អត់ហុងស៊ុយ! សញ្ញាទាំង ៤ កំពុងព្រមាន យីអ៊ុនអ្នកធ្លាក់ចុះ គ្មានទេវតាតាមថែរក្សាទេ

ជីវិតរស់នៅប្រចាំថ្ងៃ បើការរស់នៅដោយដោយគ្មានភាពអធ្យាស្រ័យទេ នោះសំណាងល្អៗ ក៏មិនចូលមកដែរ។ យ៉ាងណាមិញ សញ្ញាទាំង ៤ ខាងក្រោម ជាសញ្ញាព្រមាថា ​ខ្សែ​រាសី​របស់អ្នកកំពុងតែធ្លាក់​ចុះ បាត់បង់ហុងស៊ុយ ធ្វើអ្វីក៏មិនរីកចម្រើនលូតលាស់ដែរ។

១. ធ្វើការដោយមិនយកចិត្តទុកដាក់ ខ្វះគោលដៅ

បុគ្គល​ដែល​មិន​ផ្ដោត​លើ​ការ​ធ្វើ​អ្វី​មួយ​ បាន​ន័យ​ថា​ គេ​គ្មាន​គោល​បំណង ​និង​ទិសដៅ​ច្បាស់លាស់ ដើម្បី​រស់​នៅ​សម្រាប់​ខ្លួន​ឯងនោះឡើយ។ មនុស្សបែបនេះច្រើនតែសំណាងមិនល្អ។ ប្រសិនបើអ្នកចង់រក្សាពររបស់អ្នក អ្នកត្រូវតែកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ ធ្វើឱ្យខ្លួនអ្នកកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ នោះលាភសំណាងនេងវិលមករកអ្នកវិញមិនខាន។

ប្រសិនបើអ្នកមានការរំខាននៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើនោះ មិនថាអ្នកមានប៉ុនណាទេ វានឹងពិបាកក្នុងការក្លាយជារឿងធំ។ សំណាង​របស់​មនុស្ស​ គឺ​ថា​បើ​គាត់​មិន​ដឹង​ពី​វិធី​បញ្ឆេះ​សំណាង​របស់​ខ្លួនទេ ​នឹង​ត្រូវរង់​ចាំ​រហូត​ដល់​វា​រលត់​ទៅ​មុន ពេលនោះ​អ្នកនឹងសោកស្ដាយ។

1

២. ចាប់ផ្តើមក្លាយជាមនុស្សអាត្មានិយម និងព្រងើយកណ្តើយចំពោះអ្នកដទៃ

បើ​មនុស្ស​មាន​ចិត្ត​ទូលាយ ​ក្លាយ​ជា​មនុស្ស​អាត្មានិយម នោះ​គេ​នឹង​បាត់​បង់​របស់​ជា​ច្រើន រួម​ទាំង​លុយ និង​សំណាង​របស់​ខ្លួនផងដែរ។ ព្រោះប្រសិនបើអ្នកជាមនុស្សអាត្មានិយម អ្នកនឹងបាត់បង់ទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សជុំវិញខ្លួន ទីពីរពួកគេនឹងរុញសាច់ញាតិទាំងអស់ឱ្យឆ្ងាយពីខ្លួនបន្តិចម្ដងៗ។

បុគ្គល​ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួន សូម្បី​តែ​អាច​រក​ចំណូល​បាន​ច្រើន​ក្នុង​រយៈពេល​ខ្លីក៏ដោយ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​វែង ពួកគេ​ប្រៀប​ដូច​ជា​កាត់​ផ្លូវ​ជីវិត​របស់​ខ្លួនឯងអ៊ីចឹង។ ដូច្នេះ​បើ​អ្នក​ចង់​ឱ្យ​ខ្លួន​ឯង​មាន​សំណាង​ច្រើន អ្នក​ត្រូវ​រៀន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់​គ្នា​ជុំវិញ​ខ្លួន។ មិន​ត្រឹម​តែ​សាច់​ញាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​មិត្តភ័ក្ដិ​ និង​មនុស្ស​ផ្សេង​ទៀត​ដែល​គួរ​ជួយ។

2

៣. ចាប់ផ្តើមខ្ជិល រស់នៅដោយគ្មានទំនួលខុសត្រូវ

ខណៈពេលដែលអ្នកកំពុងត្អូញត្អែរអំពីជីវិតរបស់អ្នក មនុស្សផ្សេងទៀតកំពុងកែលម្អជីវិតរបស់ពួកគេឥតឈប់ឈរ។ ត្រូវចាំថា បើអ្នកនៅស្ងៀម នោះអ្នកប្រាកដជាត្រូវបានសង្គមកម្ចាត់ចោលនៅថ្ងៃណាមួយ។

មនុស្សជោគជ័យ គឺជាអ្នកដែលអាចស៊ូទ្រាំនឹងការលំបាក។ ឱ្យ​តែ​មនុស្ស​មាន​ឆន្ទៈ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏អស្ចារ្យ។ ដូច្នេះ​ហើយ​ បើ​ចង់​បាន​ទ្រព្យ​សម្បត្តិ បើ​ចង់​ជោគជ័យ​ត្រូវ​តែ​ប្រឹងប្រែង​កុំ​ខ្ជិល​ច្រអូស។

3

៤. ចាប់ផ្តើមចាយលុយដោយឥតប្រយោជន៍ គ្មានការគ្រប់គ្រងលុយច្បាស់លាស់

មនុស្សជាច្រើនកំពុងគិតថា ខ្លួនជាអ្នកមាន ដូច្នេះគ្រាន់តែចំណាយ ចាយវាយលុយកាក់ដោយសេរី។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនដឹងពីរបៀបឱ្យតម្លៃទ្រព្យសម្បត្តិនោះទេ វាពិតជាពិបាកក្នុងការរក្សាទ្រព្យសម្បត្តិនេះណាស់។

អ្នកខ្លះស្រាប់តែក្លាយជាអ្នកមានត្រឹមតែមួយប៉ប្រិចភ្នែក រកលុយបានស្រួលពេក ដូច្នេះហើយ ពួកគេមានចំណង់ចង់ចាយវាយមិនចេះចប់មិនចេះហើយ។ ក៏មានអ្នកខ្លះពឹងលើការប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រមូលទ្រព្យសម្បត្តិច្រើន ប៉ុន្តែដោយសារតែមិនអាចទ្រាំទ្រនឹងការល្បួងមួយពេល ក៏បានធ្លាក់ចូលក្នុងល្បែងស៊ីសង ថែមទាំងបង្កើតទម្លាប់អាក្រក់ផ្សេងៗ រហូតដល់បែកបាក់គ្រួសារ ឬក្ស័យធន។ បើ​ចង់​បាន​លាភ​ត្រូវ​ចេះ​គ្រប់គ្រង​ចំណង់​ខ្លួន​ឯង កុំ​បណ្តោយ​ឱ្យ​ហួសហេតុ នាំគ្រោះ បាត់បង់លាភ៕

ប្រភព ៖ បរទេស / Knongsrok