តិចលោអត់ស្គាល់កន្លែងកំពុងល្បី? តោះ! ចុងសប្តាហ៍នេះនាំសក់វែងមកបោះតង់នៅគីរីរម្យម្តង

ប្រសិនបើអ្នកធុញទ្រាន់នឹងការងារ ចង់មកសាកល្បងបោះតង់ក្នុងធម្មជាតិម្តង ក្រុមការងារក្នុងស្រុកសូមណែនាំកន្លែងទេសចរណ៍មួយកន្លែងដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។

331895229_1999969370395615_5343086401916958519_n

ឧទ្យានបោះតង់ CampingPark មានទីតាំងស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺស្ថិតនៅលើឧទ្យានជាតិគីរីរម្យតែម្តង ដោយធ្វើដំណើរតាមផ្លូវទៅសសរស្តុក។ ប្រសិនបើអ្នកធ្វើដំណើរពីក្រុងភ្នំពេញទៅដល់ទីនោះអាចនឹងចំណាយពេលប្រហែលជិត២ម៉ោងប៉ុណ្ណោះ។

328538577_931672654869022_6130695930423205973_n

ទេសភាពនៅទីនោះគឺមានលក្ខណៈស្រស់ស្រាយ ខ្យល់ត្រជាក់ ម្លប់ត្រឈឹងត្រឈៃ និយាយរួមគឺធម្មជាតិពិតៗតែម្តង។ ឧទ្យានបោះតង់មួយនេះត្រូវបានហ៊ុមព័ទ្ធទៅដោយភ្នំនិងដើមស្រល់ខ្ពស់ៗនិងអាកាសធាតុត្រជាក់ល្ហឹម។

330838929_1238998423713351_101807286861060399_n

អ្នកអាចបោះតង់ជាលក្ខណៈគ្រួសារឬដៃគូ ដោយប្រើតង់ខ្លួនឯងឬតង់ដែលមានរៀបចំស្រាប់តែម្តងក្នុងតម្លៃសមរម្យ។ ម្យ៉ាងទៀត ត្បិតថាបោះតង់នៅក្នុងព្រៃមែនប៉ុន្តែធានាបាននូវសុវត្ថិភាពនិងផាសុកភាពដែលរួមមានបន្ទប់ទឹកស្អាត មានអនាម័យនិងទឹកក្តៅ ទឹកត្រជាក់ទៀតផង។

330210330_6316198635096809_365362557855979858_n

ចំពោះចំណីអាហារអ្នកអាចយកចូលបានដោយសេរី ប៉ុន្តែប្រសិនបើចង់ញុំាស្រាប់ ខាង CampingPark ក៏មាននូវឈុតសាច់អាំងគោឡើងភ្នំដ៏ឈ្ងុយឆ្ងាញ់និងតម្លៃសមរម្យផងដែរ។ ពេលយប់ អ្នកអាចអង្គុយស្តាប់តន្ត្រី band acoustic នៅមុខភ្នក់ភ្លើងដើម្បីកម្តៅខ្លួនព្រោះនៅពេលយប់អាចនឹងចុះត្រជាក់ខ្លាំង។

331294008_573949851354700_9082216438685707270_n

សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិនិងចូលចិត្តភាពស្ងប់ស្ងាត់អាចទៅសាកល្បងទទួលយកបទពិសោធន៍បោះតង់នៅ CampingPark បានធានាថាមិនខកបំណងឡើយ៕

331080193_499840362355285_5227375004357573560_n

ទីតាំង៖ ឧទ្យានបោះតង់ CampingPark

Facebook: ឧទ្យានបោះតង់ CampingPark

រូបភាព៖ ឧទ្យានបោះតង់ CampingPark

អត្ថបទដោយ៖ Nuth

 

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: