ជាការពិតណាស់ ស្រីៗមានទម្លាប់ ចូលចិត្តដាក់របស់ទាំង ៤ នេះ នៅក្នុងកាបូបលុយខ្លាំងណាស់ ព្រោះវាងាយស្រួលសម្រាប់គាត់ ដើម្បីប្រើប្រាស់ជាបន្ទាន់ពេលចាំបាច់។ យ៉ាងណាមិញ របស់ទាំង ៤ ហ្នឹង មិនសមគួរនឹងដាក់ក្នុងការបូបលុយរបស់អ្នកនោះឡើយ ព្រោះវានឹងធ្វើឱ្យអ្នកបង់ខាតលុយកាក់។ ម្យ៉ាងវិញទៀត អ្នកនឹងទុកលុយមិនសល់ទេ ចេះតែចាយអស់ ដោយមិនដឹងលុយ ដូច្នេះ អ្នកក៏នឹងមិនមានលុយច្រើនដូចគេដែរ។
១. ក្រដាសជូតមាត់ដែលប្រើរួច
ជាធម្មតា ស្រីៗតែងតែមានក្រដាសជូតមាត់នៅតាមកាបូប ដើម្បីងាយស្រួលសម្រាប់ពួកគេជូតញើស។ ប៉ុន្តែ ពេលដែលពួកគេប្រើប្រាស់រួច មិនមានកន្លែងសម្រាប់ចោល នោះច្បាស់ជាទុកនៅក្នុងកាបូបវិញ នេះជាទម្លាប់មិនល្អឡើយ។
ការរក្សាទុកក្រដាសជូតមាត់ដែលប្រើប្រាស់រួច មិនត្រឹមតែបង្កើតឱ្យមានបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំផ្លាញទ្រព្យរបស់អ្នកផងដែរ ទម្លាប់នេះ នឹងធ្វើឱ្យទេវតាទ្រព្យមិនពេញចិត្តយ៉ាងខ្លាំង ដូច្នេះ គាត់នឹងមិនឱ្យជ័យផ្នែកលុយកាក់ដល់អ្នកនោះឡើយ។
២. ក្រែមលាបមាត់ចាស់ៗ
មនុស្សស្រីតែងតែចូលចិត្តទិញក្រែមលាបមាត់ ទោះជាមិនទាន់ប្រើដើមនេះក៏បានទិញមួយដើមទៀត។ ដូច្នេះហើយមានក្រែមលាបមាត់ដែលទុកនៅក្នុងកាបូបចោលជាច្រើន។
ជាងនេះទៅទៀត ប្រសិនបើអ្នកប្រើវាយូរ អ្នកនឹងខូចបបូរមាត់ និងឈឺដោយសារបាក់តេរីឈ្លានពាន។ ម្យ៉ាងទៀត ក្រែមចាស់លែងស្អាត ស្ត្រីលែងមានទំនុកចិត្ត ប៉ះពាល់ដល់ការទំនាក់ទំនង ជាពិសេសពេលពិភាក្សាការងារ។
៣. វិក្កយបត្រ
វិក្កយបត្រ គឺជាឯកសារដែលបញ្ជាក់ពីចំនួនលុយដែលអ្នកបានចំណាយលើអ្វីមួយ ដោយបង្ហាញលុយចេញ ដូច្នេះអ្នកមិនគួរទុកវានៅក្នុងកាបូប ឬហោប៉ៅរបស់អ្នកឡើយ។ គំនរវិក្កយបត្រក្នុងកាបូបនឹងធ្វើឱ្យខ្ជះខ្ជាយលុយកាន់តែខ្លាំង។
ដូច្នេះប្រសិនបើវាមិនចាំបាច់ទេ អ្នកគួរហែកវិក្កយបត្រនេះចោលទៅ ចៀសវាងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន។ ជំនួសមកវិញ អ្នកគួរតែដាក់លុយក្នុងកាបូបរបស់អ្នក កុំទុកវាចោលដើម្បីទាក់ទាញលុយឱ្យកាន់តែច្រើន បង្កើនទ្រព្យសម្បត្តិរបស់អ្នកទ្វេដង។
៤. សម្លីត្បារត្រចៀក
សម្លី ក៏ជារបស់ដែលស្ត្រីតែងតែដាក់ក្នុងកាបូបជាប់ខ្លួនដែរ។ ពេលឃើញធុងសម្រាមក៏ដាក់ចូលដែរ ប៉ុន្តែពេលខ្លះវាតូចពេក នារីៗមិនខ្វល់ទេ អ៊ីចឹងក៏ចេះតែទុកឱ្យបាក់តេរីរស់នៅប៉ុណ្ណោះ មិនត្រឹមតែបង្កជំងឺប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ទ្រព្យសម្បត្តិទៀតផង។ ម៉្យាងវិញទៀត របស់របរបែបនេះ គឺងាយស្រួលណាស់ក្នុងការផ្ទុកបាក់តេរីណាស់។ លើសពីនេះ កុំភ្លេចរំឭកកប្បាសដែលមិនបានប្រើ អ្នកគួរតែទុកវាឱ្យជិតក្នុងប្រអប់ ដើម្បីចៀសវាងការឆ្លងរោគស្ត្រី៕
ប្រភព ៖ Phunutoday / Knongsrok