នរវិទ្យាបានឱ្យដឹងថា បុរសដែលមានជើង១ក្នុងចំណោមជើងទាំង ៣ ខាងក្រោមនេះ គឺជាមនុស្សដែលមានបញ្ញាវាងវៃ ឆ្លាតពូកែ រហ័សរហួន ថែមទាំងមានចំណេះដឹង និងគុណសម្បត្តិជាច្រើន ដែលអាចនាំមកនូវលាភសំណាង និងសុភមង្គលដល់ប្រពន្ធថែមទៀតផង។ ដូច្នេះហើយ បើស្ដ្រីណាបានស្វាមី ដែលមានលក្ខណៈជើងទាំង ៣ ប្រភេទហ្នឹង ដឹងតែសោយសុខដល់ចាស់ មិនហត់លំបាក នឹងរកលុយទេ ទំនេរៗ មិនធ្វើអី ក៏មានលុយចាយដែរ។
១. បុរសនោះមានបាតជើងជ្រៅ
ក្នុងហោរាសាស្ត្រ និងផ្នែកនរវិទ្យាបានការពោលថា បើមនុស្សប្រុសមានជើងប៉ោងជ្រៅ និងបាតជើងទន់ ច្រើនតែជាមនុស្សដែលមានឆន្ទះខ្លាំង តែងឈានទៅមុខជានិច្ច ដូច្នេះហើយទើបលោកមានសំណាងក្នុងអាជីពការងារ។ បុរសភាគច្រើនដែលមានសញ្ញាជើងនេះខ្លាំងទាំងចរិត ដូច្នេះពួកគេអាចរកបានទ្រព្យសម្បត្តិច្រើនដោយខ្លួនឯង។
ជាពិសេស នេះជាប្រភេទជើងសំណាង បុគ្គលនេះមានរាសីខ្ពស់ត្រដែត មានភាពចម្រុងចម្រើនទាំងសុភមង្គល និងទេពកោសល្យ ដូច្នេះងាយក្លាយជាមហាសេដ្ឋី។ បុរសវ័យកណ្តាលរូបនេះនឹងមានទ្រព្យសម្បត្តិគួរឱ្យកត់សម្គាល់ដែលអ្នករាល់គ្នាសរសើរ។
២. បុរសដែលមានម្រាមមេជើងមូល
តាមនរវិទ្យា បើមនុស្សមិនថាប្រុស ឬស្រីមានមេជើងមូល នោះពិតជាសំណាងណាស់ ។ ជាពិសេសប្រសិនបើក្រចកជើងមានរាងការ៉េ និងរឹងមាំ ផ្លូវនៃសំណាងរបស់មនុស្សនេះគឺធំទូលាយជាងអ្នកដទៃ។ លើសពីនេះ បុរសទាំងនេះមានសុខភាពល្អ និងអាយុវែង ងាយនឹងសម្រេចកិច្ចការងារតូចធំ ពុំមានឧបសគ្គមករារាំងឡើយ។
ជាពិសេស បើជើងមនុស្សប្រុសមានលំនាំច្បាស់ដូចប៉ាក់ នោះនឹងក្លាយជាម្ចាស់ទ្រព្យដ៏មហាសាល កាន់តែចាស់ទៅៗ នឹងមានទ្រព្យមហាសាល។ មនុស្សភាគច្រើនដែលមានសរសៃរាងដូចសត្វស្លាប ត្រូវបានគេជឿទុកចិត្ត ជាមនុស្សមានឥទ្ធិពលនៅក្នុងសង្គម ដែលអាចទទួលបានសុភមង្គលពេញមួយជីវិត។
៣. បុរសដែលមានជើងធំ
តាមនរវិទ្យា បើបុរសមានជើងធំ នោះសុខភាពរបស់អ្នកនេះនឹងល្អគួរសម ដោយមានជំងឺតិចតួច។ ជាពិសេសបុរសប្រភេទនេះក៏មានបុគ្គលិកលក្ខណៈរឹងមាំ ហ៊ានប្រឈមមុខនឹងការលំបាក និងឧបសគ្គផងដែរ។ បុរសទាំងនេះអាចបង្កើតអាជីពដ៏រុងរឿងក្នុងភាពលំបាកបានយ៉ាងងាយស្រួល ពួកគេអាចធ្វើជាមេទ័ព ហើយក្នុងសន្តិភាព ពួកគេអាចជាអ្នកដឹកនាំដែលកាន់មនុស្សរាប់ម៉ឺននាក់។
ដូច្នេះហើយ ក្នុងជីវិតមនុស្សទាំងនេះ ពិតជាសម្បូរសប្បាយ និងពោរពេញដោយសុភមង្គល។ បុរសម្នាក់នេះក៏ជាមនុស្សស្មោះស្ម័គ្របំផុតមុន និងក្រោយជាអ្នកដែលអាចជួយសមាជិកគ្រួសារគាត់បានយ៉ាងរឹងមាំ។ ដូច្នេះអ្នកណាបានបុរសនេះនឹងមានសុភមង្គលជាខ្លាំង៕
(*) អត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok