ក្នុងចំណោមតារានិករទាំង១២ គឺមានតែតារានិករ៣នេះទេ ដែលមានភាពចាស់ទុំច្រើនជាងគេ ទាំងចរិត ចិត្តគំនិតក៏នឹងន ច្បាស់លាស់ មានទំនួលខុសត្រូវខ្ពស់ និងតែងតែបំពេញកិច្ចការងារតូចធំបានសម្រេចជោគជ័យធំផងដែរ។
១. Leo
ក្រុម Leo គឺជាមនុស្សដែលស្មោះត្រង់ ហើយកាលនៅក្មេង ពួកគេក៏ជាមនុស្សល្ងង់ឆោតជាងគេដែរ។ លើសពីនេះ មនុស្សក្រុមនេះ ហាក់មិនខ្វល់ពីរបស់ដែលខ្លួនមានឡើយ ធ្វើយ៉ាងណា គឺអាចរក្សាមុខមាត់ខ្លួនឯងបាន មនុស្សនេះកាលនៅក្មេង ស្រឡាញ់ និងចង់បានមុខមាត់ណាស់។
ប៉ុន្តែ នៅពេលដែលក្រុមនេះមានអាយុកាន់តែច្រើន កាន់តែចាស់ ពួកគេក៏កាន់តែមានចរិតចាស់ទុំ គំនិតក៏នឹងន មិនឆេវឆាវដូចកាលមុនឡើយ។ មនុស្សទាំងនេះ លែងខ្វល់ពីអ្វីទាំងអស់ ទោះបីជីវិតមានបញ្ហាយ៉ាងណា ក៏គេនៅតែអាចរក្សាភាពស្ងប់ស្ងៀម ហើយដោះស្រាយបញ្ហាស្ងាត់ៗតែម្នាក់ឯង។ គេលែងខ្លាចព្យុះ លែងខ្លាចភ្លៀង លែងមានចរិត និងគំនិតក្មេងខ្ចីទៀតហើយ។
លើសពីនេះ មុននឹងធ្វើអ្វីមួយ មនុស្ស Leo តែងតែគិតយ៉ាងលម្អិត មិនងាយនឹងសម្រេចចិត្តផ្ដេសផ្ដាស ដោយខ្វះការពិចារណានោះឡើយ អ្វីដែលសំខាន់ ពួកគេមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើ និងសម្ដីរបស់ខ្លួន មិនងាយនឹងនិយាយស្ដីដែលនាំបញ្ហាដល់ខ្លួន និងបំផ្លាញទឹកចិត្តអ្នកដទៃនោះឡើយ។
យ៉ាងណាមិញ Leo នឹងធំឡើង ជាមួយនឹងភាពរីកចម្រើនទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងកិច្ចការងារតូចធំ ក៏ Leo អាចសម្រេចបានដោយងាយដែរ ព្រោះតែភាពចាស់ទុំ និងទំនួលខុសត្រូវរបស់ពួកគេ មនុស្សទាំងនេះ ច្រើនតែជោគជ័យធំ និងក្លាយជាអ្នកដឹកនាំដ៏ខ្លាំងពូកែម្នាក់ និងមានអ្នកស្ដាប់បង្គាប់ពួកគេច្រើនទៀតផង។
២. Pisces
មនុស្សដែលស្ថិតក្នុងក្រុមតារានិករ ត្រីភ្លោះ Pisces កាលនៅក្មេងអ្នកណាក៏ដឹងថា មនុស្សទាំងនេះឆេវឆាវ ចិត្តក្ដៅ មិនចេះអត់ធ្មត់អ្វីឡើយ ឃើញអ្វីនិយាយបែបហ្នឹង ចង់ធ្វើអ្វីក៏ធ្វើភ្លាមៗ ដោយមិនខ្វល់ពីលទ្ធផល ឬអារម្មណ៍មនុស្សជុំវិញខ្លួន ហើយក៏មិនខ្វល់ពីសុវត្ថិភាពរបស់ខ្លួនឯងដែរ។
លើសពីនេះ Pisces ក៏ជាមនុស្សដែលងាយល្បូងបានផងដែរ កាលនៅក្មេង ពួកគេចិត្តទន់ ឆាប់ជឿ និងទុកចិត្តមនុស្សក្បែរខ្លួនណាស់ ដូច្នេះហើយ ពួកគេក៏តែងតែត្រូវក្លាយជាជនរងគ្រោះ ត្រូវគេបោកប្រាស់ និងធ្វើបាបម្ដងហើយម្ដងទៀត។ ព្រោះតែធ្លាប់ឆ្លងកាត់នូវរឿងទាំងអស់នេះហើយ ទើបធ្វើឱ្យ Pisces ទទួលបានមេរៀនច្រើននៅក្នុងជីវិត ហើយនៅពេលដែលពួកគេកាន់តែធំ អាយុកាន់តែច្រើន ក៏នឹងធ្វើឱ្យពួកគេកាន់តែចេះគិត និងចាស់ទុំជាងមុនផងដែរ។
