តើមួយណាជារាងរបស់អ្នក? ចំណាយពេលត្រឹមតែ ៣ នាទី មើលរាង និងមកមើលការទស្សន៍ទាយតាមបែបចិត្តសាស្ត្រ នោះនឹងអាចដឹងបានថា អនាគតរបស់អ្នកនឹងក្លាយជាអ្នកមាន ជោគជ័យ ឬអ្នកក្រ ក្នុងកម្រិតធម្មតា? តោះ! យើងទៅអានលម្អិតទាំងអស់គ្នា។
១. រាងកាយស្លីម ជាមួយនឹងមុខរាងមូល
អ្នកដែលមានរាងកាយស្គម ប៉ុន្តែរឹងមាំ មានសមតុល្យល្អបំផុតគឺមុខមូល គឺជាមនុស្សដែលមានចរិតស្លូតបូត និងចេះអត់ឱនចំពោះអ្នកដទៃ។ ក្នុងការងារពួកគេតែងតែដាក់ជំនឿ និងភាពខ្ជាប់ខ្ជួនរបស់ពួកគេទាំងអស់ ដើម្បីបំពេញកិច្ចការងារនោះ។ ពួកគេជាមនុស្សមានឆន្ទៈខ្ពស់ រួសរាយរាក់ទាក់ អាចទប់ទល់នឹងបញ្ហាប្រឈមបានគ្រប់បែបយ៉ាង។
ដោយសារតែការតស៊ូយ៉ាងខ្ជាប់ខ្ជួន ការងាររបស់ពួកគេត្រូវបានតម្លើងឋានៈយ៉ាងងាយស្រួល និងជួបនូវឱកាសថ្មីៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេងាយនឹងក្លាយទៅជាមនុស្សមានចិត្តច្រណែននឹងអ្នកដទៃយ៉ាងខ្លាំងដូចគ្នាដែរ។ បើគេនៅតែបន្តចរិតមួយនេះ ថ្ងៃណាមួយ គេអាចនឹងត្រូវបរាជ័យក្នុងជីវិតខ្លួនជាក់ជាមិនខាន។
២. រាងធាត់ មានត្រចៀកធំ និងមុខធំ
ចរិតលក្ខណៈរបស់មនុស្សធាត់ ត្រចៀកធំ និងមុខធំ គឺពួកគេមានចរិតបើកចំហ សុភាព និងសប្បុរស។ មនុស្សទាំងនេះមានភាពរស់រវើក រហ័សរហួន ចិត្តទូលាយ ចូលចិត្តចូលសង្គម ពួកគេធ្វើសកម្មភាពយ៉ាងសកម្ម។ និស្ស័យរបស់ពួកគេ គឺសុភាពរាបសារ ស្លូតបូត ហើយពួកគេច្រើនតែមានសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងលឿន ជាញឹកញាប់មានអាកប្បកិរិយាផ្ចង់អារម្មណ៍។
ដូច្នេះហើយ ពួកគេក៏ជាមនុស្សដែលមានឋានៈសង្គម ងាយស្រួលជោគជ័យក្នុងអាជីព។ ជាពិសេសចូលដល់វ័យកណ្តាល ពួកគេមានលទ្ធភាពកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើន។
មនុស្សធាត់ គឺស័ក្តិសមសម្រាប់ការងារការិយាល័យ នយោបាយ ឬការព្យាបាលវេជ្ជសាស្រ្ត ដោយសារតែពួកគេមានសមត្ថភាពដោះស្រាយបញ្ហាបានរហ័ស។ ប៉ុន្តែមានពេលខ្លះដែលគេធ្វើខុសដោយសារអំនួតជ្រុល។
៣. រាងកាយរឹង មុខពន្លូត
តាមនរវិទ្យា មនុស្សមានរាងកាយមាំមួន ដែលច្បាស់ជាឆ្លុះបញ្ចាំងពីស្បែកខ្លួន ឆ្អឹងមាំមួន រាងកាយសមសួន ស្មាទូលាយ ក្រឡេកមើលទៅគេអាចមើលឃើញថា រឹងមាំខ្លាំង។ នេះត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងចរិតរបស់ពួកគេ ពួកគេជាមនុស្សស្មោះត្រង់ និងចិត្តល្អ ធ្វើការជាមួយនឹងគោលការណ៍ខ្ពស់។ នោះហើយជាមូលហេតុដែលការងារត្រឹមត្រូវសម្រាប់ពួកគេ គឺធ្វើការងារដូចជានាយកប្រតិបត្តិជាដើម។
ក្នុងការងារពួកគេតែងតែធ្វើការងារប្រកបដោយរបៀបរៀបរយ មានស្មារតីទទួលខុសត្រូវ មានវិន័យខ្ពស់។ ជីវិតរបស់ពួកគេ គឺសាមញ្ញណាស់ មិនចូលចិត្តអួតអាង ឆើតឆាយអ្វីឡើយ។ ពេលខ្លះពួកគេធ្វើការយឺតបន្តិច ដោយសារតែមានការប្រុងប្រយ័ត្នខ្ពស់ និងហ្មត់ចត់។ ជាទូទៅ ពួកគេជាមនុស្សស្មោះត្រង់ និងគួរឱ្យទុកចិត្ត ប៉ុន្តែខ្វះការលេងសើច។
៤. រាងកាយស្លីមជាមួយនឹងមុខរាងពងក្រពើ
តាមនរវិទ្យា មនុស្សមានរាងស្លីម និងមុខរាងពងក្រពើ ច្រើនតែជាមនុស្សក្រអឺតក្រទម ពួកគេតែងតែចង់ឱ្យអ្នកដទៃធ្វើតាមចិត្ត ចូលចិត្តបញ្ជា។ ពួកគេមានភាពរសើបខ្លាំងចំពោះអ្វីគ្រប់យ៉ាងដែលផ្លាស់ប្តូរជុំវិញពួកគេ។ ពួកគេក៏ជាមនុស្សដែលស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នាក្នុងជីវិត។
យ៉ាងណាមិញ បើជាស្ត្រី ជនទាំងនេះមានវាសនារៀបការជាមួយប្តីអ្នកមាន ហើយរស់នៅពេញមួយជីវិត។ បើគេជាមនុស្សប្រុស គេស្មោះត្រង់នឹងឆន្ទៈដើម្បីជោគជ័យក្នុងជីវិតរបស់គេ។
៥. រាងកាយស្គមជាមួយនឹងមុខឆ្អឹង
នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេ មនុស្សទាំងនេះមានស្មារតីមុះមុត ជានិស្ស័យស្មោះត្រង់។ ម្យ៉ាងទៀតក្នុងជីវិតពួកគេមានអាកប្បកិរិយាប្រយ័ត្នប្រយែងខ្លាំងពេកទើបស្ទាក់ស្ទើរធ្វើអ្វីក៏មិនសម្រេចចិត្ត។ ដូច្នេះហើយ ក្នុងការបំពេញការងារ មនុស្សទាំងនេះពិបាកទៅដល់គោលដៅ ដោយសារនិស្ស័យល្អរបស់ពួកគេ៕
(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok