ធ្លាប់តែឃើញហាងកាហ្វេនៅបរទេស និងប្រទេសជិតខាង នៅជាប់មាត់សមុទ្របរិយាកាសស្រស់ស្រាយពីខ្យល់សមុទ្រពិតៗ ពេលនេះនៅស្រុកខ្មែរយើងក៏មានហាងកាហ្វេជាប់មាត់សមុទ្រឡូយមិនធម្មតាដែរ ដែលមានទីតាំងនៅខេត្តព្រះសីហនុ នៅជាប់ឆ្នេរសមុទ្រថ្មីតែម្តង មានឈ្មោះថា « The Pier by Ocean »។
The Pier by Ocean នឹងផ្តល់ពេលវេលាដ៏អស្ចារ្យជាមួយទេសភាពស្រស់ស្រាយផ្តល់នូវចំណីចក្ខុ និងចំណីអារម្មណ៍ជាមួយនឹងទេសភាពមាត់សមុទ្រខ្យល់បក់ត្រសៀកៗ អមជាមួយនឹងភេសជ្ជៈដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ពិសេសថែមទាំងមានទីកន្លែង ទីតាំងស្អាតៗសម្រាប់ថតរូបជាអនុស្សាវរីយ៍ផងដែរ។
តោះៗ សម្រាប់អ្នកដែលចង់ដឹងថាបរិយាកាសហាងកាហ្វេមាត់សមុទ្រស្រុកខ្មែរមានអារម្មណ៍ល្អបែបណា ប្រសិនជាមកលេងខេត្តព្រះសីហនុ កុំភ្លេចឈៀងមកលេង « The Pier by Ocean » ទាំងអស់គ្តាទាំងអស់គ្នាផងណាដែលមានទីតាំងនៅខេត្តព្រះសីហនុជិតសាលាខេត្ត ទល់មុខភោជនីយដ្ឋានឆ្នេរថ្មី នៅជាប់ឆ្នេរសមុទ្រថ្មីតែម្តងGoogle Map: https://goo.gl/maps/xahoLew9aCpQsjXs5 ឬទាក់ទងតាមរយៈលេខទូរស័ព្ទ 015 826 512 ៕
សូមអញ្ជើញទស្សនាទិដ្ឋភាពខ្លះៗនៃហាងកាហ្វេមាត់សមុទ្រ « The Pier by Ocean » ដែលផ្តល់សិទ្ធដោយ៖ The Pier by Ocean / Jane Dannie
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក