មេរៀនជីវិត! មនុស្ស ៣ ប្រភេទ កុំឱ្យខ្ចីលុយ ផ្លូវ ៣ ប្រភេទ កុំដើរ កម្មវិធី ៣ ប្រភេទ កុំចូលរួម

ចាស់ៗតែងតែប្រាប់ថា មនុស្ស ៣ ប្រភេទមិនគួរឱ្យខ្ចីលុយនោះឡើយ ហើយផ្លូវ ៣ ដែលអ្នកពុំគួរដើរនោះទេ និងកម្មវិធី ៣ យ៉ាងផ្សេងទៀត ដែលអ្នកមិនគួរចំណាយពេលទៅចូលរួមនោះឡើយ។

១. កុំឱ្យមនុស្ស ៣ ប្រភេទនេះ ខ្ចីលុយ

ជារឿងដែលអ្នកគួរតែដឹងចំពោះរឿងលុយកាក់ កុំចេះតែឱ្យអ្នកណាម្នាក់ខ្ចីតាមចិត្តឱ្យសោះ ជាពិសេសគឺ មនុស្ស ៣ ប្រភេទខាងក្រោមនេះ បើមិនដូច្នោះទេ អ្នកនឹងត្រូវបង់ខាតទាំងទ្រព្យ ខាតទាំងទឹកចិត្ត និងទំនាក់ទំនងផងដែរ។

- មនុស្សលេងល្បែង

មនុស្សដែលលេងល្បែង ច្បាស់ណាស់ថា ពួកគេមកខ្ចីលុយអ្នកដើម្បីតែយកទៅផ្សងសំណាង ការផ្សងសំណាងក្នុងវង់ល្បែង គ្មានថ្ងៃនឹងបានឈ្នះមកវិញនោះឡើយ ដូច្នេះហើយ ប្រសិនបើអ្នកឱ្យពួកទាំងនេះខ្ចី គឺមានតែបាត់បង់តែប៉ុណ្ណោះ គ្មានផ្លូវនឹងបានមកវិញជាដាច់ខាត។

- ប្រភេទមនុស្សសម្ភារនិយម ប្រើលុយដើម្បីមុខមាត់

ប្រភេទមនុស្សផ្ដោតតែលើសម្ភារនិយម ពួកគេទាំងនេះ ប្រើលុយដើម្បីតែអួតសម្ញែង ទិញរបស់ថ្លៃៗ ប្រេនៗ ឱ្យគេមើលមកគិតថាឡូយ ហំហាន រហូតភ្លេចគិតពីស្ថានភាព និងសមត្ថភាពរបស់ខ្លួនឯង។ មនុស្សប្រភេទនេះ ច្បាស់ណាស់ថា គេនឹងមិនខ្វល់ពីរឿងលុយខ្ចីគេ ឬលុយខ្លួនឯងទេ សំខាន់ឱ្យតែបានទិញរបស់ថ្លៃ បានបង្អួតសម្ញែង គឺអស្ចារ្យហើយ។

- មនុស្សគ្មានចំណូល

មនុស្សដែលគ្មានប្រាក់ចំណូល ក៏មានន័យថា ពូកគេមិនបានធ្វើការ រកស៊ីអ្វីហើយ ទើបគ្មានចំណូលច្បាស់លាស់ ដូច្នេះចំពោះមនុស្សបែបនេះ គេនឹងមានតែខ្ចី អត់មានសងនោះឡើយ។ ម្យ៉ាងវិញទៀត ពួកគេជាប្រភេទមនុស្សដែលពឹងផ្អែកលើអ្នកដទៃ បើយើងឱ្យគេខ្ចីម្ដង គេច្បាស់ជាមកទៀត បើមិនខ្ចី គឺសុំ ព្រោះគ្មានការងារ មិនអាចរកលុយបានខ្ចីតែពីខ្ចីគេនោះទេ។ ឱ្យលុយទៅមនុស្សទាំងនេះខ្ចី គឺមានតែបង់ខាតទាំងស្រុង។

១

២. កម្មវិធី ៣ ប្រភេទ​មិនបាច់ទៅចូលរួមទេ

- កម្មវិធីរបស់មនុស្សដែលខានទាក់ទងគ្នាយូរ ឬស្គាល់យើងតែពេលចាំបាច់

មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិន​ធ្លាប់​ជួប​ពេញ​មួយ​ឆ្នាំ​មួយ​ខែ តែ​ពេល​និយាយ​គ្នា​ហៅ​ផឹក​ស៊ី​ ឬសុំ​គេ​ជួយ។ ក្នុង​ស្ថានភាព​បែប​នេះ អ្នកមិនបាច់ទៅទេ ហើយក៏មិនបាច់អៀន ឬខ្លាចចិត្តគេនោះដែរ។

