នេះគឺជាសញ្ញាទូទៅមួយចំនួន ដែលអាចបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក ប្រសិនបើមិនមានការផ្លាស់ប្តូរទាន់ពេលវេលាទេនោះ ច្បាស់ណាស់ថា ស្នេហារបស់អ្នក ប្រាកដជាបាក់បែកមិនខាន។
១. ប្រៀបធៀបដៃគូរបស់អ្នកជាមួយអ្នកដទៃ
ការប្រៀបធៀបគាត់ / នាង ទៅអ្នកដទៃ ជាពិសេសគឺប្រៀបធៀបដៃគូខ្លួនជាមួយនឹងគូស្នេហ៍ចាស់របស់អ្នក វាពិតជាបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងរបស់អ្នកយ៉ាងខ្លាំង។ នេះកំណត់ការរំពឹងទុកមិនប្រាកដប្រជាសម្រាប់ភាគីម្ខាងទៀត ហើយទុកឱ្យពួកគេមានអារម្មណ៍តានតឹង។ ផ្តោតលើគុណសម្បតិ្តទាក់ទាញរបស់ដៃគូអ្នក ជំនួសឱ្យការជីករកគុណវិបត្តិរបស់ពួកគេ ព្រោះមនុស្សគ្រប់គ្នាមានគុណវិបត្តិហើយកុំភ្លេចពីហេតុផលធ្ងន់ធ្ងរដែលអ្នក និងគូស្នេហ៍ចាស់របស់អ្នក បែកបាក់គ្នាផង។
២. ធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នា
ធ្វើអ្វីគ្រប់យ៉ាងរួមគ្នានាំឱ្យអ្នក និងដៃគូរបស់អ្នកកាន់តែជិតស្និទ្ធ ប៉ុន្តែអ្វីៗវាត្រូវការតុល្យភាព។ អ្នកជំនាញណែនាំឱ្យគូស្វាមីភរិយាឆ្លៀតពេលសម្រាប់ខ្លួនឯងឱ្យបានច្រើន ដើម្បីបន្តចំណង់ចំណូលចិត្ត ឬបន្ធូរអារម្មណ៍ផ្ទាល់ខ្លួន។ ការឆ្លៀតពេលសម្រាប់ខ្លួនអ្នក ពិតជាអាចធ្វើឱ្យទំនាក់ទំនងមានភាពស្រស់ស្រាយ និងមិនសូវតានតឹងព្រោះតែការរឹតចំណងចំពោះគ្នា។
៣. ប្រចណ្ឌហួងហែងច្រើនពេក
ពេលខ្លះការប្រចណ្ឌ វាពិតជាមានឥទ្ធិពលបំពុលទៅលើទំនាក់ទំនងយ៉ាងខ្លាំង។ ជាក់ស្ដែងណាស់ ការប្រចណ្ឌហួសហេតុពេក វាមិនមែនមកពីការស្រឡាញ់នោះទេ តែវាមកពីការមិនទុកចិត្តលើគ្នា។ ការប្រចណ្ឌ មិនត្រឹមតែធ្វើឱ្យដៃគូរបស់អ្នកគិតថាអ្នកមិនទុកចិត្តពួកគេ និងចង់គ្រប់គ្រងពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យអ្នកវេទនាចិត្តផងដែរ ហើយអ្នកតែងតែមានអារម្មណ៍ថាគ្មានសុវត្ថិភាព និងខ្វះជំនឿចិត្តយ៉ាងខ្លាំង។ អ្នកជំនាញណែនាំឱ្យព្យាយាមដោះស្រាយអារម្មណ៍ប្រចណ្ឌរបស់អ្នក។ អាចយល់ពីមូលហេតុដែលអ្នកមានអារម្មណ៍បែបនេះ នឹងជួយអ្នកឆ្លងកាត់វា និងរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពរីករាយ។