មេរៀន និងបទពិសោធន៍ដែល Pisces បានជួប និងឆ្លងកាត់ បានធ្វើឱ្យពួកគេក្លាយជាមនុស្សចេះគិត ប្រុងប្រយ័ត្ន និងលែងទុកចិត្តអ្នកណា។ Pisces លែងចិត្តទន់ដូចមុនហើយ តែជីវិតមនុស្សទាំងនេះ មានច្បាប់វិន័យខ្លាំង ក្រិត្យក្រម ច្បាស់លាស់ ហើយក៏មិនងាយនឹងអភ័យឱ្យអ្នកណាដែរ។
អាយុកាន់តែច្រើន Pisces រឹតតែដឹងច្បាស់ថា ការទទួលខុសត្រូវនូវអ្វីដែលខ្លួនធ្វើ រួមទាំងពាក្យសម្ដី វាគឺជាគុណតម្លៃដ៏ធំធេង មនុស្សទាំងនេះ ធ្វើខុសហ៊ានទទួលខុស ទោះមានរឿងខ្លះ ពួកគេមិនបានធ្វើសោះ ក៏ពួកគេព្រមទទួល ព្រោះដើម្បីបញ្ចប់រឿង ព្រោះ Pisces គិតថា មនុស្សធំ មិនប្រកាន់អ្នកតូចឡើយ ហើយពួកគេ ក៏ពូកែសង្កេតមនុស្សក្បែរខ្លួនដែរ ដូច្នេះ គ្មានអ្នកណាអាចបោកប្រាស់ និងធ្វើបាប Pisces បានដូចកាលនៅតូចទៀតឡើយ។
៣. Sagittarius
កាលពីក្មេង Sagittarius ហាក់ត្រូវទទួលរងនូវរឿងរ៉ាវជាច្រើន ដែលពាក់ព័ន្ធនឹងផ្លូវអារម្មណ៍យ៉ាងខ្លាំង ទាំងអស់នេះហើយ ដែលធ្វើឱ្យ Sagittarius តែងមានចរិតមួយគឺ ពូកែខឹង មួម៉ៅ ក្ដៅក្រហាយ ងាយនឹងបញ្ចេញទង្វើមិនសមរម្យចំពោះមនុស្សជុំវិញខ្លួន អាចនិយាយបានថា ពួកគេមិនត្រឹមតែអាយុតិចទេ ចរិតគេក៏ក្មេងទំនើងផងដែរ។
លើសពីនេះ កាលនៅក្មេង Sagittarius ក៏ចូលចិត្តពួន លាក់ខ្លួន សម្ងំតែម្នាក់ឯងដែរ អាចនិយាយបានថា ពួកគេមិនចង់នៅក្បែរមនុស្សច្រើនទេ ពួកគេស្អប់អារម្មណ៍ពេលដែលត្រូវគេធ្វើបាប ពួកគេមិនចេះសម្ដែងនៅចមពោះមុខអ្នកដទៃ ដូចមនុស្សធំមួយចំនួនធ្វើនោះឡើយ។
ប៉ុន្តែ នៅពេលដែល Sagittarius ធំដឹងក្ដី អាយុច្រើន ពួកគេក៏អាចគិតយល់ និងលែងបន្ទោសព្រហ្មលិខិត ហើយក៏លែងបន្ទោសអ្នកដទៃដែរ ពួកគេអាចមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួន ហើយចេះគិត និងកែប្រែគ្រប់យ៉ាងឡើងវិញ Sagittarius ចាប់ផ្ដើមយល់ថា ការពិតទៅ នៅក្នុងសង្គមនេះ មានល្អ ក៏មានអាក្រក់ ទោះបីជួបរឿងអ្វី ក៏មិនអាចប្រើអារម្មណ៍ទៅដោះស្រាយដែរ គឺត្រូវតែចេះអត់ធ្មត់ ទើបបញ្ចប់បញ្ហាបាន។
ម្យ៉ាងទៀត Sagittarius ក៏លែងគេចវេសពីបញ្ហា លែងពួនអាត្មាតែម្នាក់ឯងទៀតហើយ មិនថាជួបបញ្ហា ឬមនុស្សបែបណាក៏ដោយ ក៏ Sagittarius រក្សាភាពនឹងន និងស្ងប់ស្ងាត់ ហើយប្រឈមមុខនឹងគ្រប់យ៉ាង ដោយភាពក្លាហានបំផុត។ ដោយហេតុនេះហើយ ទើបគេមើលឃើញថា Sagittarius បានចាស់ទុំជាងមុន ជាមនុស្សដឹងខុសត្រូវ និងចេះបែងចែកកិច្ចការតូចធំបានហើយ៕
ប្រភព ៖ បរទេស / Knongsrok