- កម្មវិធីដែលមិនបានអញ្ជើញ ឬគេហៅយើងតាមអ្នកដទៃ

វាក៏មានពិតមែន នេះគឺជាកម្មវិធីមិត្ត របស់មិត្តភក្តិយើង ឬអ្នកស្គាល់គ្នាមិនស្និទ្ធ គេហៅយើងជាការគួរ កម្មវិធីនេះ មិនទៅគឺល្អបំផុត ព្រោះគេមិនបានអញ្ជើញយើងដោយផ្ទាល់ ក៏អាចនិយាយបានថា​មិត្តយើងចេះតែបបួល ដូច្នេះហើយ ទោះយើងមិនទៅ ក៏ម្ចាស់កម្មវិធីគេមិនថាអីដែរ។

- កម្មវិធីរបស់មនុស្សដែល ធ្វើកម្មវិធីដើម្បីតែយកលុយចំណងដៃ

មនុស្សខ្លះ បង្កើតកម្មវិធីជួបជុំ ជប់លៀង ដើម្បីតែប្រមូលចំណងដៃមកវិញតែប៉ុណ្ណោះ ដូច្នេះ ភ្ញៀវចូលរួម ឬមិនចូលរួមមិនសំខាន់ទេ អ្វីដែលសំខាន់សម្រាប់គេ គឺបានលុយចំណងដៃ។ តាមពិត កម្មវិធីមនុស្សបែបនេះ វត្តមានយើងមិនសំខាន់ឡើយ ដូច្នេះហើយយើងមិនទៅក៏អត់បញ្ហា ហើយបើយល់ថា មិនស្និទ្ធ យើងមិនបានជំពាក់ចំណងដៃគេទេ យើងមិនបាច់ចងដៃក៏មិនអីដែរ។

២

៣. ផ្លូវ ៣ ប្រភេទ ដាច់ខាតកុំដើរ បើមិនចង់គ្រោះថ្នាក់

- ផ្លូវដែលគេដើរច្រើន មិនប្រាកដថា សមនឹងយើងដើរនោះឡើយ

ក្នុង​ជីវិត​នេះ មនុស្ស​ម្នាក់ៗ​គួរ​ស្វែង​រក​ទីតាំង​រៀង​ខ្លួន ហើយ​ដើរ​តាម​មាគ៌ា​ដែល​សម​នឹង​ខ្លួន។ អ្នក​ច្បាស់​ជា​ត្រូវ​ចាំ មិន​ដែល​ដើរ​តាម​ហ្វូង​មនុស្ស​ឡើយ។

- ផ្លូវពោរពេញទៅដោយរណ្ដៅ

នៅពេលដែលអ្នកមានបញ្ហា មនុស្សដែលតែងតែរំខានអ្នក ស្រាប់តែមានចិត្តសាទរ ភាគច្រើននៃផ្លូវនេះ គឺមិនអាចឆ្លងកាត់បានឡើយ មូលហេតុគឺប្រហែលជាបញ្ហាលាក់កំបាំងនៅពីក្រោយ វាពិតជាគ្រោះថ្នាក់ណាស់។

- បើអ្នកមិនទាន់សាកល្បងផ្លូវគ្រោះថ្នាក់ កុំទៅ កុំគិតថាអ្នកខ្លាំង ពូកែឱ្យសោះ

កាលយើងនៅក្មេង យើងទាំងអស់គ្នាបានគិតថា ខ្លួនយើងជាកំពូលវីរបុរស ដោយគិតថាយើងមានសមត្ថភាពក្នុងការជះឥទ្ធិពល និងផ្លាស់ប្តូរជីវិតរបស់អ្នកដទៃ។ ជាច្រើនឆ្នាំបានកន្លងផុតទៅ ជាមួយនឹងបទពិសោធន៍ជាច្រើន ដើរកាត់ផ្លូវតូចៗដែលមានធូលីដី ទើនដឹងថាខ្លួនឯងល្ងង់។ ផ្លូវដែលមិនធ្លាប់សាកល្បង កុំគិតថាអ្នកអាចយកឈ្នះវាបានទាំងស្រុងឱ្យសោះ៕

ប្រភព ៖ Phunutoday / Knongsrok