ជ្រើសរើសល្អាងមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីរកមើលសំណាងដែលនឹងកើតឡើងចំពោះអ្នកនៅក្នុងខែមេសានេះ តើនឹងមានមនុស្ស ឬរបស់អ្វី ចូលមករកអ្នក?
A. ល្អាង A
ប្រសិនបើអ្នកជ្រើសយកល្អាង A នោះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានចិត្តឧស្សាហ៍ព្យាយាម មានការខំប្រឹង ឆ្លាត ចេះបត់បែន មាន IQ និង EQ ខ្ពស់។ មើលទៅអ្នក ហាក់មិនខ្វល់ពីអ្វីទាំងអស់ តែការពិត អ្នកជាមនុស្សដែលយកចិត្តទុកដាក់ ថែមទាំងដឹងគ្រប់យ៉ាង និងធ្វើច្រើនជាងនិយាយ។
នៅក្នុងខែថ្មីនេះ រាសីរបស់អ្នកនឹងឡើងខ្ពស់ រុងរឿង រីកចម្រើន ព្រោះតែអ្នកជាមនុស្សឆ្លាត ពូកែ ដូច្នេះ អ្នកក៏ចេះចាប់យកឱកាសល្អៗ មិនបណ្ដោយឱ្យរឿងល្អៗ របូតពីដៃនោះឡើយ។
ចំណែកការងាររបស់អ្នក ក៏នឹងមានភាពរីកលូតលាស់ រលូនល្អ ងាយទទួលបានប្រាក់រង្វាន់ ឬឡើងតំណែង ដូច្នេះហើយ ក្នុងខែមេសានេះដែរ ជីវិតអ្នកនឹងមិនមានភាពលំបាក ឬបញ្ហាណាមួយមកបៀតបៀនបានឡើយ។
B. ល្អាង B
អ្នកដែលជ្រើសរើសយកល្អាង B បង្ហាញថា អ្នកជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ច្បាប់ទម្លាប់តឹងរឹង ដូច្នេះ ការងារដែលសក្តិសមបំផុតសម្រាប់អ្នក គឺជាំអ្នកដឹកនាំ ឬអ្នកគ្រប់គ្រង។ ធម្មជាតិរបស់អ្នក ជាមនុស្សស្ងប់ស្ងាត់ មិនចូលចិត្តឱ្យអ្នកក្រៅមករំខានអ្នកឡើយ មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏អ្នកស៊ូរ៉ាប់រង និងប្រឈមមុខតែម្នាក់ឯង មិនងាយទៅពឹងពាក់ ឬរំខានអ្នកណាឡើយ។
យ៉ាងណាមិញ អ្នកជាមនុស្សឆ្លាត ពូកែ នឹងន និងមានសមត្ថភាពក្នុងការបំពេញកិច្ចការងារតូចធំគ្រប់យ៉ាង។ យ៉ាងណាមិញ ក្នុងខែមេសានេះដែរ អ្នកនឹងមានដំណឹងល្អជាច្រើនចូលមករកអ្នក មានទាំងសំណាង មានទាំងលុយកាក់ ចូលមកព្រមគ្នា។ ទោះយ៉ាងណា អ្នកក៏គួរតែប្រឡូកក្នុងសង្គម និងជួបមនុស្សឱ្យបានច្រើន នោះសំណាងអ្នកនឹងរឹតតែកើនឡើងទ្វេរដង។
C. ល្អាង C
សម្រាប់អ្នកជ្រើសយកល្អាង C ជាមនុស្សដែលចិត្តល្អ មានភាពសុទិដ្ឋិនិយម ហើយខិតខំធ្វើការយ៉ាងខ្លាំង គំនិតរបស់អ្នក តែងតែស្រូបយកនូវថាមពលវិជ្ជមានចូលមកក្នុងជីវិតអ្នក អ្នកនឹងមានមនុស្សស្រឡាញ់ រាប់អាន គ្រប់ទីកន្លែង។
អ្នកជាមនុស្សដែលចូលចិត្តសេរីភាព មិនចង់ឱ្យអ្នកណាមកហួងហែង គ្រប់គ្រងអ្នកនោះឡើយ។ យ៉ាងណាមិញ អ្នកមានការប្រាស្រ័យទាក់ទងល្អ ជាមួយនឹងមនុស្សជុំវិញខ្លួន អ្នកដឹងពីរបៀបទាក់ទាញមនុស្សជាច្រើន។ អ្នកជាមនុស្សពូកែរាប់អាន ក៏ពូកែមើលមនុស្សផងដែរ ដូច្នេះហើយ នៅពេលដែលអ្នកមានបញ្ហាជាមួយអ្នកដទៃ អ្នកក៏មិនងាយបញ្ចេញឱ្យអ្នកដទៃបានដឹងទេ។
D. ល្អាង D
អ្នកជាមនុស្សស្លូតបូត ចិត្តល្អ។ អ្នកប្រៀបដូចជាព្រះអាទិត្យតូចមួយ ដែលចាំតែផ្ដល់ពន្លឺ និងបន្ថែមភាពកក់ក្ដៅដល់មនុស្សគ្រប់គ្នា។ ទំនាក់ទំនងរបស់អ្នក ជាមួយនឹងមនុស្សជុំវិញខ្លួន គឺពិតជាល្អ មិនមានបញ្ហាអ្វីឡើយ។
ជីវិតអ្នកពោរពេញដោយថាមពលវិជ្ជមាន ការស្រមើស្រមៃ និងសម្បូរបែប គំនិតច្នៃប្រតិដ្ឋខ្ពស់ ជាមួយនឹងភាពវៃឆ្លាត ដែលចេះបត់បែនគ្រប់កាលៈទេសៈ។ យ៉ាងណាមិញ ក្នុងខែមេសានេះដែរ អ្នកនឹងមានជំនួយពីមនុស្សក្បែរខ្លួន មិនថាអ្នកជួបការលំបាកអ្វីទេ ក៏អ្នកអាចរើបម្រាស់ និងឆ្លងផុតបានដែរ៕
ប្រភព ៖ Phunutoday / Knongsrok