វត្ថុទិព្វ! ដាក់របស់ ៣ យ៉ាងនេះនៅក្រោមគ្រែ ជួយថែរក្សាគ្រួសារ នាំសំណាង និងសុភមង្គល ប្ដីប្រពន្ធស្រឡាញ់គ្នារយឆ្នាំ

ក្នុងក្បួន​ហុងស៊ុយ ក្រោម​គ្រែ​ក៏​ជាកន្លែងដែល​សំខាន់​ដែរ ​បើ​អ្នក​បានដាក់​របស់​ទាំង ៣ នេះ នៅខាងក្រោមវា​ នោះគ្រួសារនឹងរឹតតែ​មាន​សុភមង្គល ប្ដីប្រពន្ធស្រឡាញ់គ្នាកាន់តែខ្លាំង​ ទ្រព្យក៏កើនឡើងទ្វេដងផងដែរ។

១. កន្ថោស្ដោះទឹកមាត់

1

ការ​ដាក់​កន្ថោស្ដោះទឹកមាត់នៅក្រោម​គ្រែ​ ក៏​អាច​ជួយ​ឱ្យ​គ្រួសារ​មាន​សុភមង្គល​​រយ​ឆ្នាំ​ដែរ​ នេះបើយោងតាមក្បួនហុងស៊ុយ។ វត្ថុនេះនឹងជួយប្តីប្រពន្ធដោះស្រាយជម្លោះក្នុងជីវិតប្រចាំថ្ងៃ។ វាថែមទាំងជួយកាត់បន្ថយជម្លោះដ៏អាក្រក់បានយ៉ាងច្រើន រួចធ្វើឱ្យអារម្មណ៍របស់មនុស្សទាំងពីរកាន់តែរឹងមាំ កក់ក្តៅ និងផ្អែមល្ហែមដូចពេលដែលពួកគេស្រលាញ់គ្នាដំបូងៗថ្មីថ្មោង។

ជាងនេះកាន់តែបញ្ចៀសជនទី ៣ មិនឲ្យចូលមក ហ៊ានមកពីឆ្វេង នឹងត្រូវរសាត់បាត់ មកពីស្តាំត្រូវខ្ចាត់ខ្ចាយ ពោលកើតតែភាពក្សេមក្សាន្តជុំកូនជុំចៅ។

២. ដាក់ស៊ុតឆ្អិននៅក្រោមគ្រែ

2

ស៊ុត​ជា​អាហារ​ដែល​មាន​គុណ​តម្លៃ​អាហារូបត្ថម្ភ​ជា​ច្រើន​ ដែលល្អ​សម្រាប់​សុខភាព។ យ៉ាងណានៅក្នុងក្បួនហុងស៊ុយ ស៊ុតមាន់ក៏មានអត្ថន័យរបស់វាផងដែរ។ តាម​រឿងព្រេង​និទាន បើ​នរណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​មាន​វិញ្ញាណ​អាក្រក់តាមលងបន្លាច ចូរ​អ្នកស្ងោរ​ពងមាន់ រុំ​វា​ក្នុង​កន្សែង​ស្តើង ហើយ​រមៀល​វា​ពីលើ​ខ្លួន​ដើម្បី​ការពារ​វិញ្ញាណ​អាក្រក់ ។

លើសពីនេះទៀត មូលហេតុមួយ ក្នុងចំណោមមូលហេតុនៃការផ្លាស់ប្តូរសរីរវិទ្យារបស់មនុស្ស ក្លាយទៅជាឆាប់ខឹង និងធុញថប់ គឺបណ្ដាលមកពីកង្វះការគេង។ សម្រាប់មនុស្ស ការគេងគឺចាំបាច់ណាស់។ ការ​គេង​លក់​ស្កប់ស្កល់​ នឹង​ជួយ​កម្រិត​យ៉ាង​ខ្លាំង​នូវ​ជម្លោះ​ក្នុង​គ្រួសារ និង​បង្កើន​ភាព​ឆ្លាតវៃ​ដើម្បី​បំពេញ​ការងារ​បាន​ល្អ។

ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង សូមព្យាយាមដាក់ស៊ុតឆ្អិននៅក្រោមគ្រែរបស់អ្នក។ វាអាចរួមចំណែកនាំអ្នក មកនូវរាត្រីដ៏ផ្អែមល្ហែម និងរីករាយ។

៣. ដាក់ស្បែកជើងប៉ាក់មួយគូនៅក្រោមគ្រែ

3

ក្មេង​ស្រី​តែង​ប្រើ​ស្បែក​ជើង​ប៉ាក់​ផ្កា​កាលពីសម័យ​ដើម។ ពួកវាត្រូវបានបង្កើតឡើងពីបន្ទាត់ម្ជុលដែលស្រស់ស្អាតបំផុត។ ផ្កាមានពណ៌រស់រវើកដូចផ្កាពិត ដែលរួមចំណែកលើកសម្រស់ដ៏ស្រទន់របស់នារី។ មើលទៅ វាដូចជាផ្កាកំពុងរីកនៅក្រោមជើង។

យ៉ាងណា មនុស្សបុរាណមានជំនឿថា ការដាក់ស្បែកជើងប៉ាក់ក្រោមគ្រែ នឹងរំឭកប្តីឱ្យស្រឡាញ់ និងឱ្យតម្លៃប្រពន្ធឱ្យកាន់តែច្រើន ហើយមិនឱ្យគិតឃើញ ពីអំពើផិតក្បត់។ មិនត្រឹមតែប៉ុណ្ណឹងទេ វិធីនេះក៏ជួយកម្ដៅភ្លើងនៃសេចក្តីស្នេហាដល់គូស្នេហ៍ផងដែរ ធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងសងខាងមានភាពយូរអង្វែងដល់ចាស់កោងខ្នង។

#ចំណាំក្នុងហុងស៊ុយនៅក្រោមគ្រែ

តាម​ហុងស៊ុយ ក្រោម​គ្រែ​ជា​ទីតាំងងងឹត ​ងាយ​ស្រូប​ថាមពល​អាក្រក់​ច្រើន ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ សុខភាព និង​ស្នេហា​របស់​គូស្នេហ៍​។ ដូច្នេះ​បើ​អ្នក​មិន​ចង់​ក្រ​ មិនចង់ឱ្យអាពាហ៍ពិពាហ៍​នឹង​បែកបាក់ទេ ​គួរ​ប្រញាប់​ឈប់​ដាក់​របស់​រញ៉េរញ៉ៃច្រើន​ពេក​នៅ​ក្រោម​គ្រែ។ យក​ល្អ​គួរតែ​ទុក​វា​ឱ្យ​ចំហ​ឱ្យ​ស្អាត ដើម្បី​អញ្ជើញ​គ្រាប់ខ្សាច់​នាំសំណាង​ឱ្យបាន​ច្រើន ជួយ​ឱ្យ​សំណាង​ចូលមកជំនួសវិញ៕

* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!