ជ្រើសរើសទេពអប្សរមួយ ដែលទាក់ទាញអ្នកជាងគេ ដោយមិនចាំបាច់គិតច្រើន ហើយស្វែងយល់បន្ថែមពីខ្លួនអ្នក។
១. ទេពអប្សរទឹកកក
ទេពអប្សរទឹកកក តំណាងឱ្យភាពរឹងមាំ និងភាពវៃឆ្លាត។ អ្នកកើតមកជាអ្នកដឹកនាំ ហើយអ្នកចូលចិត្តការប្រឈមជាមួយនឹងបញ្ហាលំបាក។ ដោយសារតែលក្ខណៈដូចគ្នានេះ មនុស្សជុំវិញអ្នកតែងតែពឹងផ្អែកលើអ្នក និងដំណោះស្រាយរបស់អ្នក។ គ្មាននរណាអាចរំខានអ្នកបានដោយងាយដោយសារតែភាពអត់ធ្មត់ខ្ពស់របស់អ្នក។
២. ទេពអប្សរផ្កា
ទេពអប្សរផ្កា បង្ហាញពីសន្តិភាព សេចក្តីសប្បុរស និងភាពសាមញ្ញ។ អ្នកជាមនុស្សឆាប់រំជួលចិត្ត ហើយច្រើនតែបដិសេធមិននិយាយអំពីអ្វីដែលអាចធ្វើឱ្យអ្នកដទៃឈឺចាប់ឡើយ។ និស្ស័យផ្លូវចិត្តរបស់អ្នក គឺទន់ភ្លន់ណាស់។ អ្នកគឺជាមនុស្សដែលមានហេតុផលខ្លាំងបំផុត។
៣. ទេពអប្សរព្រៃឈើ
ទេពអប្សរសួនច្បារ គឺជាសញ្ញានៃភាពដើម និងការច្នៃប្រឌិត។ អ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្លាំង ហើយគំនិតអស្ចារ្យតែងតែចូលមកក្នុងគំនិតរបស់អ្នក។ មនុស្សគ្រប់គ្នា រមែងចាត់ទុកអ្នកជាមនុស្សដែលគួរឱ្យទុកចិត្ត ដោយសារតែវិធីដែលអ្នកបង្ហាញខ្លួនឯង។ អ្នកមានភាពអស្ចារ្យក្នុងការប្រាស្រ័យទាក់ទងគ្នា ហើយអ្នកមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់៕
ប្រភព ៖ Namastest / Knongsrok