អ្នកចូលចិត្តដោះស្រាយបញ្ហាដោយសំអាងទៅលើហេតុផលផ្សេងៗហើយតែងស្វែងរកការពិត។
៤. រឿងប្រយុទ្ធ
ប្រសិនបើអ្នកចូលចិត្តរឿងបែបបាញ់បោះ វ៉ៃគ្នាជាដើម អ្នកគឺជាមនុស្សដែលមិនចេះខ្លាចនិងចូលចិត្តផ្សេងព្រេងហើយមិនខ្វះរឿងចម្លែកៗនិយាយប្រាប់មិត្តភក្កិនោះទេ។
៥. រឿងរន្ធត់
អ្នកគឺជាមនុស្សដែលមានភាពស្រមើស្រម៉ៃនិងមានគំនិតច្នៃប្រឌិតខ្ពស់។ អ្នកមិនខ្លាចងាយៗនោះទេ ទោះបីជាគេខំបន្លាចអ្នកយ៉ាងណាក្តី៕
ប្រភព៖ បរទេស
រូបភាព៖ Google Image