ហេតុផលទាំង ៥ ចំណុច ដែលធ្វើឱ្យមនុស្សស្រីហ៊ានក្បត់ដៃគូ ដោយគ្មានភាពអៀនខ្មាស

អំពើ​ផិតក្បត់​ជា​បញ្ហា​ធំ វា​ធ្វើ​ឱ្យ​អត្រាការ​លែងលះ​កើនឡើង​យ៉ាងខ្លាំង។ នៅក្នុងនោះ ស្ត្រីជាច្រើនមានការផិតក្បត់ ដោយសារហេតុផលទាំង ៥ ចំណុចខាងក្រោមនេះហើយ។

១. ចង់សងសឹកប្តី

ស្ត្រីជាច្រើន ប្រែជាផិតក្បត់ មិនមែនដោយសារការបណ្ដោយខ្លួន ឬដោយសារតម្រូវការរាងកាយខ្ពស់របស់ពួកគេនោះទេ ប៉ុន្តែដោយសារតែរបួសផ្លូវចិត្ត ដែលស្វាមីផ្ដល់ឱ្យនាង។ ពេលខ្លះស្ត្រីត្រូវដៃគូក្បត់ចិត្ត ព្រោះប្តីប្រព្រឹត្តខុសមុនគេ ហើយជ្រើសរើសការផិតក្បត់ជាមធ្យោបាយសងសឹកតបវិញ។ ក្នុង​ករណី​នេះ ស្ត្រី​ទាំង​នោះ​មិន​បាន​លាក់​បាំង​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ ដើម្បី​សងសឹក​ចំពោះ​កំហុស​ដែល​ប្តី​បាន​ធ្វើ។

1

២. ព្រោះតែការព្រងើយកន្តើយរបស់ដៃគូ

បញ្ហាមួយក្នុងចំណោមបញ្ហាដែលនាំទៅដល់ការផិតក្បត់ និងការលែងលះ គឺការព្រងើយកន្តើយរបស់ស្វាមីក្នុងទំនាក់ទំនង។ ខណៈ​ស្ត្រី​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផ្ទះ និង​គ្រួសារ​របស់​នាង​អស់​ពី​ចិត្ត នាង​គ្រាន់​តែ​ចង់​ទទួល​បាន​ក្តី​ស្រឡាញ់​បន្តិចបន្តួច​ពី​ស្វាមីរបស់​នាងតែប៉ុណ្ណោះ។

ស្វាមីជាច្រើនរស់នៅដោយព្រងើយកន្តើយ និងគ្មានការទទួលខុសត្រូវ ធ្វើឱ្យអារម្មណ៍របស់ស្ត្រីរសាត់បន្តិចម្តងៗ ហើយនៅពេលនេះ ឱ្យតែបុរសផ្សេងយកចិត្តទុកដាក់ ចែករំលែកការលើកទឹកចិត្ត ស្ត្រីងាយនឹងបាក់ចិត្តស្រឡាញ់គេវិញណាស់។

មនុស្សស្រីមួយចំនួន តែងតែស្ដាយពេលវេលាដែលរញ៉េរញ៉ៃ និងពេលស្រលាញ់គ្នាដំបូង ណាត់ជួបគ្នាដំបូង តែពេលនេះលែងមានទៀតហើយ។ ពួកគេចាប់ផ្តើមចង់ស្វែងរកទំនាក់ទំនងថ្មី ដើម្បីស្វែងរកអារម្មណ៍នេះម្តងទៀត។ ពួកគេឃើញថាដៃគូរបស់ពួកគេធុញទ្រាន់ ហើយចង់ស្វែងរកកម្រិតអារម្មណ៍ខ្ពស់ជាមួយនរណាម្នាក់។

២

៣. ចិត្តមិនស្កប់ស្កល់

ស្ត្រីមួយចំនួនក៏មានតម្រូវការផ្លូវភេទដូចបុរសដែរ។ ពួកគេក៏ចង់រីករាយជាមួយនឹងអារម្មណ៍ដែលពួកគេចង់បាន។ តាមពិតទៅ ស្ត្រីខ្លះមានតម្រូវការច្រើនជាងដៃគូរបស់ខ្លួន។ នៅពេលដែលបំណងប្រាថ្នាមិនពេញចិត្ត វានឹងជម្រុញឱ្យពួកគេស្វែងរកទំនាក់ទំនងខាងក្រៅ ដើម្បីបំពេញតម្រូវការដែលខ្វះខាតនោះ។

៤. ដោយសារតែមហិច្ឆតាចង់ឈានទៅមុខនៅកន្លែងធ្វើការ

ស្ត្រីខ្លះភ័យខ្លាចក្នុងការចែករំលែក ឬមិនរំពឹងថាប្តីរបស់ពួកគេនឹងបំពេញតម្រូវការទាំងអស់របស់ពួកគេ។ ជាពិសេស​មនុស្ស​ស្រី​ដែលអាត្មានិយម ពេល​គេ​មាន​អារម្មណ៍​ថា​ដៃគូ​ខ្លួន​មិន​បាន​តាម​បំណង គេ​នឹង​សម្លឹង​រក​បុរស​ដទៃ​។ ស្ត្រីដែលមានមហិច្ឆតា និងមានមោទកភាព តែងតែមានតម្រូវការខាងសម្ភារៈខ្ពស់ ពួកគេងាយជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ ដើម្បីបំពេញមហិច្ឆតាខាងសម្ភារៈ ក៏ដូចជាងាយស្រួលឈានទៅមុខក្នុងការងារ។

៥. ខ្វះការចែករំលែកជាមួយប្តី

ស្ត្រីភាគច្រើនតែងតែជ្រើសរើសមិត្តនារី ដើម្បីចែករំលែកអារម្មណ៍របស់ពួកគេនៅក្នុងជីវិត និងទំនាក់ទំនងទាំងអស់នៅក្នុងសង្គម។ ស្ត្រីខ្លះធ្លាប់មានការចងចាំអវិជ្ជមានចំពោះមិត្តភ័ក្តិស្រីៗ ហើយជារឿយៗមើលស្រាលការចែករំលែកភេទដូចគ្នា ។ ដូច្នោះហើយ ពួកគេជ្រើសរើសបុរសធ្វើជាមិត្ត និងចែករំលែកអារម្មណ៍។ «ភ្លើង​ក្បែរ​ចម្បើង​យូរៗទៅគង់តែឆេះឆាប» ដែល​ជា​ហេតុផល​ងាយ​មួយ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មាន​ទំនាក់ទំនង​ស្នេហា​ផិត​ក្បត់។

ពេលខ្លះមនុស្សស្រីមានអារម្មណ៍ថា ដូចជាមេដោះនៅក្នុងផ្ទះ ជាអ្នករក្សាកូន និងចាយលុយ មិនមែនជាប្រពន្ធរបស់បុរសដែលខ្លួនស្រលាញ់នោះទេ។ នៅពេលនោះ ពួកគេតែងតែស្វែងរកទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ ដើម្បីបំពេញចន្លោះប្រហោងក្នុងចិត្តរបស់ពួកគេ៕

ប្រភព ៖ Phunutoday / Knongsrok