បើដៃគូរបស់អ្នក មាន ៩ ចំណុចនេះ បញ្ជាក់ថា អ្នកជាមនុស្សដែលមានសំណាងក្នុងរឿងគូជីវិតហើយ

ប្រសិនបើអ្នកកំពុងតែស្ថិតក្នុងទំនាក់ទំនងជាមួយនរណាម្នាក់ ហើយទំនាក់ទំនងអ្នក ឬដៃគូរបស់អ្នក មាន ៩ ចំណុចដូចខាងក្រោមនេះ វាក៏បញ្ជាក់ឱ្យដឹងថា ស្នេហាមួយនេះ ច្បាស់ជាអាចចាស់ទៅជាមួយគ្នាបាន កាន់ដៃគ្នាដល់ជរារៀងខ្លួន ក៏ជាទំនាក់ទំនងមួយដែលពោរពេញដោយភាពកក់ក្ដៅផងដែរ។

១. ប្រាប់គ្នាទៅវិញទៅមក ៖ មិនថាជារឿងរ៉ាវផ្ទាល់ខ្លួន ឬចំពោះការខឹង អន់ចិត្តចំពោះគ្នា មិនមែនចាំតែខឹង គុំកួន អន់ចិត្ត គិតច្រើនតែម្នាក់ឯង ទាំងដែលម្ខាងទៀត មិនដឹងអ្វីសោះនោះឡើយ។

២. តែងតែចាំរំឭកដល់គ្នា ៖ ជាមនុស្សដែលចាំក្រើនរំឭក និងណែនាំដល់យើង ឃើញខុស ជួយកែប្រែ គ្រប់ពេលតែងតែចាំដាស់តឿន និងធ្វើជាការចងចាំដ៏ល្អដល់យើង មិនមែនចាំតែស្ដីបន្ទោស ឈ្លោះគ្នានោះឡើយ។

1

៣. និយាយស្ដីល្អដាក់គ្នា ៖ មនុស្សធំៗអស់ហើយ ទោះខឹងយ៉ាងណាក៏ដោយ កុំឱ្យកំហឹងរុញច្រានពាក្យសម្ដីឱ្យនិយាយនូវភាសាមិនល្អទៅកាន់ដៃគូ ត្រូវចេះនិយាយអ្វីដែលល្អៗ ពីរោះចំពោះគ្នា និយាយឱ្យដៃគូមានអារម្មណ៍ល្អ សប្បាយចិត្ត មិនមែនហាមាត់ឡើងនាំរឿងឈ្លោះគ្នានោះទេ។

៤. ថែរក្សាគ្នាទៅវិញទៅមក ៖ ត្រូវចាំថា តទៅថ្ងៃមុខ ទោះយើងមានកូនចៅច្រើនយ៉ាងណា ក៏គេមិនអាចនៅក្បែរ មើលថែយើងពេញ ២៤ ម៉ោងនោះឡើយ មានតែដៃគូជីវិតយើងនេះហើយ ដែលគេងក្នើយមួយជាមួយគ្នា ដឹងសុខទុក្ខ យប់ព្រលប់ មើលការខុសត្រូវ នៅថែរក្សាគ្នា ។

៥. ធ្វើល្អសម្រាប់គ្នាទៅវិញទៅមក ៖ នៅពេលអ្នកកាន់តែចាស់ អ្នកកាន់តែដឹងខ្លួន

ធ្វើអ្វីគ្រប់យ៉ាងយឺត ៗ មួយៗ ទាំងសម្រាប់ខ្លួនយើង និងសម្រាប់មនុស្សដែលយើងស្រលាញ់។ យើងត្រូវតែធ្វើវាសម្រាប់គ្នាទៅវិញទៅមក យើង​គួរ​តែ​ផ្តោត​លើ​ការ​ធ្វើ​ល្អ​ក្នុងរឿង​គ្រប់​យ៉ាង ទាំងអស់អំពីការហូបចុក ការរស់នៅ និងសម្លៀកបំពាក់ រួមទាំងនៅពេលដែលឈឺថ្កាត់ផងដែរ។

៦. ចេះរក និងទុកដាក់ជាមួយគ្នា ៖ អាយុកាន់តែច្រើន ចំណូលកាន់តែតិច ដូច្នេះហើយ ពេលនៅក្មេងមានកម្លាំង រួមគ្នាខិតខំប្រឹងរក ទុកដាក់ សន្សំទុកពេលចាស់ទៅជាមួយគ្នា។

2

៧. កំណត់អារម្មណ៍ត្រឹមត្រូវ ៖ នៅក្នុងអារម្មណ៍ល្អ នៅក្នុងអារម្មណ៍រីករាយ

គឺជាអ្វីដែលយើងអនុវត្តជាប់លាប់នៅពេលកាន់តែចាស់ ព្រោះ​អារម្មណ៍​ល្អ​ធ្វើ​ឱ្យ​អ្នក​អាយុ​វែង ហើយធ្វើឱ្យអ្នកជុំវិញខ្លួនសប្បាយចិត្តផងដែរ។

៨. រស់នៅក្នុងជីវិតឱ្យបានពេញលេញ ៖ រស់នៅតាមអាយុរបស់អ្នក ព្រោះពួកយើងបានផ្សងព្រេងរួចហើយ ធ្លាប់ឡើងចុះ លំបាកស្រណុក សុទ្ធតែធ្លាប់ហែលឆ្លង ដូច្នេះហើយ​រឹងរូស​ដាក់គ្នា កុំធ្វើអ្វីដែលដៃគូមិនពេញចិត្ត ព្រោះតែខ្វល់តែអារម្មណ៍ខ្លួនឯងឱ្យសោះ។

៩. នៅជាមួយគ្នាបានល្អ ៖ យើងមិនដឹងថាយើងនឹងនៅជាមួយគ្នាបានយូរដល់ពេលណាទេ? តើអ្នកណានឹងទៅមុនគេ? ដូច្នេះ​ពេល​នៅ​មាន​ពេល​ត្រូវ​នៅ​ជាមួយ​គ្នាឱ្យបានល្អ ត្រូវតែរស់នៅជាមួយគ្នាដោយសុភមង្គល ថែរក្សាគ្នាទៅវិញទៅមក បង្កើត និងទទួលយកភាពរីករាយជាមួយគ្នាឱ្យបានច្រើន រហូតដល់វិនាទីចុងក្រោយនៃជីវិត៕

អត្ថបទ ៖ Knongsrok