៤. ព្យាយាមធ្វើឱ្យល្អឥតខ្ចោះ
អ្នកមិនចាំបាច់ល្អឥតខ្ចោះ ដើម្បីរក្សាទំនាក់ទំនងឱ្យមានភាពរីករាយ និងមានសុវត្ថិភាពនោះទេ។ ការផ្តោតអារម្មណ៍ខ្លាំងពេកទៅលើការព្យាយាមធ្វើឱ្យមានរាងស្អាត ហើយមើលទៅល្អនឹងមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញផ្តោតលើខ្លួនអ្នក និងភាពសុខស្រួលនៃខ្លួនអ្នក។
៥. មិនមានទំនុកចិត្ត
នៅពេលដែលយើងមិនមានទំនុកចិត្តលើខ្លួនឯង យើងតែងតែទន្ទឹងរង់ចាំការយល់ព្រមពីមនុស្សម្នាក់ទៀត។ ប៉ុន្តែនេះពិតជាមិនល្អសម្រាប់ទំនាក់ទំនងរបស់អ្នកទេ។ ជាការពិត អារម្មណ៍ល្អចំពោះអ្នកជានរណា និងរបៀបដែលអ្នកមើលទៅគឺល្អសម្រាប់ទំនាក់ទំនងរបស់អ្នក។ អ្នកចិត្តសាស្រ្តនិយាយថាភាពជឿជាក់ គឺជាគុណភាពទាក់ទាញ។
៦. ងាយស្រុះស្រួលគ្នា
ការមិនចុះសម្រុងគ្នា គឺជាអ្វីដែលគូស្វាមីភរិយាមិនអាចចៀសបាននៅក្នុងទំនាក់ទំនង។ ជំនួសឱ្យការសម្របសម្រួលដើម្បីចៀសវាងជម្លោះ អ្នកគួរតែបង្ហាញការព្រួយបារម្ភរបស់អ្នកដោយសន្តិវិធី ដើម្បីឱ្យមនុស្សម្នាក់ទៀតយល់កាន់តែច្បាស់។ នៅក្នុងទំនាក់ទំនងដែលមានសុខភាពល្អគូស្វាមីភរិយាគួរតែរៀនដោះស្រាយជម្លោះ ដោយផ្អែកលើការគោរព និងវឌ្ឍនភាព។
៧. ព្យាយាមដោះស្រាយបញ្ហារបស់គាត់
ទោះបីជាអ្នកដឹងពីរបៀបដោះស្រាយបញ្ហារបស់គាត់ក៏ដោយ នោះប្រហែលជាមិនមែនជាអ្វីដែលពួកគេត្រូវការទេឥឡូវនេះ។ អ្នកចិត្តសាស្រ្តនិយាយថា ការគាំទ្រខាងអារម្មណ៍ និងជំនួយជាក់ស្តែងមានសារៈសំខាន់ទាំងពីរ។ ដូច្នេះមនុស្សម្នាក់ទៀតប្រហែលជាត្រូវការអ្នកស្តាប់ពួកគេ ប្រសិនបើពួកគេតូចចិត្តនឹងអ្វីមួយ មិនមែនអ្នកផ្តល់ដំណោះស្រាយទេ។
៨. រង់ចាំគាត់បង្ហាញសេចក្តីស្រឡាញ់
ប្រសិនបើអ្នកចង់រក្សាទំនាក់ទំនងរីករាយ និងមានសុខភាពល្អ អ្នកគួរតែបង្ហាញសេចក្តីស្រឡាញ់ដល់ដៃគូអ្នក។ អ្នកជំនាញនិយាយថា ការទាក់ទងរាងកាយ និងពាក្យស្រឡាញ់ជាសកម្មភាព គឺជាវិធីដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់ដៃគូរបស់អ្នក។ ដូច្នេះត្រៀមខ្លួនផ្តល់ និងទទួលសេចក្តីស្រឡាញ់កុំរង់ចាំដៃគូចាប់ផ្តើមគំនិតដំបូងប្រសិនបើអ្នកទាំងពីរស្រឡាញ់គ្នា៕
ប្រភព ៖ iOne / Knongsrok