ការប្រកួតប្រជែងស្នាដៃសិល្បៈគំនូរ White Canvas Cambodia រដូវកាលទី៤

“ការប្រកួតប្រជែងស្នាដៃសិល្បៈគំនូរ White Canvas Cambodia រដូវកាលទី៤” តើអ្នកត្រៀមខ្លួនសម្រាប់ការចូលរួមការប្រកួតប្រជែងស្នាដៃសិល្បៈគំនូរ White Canvas Cambodia រដូវកាលថ្មី ប្រចាំឆ្នាំ២០២៣ ហើយឬនៅ?

White Canvas គឺជាកម្មវិធីប្រកួតប្រជែងស្នាដៃគំនូរអន្តរជាតិដែលបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ ២០២០ នៅប្រទេសកម្ពុជា ថៃ និងស្រីលង្កា ក្រោមការគាំទ្រពីមូលនិវប្បធម៌ភាគខាងកើត ក្នុងគោលបំណងបង្កើតឆាកសិល្បៈថ្មីនៅអាស៊ី ដោយផ្តល់នូវការគាំទ្រប្រកបដោយនិរន្តរភាព ចំពោះការស្វែងរក បណ្តុះ និងផ្សព្វផ្សាយស្នាដៃដ៏ឆ្នើមរបស់សិល្បករ មកពីបណ្តាប្រទេសនានានៅតំបន់អាស៊ី។

2023 02 21 10.58.01

នៅក្នុងឆ្នាំ ២០២៣ កម្មវិធីយើងនឹងរៀបចំឡើងនៅក្នុងប្រទេសចំនួន ៣ បន្ថែមទៀត នោះគឺប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសប៊ូតាន។ White Canvas មិនត្រឹមតែមានគោលបំណងលើកទឹកចិត្តដល់សិល្បករអាជីពប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់ឱ្យកុមារ និងយុវជនទទួលបានភាពរីករាយក្នុងការគូរគំនូរ តាមរយៈការចូលរួមការក្រកួតផងដែរ។

គួរបញ្ជាក់ផងដែរថា ស្នាដៃដែលត្រូវបានជ្រើសរើសពីកម្មវិធី នឹងត្រូវយកទៅតាំងពិព័រណ៍ និងដាក់លក់នៅក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ ព្រមទាំង ដាក់បង្ហាញនៅក្នុងវិចិត្រសាលអនឡាញផងដែរ។ យើងទន្ទឹងរង់ចាំទទួលការចូលរួមរបស់អស់លោកអ្នកជានិច្ច។

【ប្រធានបទ】៖ សេរី (មិនកំណត់ប្រធានបទ)

【ទំហំ】 ៖ ចាប់ពី 30cm x 30cm ដល់ 100cm x 100cm (មិនកំណត់ទំហំ សម្រាប់លក្ខខណ្ឌកុមារ)

【លក្ខខណ្ឌចូលរួម និងរង្វាន់ជ័យលាភី】

លក្ខខណ្ឌមនុស្សពេញវ័យ (អាយុចាប់ពី 16 ឆ្នាំឡើងទៅ)

+ ពានរង្វាន់មាស: ទទួលបានពានរង្វាន់និង ទឹកប្រាក់ចំនួន 1000$

+ ពានរង្វាន់ប្រាក់: ទទួលបានពានរង្វាន់និង ទឹកប្រាក់ចំនួន 500$

+ ពានរង្វាន់សំរិទ្ធ: ទទួលបានពានរង្វាន់និង ទឹកប្រាក់ចំនួន 200$

លក្ខខណ្ឌកុមារ (អាយុ ក្រោម១៦ឆ្នាំ)

+ ពានរង្វាន់មាស: ទទួលបានពានរង្វាន់ និង iPad mini មួយគ្រឿង

+ ពានរង្វាន់ប្រាក់: ទទួលបានពានរង្វាន់ និងសម្ភារៈគំនូរមួយឈុតធំ

+ ពានរង្វាន់សំរិទ្ធ: ទទួលបានពានរង្វាន់ និងសម្ភារៈគំនូរពិសេសមួយឈុត

【វិធីដាក់ពាក្យចូលរួម】៖

+ សូមបំពេញព័ត៌មាន និងចុះឈ្មោះតាមរយៈតំណរភ្ជាប់ខាងក្រោម

https://forms.gle/zTErjgrzSK5RQQS69

+ ផ្ញើររូបភាពគំនូរ និងវីដេអូរបស់អ្នករៀបរាប់ពីអត្ថន័យនៃស្នាដៃមកកាន់ តេលេក្រាមលេខ: 096 21 81 219

ខាងក្រោមលីងគេហទំព័រផ្លូវការ White Canvas Cambodia

https://web.facebook.com/profile.php?id=100063527145060