តាមនរវិទ្យា ស្ត្រីដែលមានផ្ទៃមុខដូចខាងក្រោមនេះ នឹងមានជីវភាពធូរធារ សម្បូរសប្បាយ លុយចាយមិនចេះខ្វះ ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ។
១. ចង្កាព្រែក
ម្ចាស់ ចង្កាព្រែក ជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំង។ សម្រាប់ពួកគេ ជីវិតគ្រួសារតែងតែជាអាទិភាពទីមួយ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺយកផលប្រយោជន៍គ្រួសារជាអាទិភាព។
ទម្រង់មុខរបស់ស្ត្រីអ្នកមាន ច្រើនតែមានលក្ខណៈលេចធ្លោនៃចង្កាព្រែកនេះឯង។ ចង្កាប្រៀបដូចជាឃ្លាំងទ្រព្យសម្បត្តិរបស់មនុស្សស្រី កាន់តែក្រាស់ ប្រាក់កាសកាន់តែច្រើន។
ស្ត្រីដែលមានចង្កាព្រែកក៏ត្រូវបានគេស្គាល់ថា ជាស្ត្រីខ្លាំង ដែលអាចជួយជ្រោមជ្រែងស្វាមីផងដែរ។ វាមិនត្រឹមតែនាំសំណាងដល់ខ្លួននាងប៉ុណ្ណោះទេ ថែមទាំងជួយដល់អាជីពរបស់ស្វាមីទៀតផង។ ស្ត្រីដែលមានរូបរាងបែបនេះតែងមានលាភសំណាងច្រើនទៅថ្ងៃមុខក៏មានសំណាងច្រើនដែរ។
២. មុខមូល មាត់ពេញ បបូរមាត់ក្រហម
មនុស្សដែលមានមុខរាងមូល ត្រូវបានគេនិយាយថា ជានារីដែលមានចិត្តល្អ តែងតែចេះគោរពគ្នាទៅវិញទៅមក កម្រឈ្លោះប្រកែក ឬបង្កជម្លោះក្នុងគ្រួសារ។
លើសពីនេះ ស្ត្រីដែលមានមាត់ពេញ មានភាពវៃឆ្លាត ចិត្តល្អ និងប៉ិនប្រសប់ជាងអ្នកដទៃ ដែលនឹងក្លាយជាជំនួយដ៏ល្អសម្រាប់ស្វាមីក្នុងការអភិវឌ្ឍន៍អាជីពនាពេលអនាគត។ បបូរមាត់ក្រហមបង្ហាញពីសុខភាពល្អ ហើយនឹងមានសំណាងច្រើនក្នុងរឿងស្នេហា និងជីវិតអាពាហ៍ពិពាហ៍។
ស្ត្រីដែលមានលក្ខណៈសម្បត្តិនេះ ច្រើនតែមានសំណាងល្អ ទោះបីមានគ្រោះក៏អាចចៀសផុត ហើយក៏ងាចកែប្រែរឿងអាក្រក់ ឱ្យទៅជាឱកាសបង្ហាញសមត្ថភាពរបស់ខ្លួនផងដែរ។ គេក៏មានអភិជនច្រើនជួយឧបត្ថម្ភ ពេលជួបការលំបាក មាននរណាមកជួយ ងាយនឹងទទួលបានជោគជ័យ។
៣. ច្រមុះធំ
តាមនរវិទ្យា មនុស្សដែលមានច្រមុះធំ ច្រើនតែមានការគ្រប់គ្រងខ្លួនឯងខ្ពស់ និងមានឆន្ទៈក្នុងការប្រឹងប្រែងក្នុងអាជីព។ មនុស្សទាំងនេះមានទំនាក់ទំនងល្អទុកជាមុន ហើយទ្រព្យសម្បត្តិរបស់ពួកគេក៏ល្អឥតខ្ចោះផងដែរ។
ពិសេសជាងនេះទៅទៀត ពួកគេមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងលុយ និងការវិនិយោគហិរញ្ញវត្ថុ។ ជាធម្មតា ពួកគេជាមនុស្សមានសុភមង្គលខ្លាំងក្នុងស្នេហា ពឹងលើប្តី រស់នៅជាអ្នកមាន និងពេញលក្ខណៈ ហើយក្លាយជាអ្នកមាននៅពេលក្រោយ។
៤. ក និងមុខ សមស្របនឹងគ្នា
កគឺជាផ្នែកមួយសម្រាប់ទ្រទ្រង់ក្បាល ដោយភ្ជាប់ទៅនឹងឆ្អឹងខ្នង និងដើរតួជាសសរស្តម្ភនៃរាងកាយរបស់មនុស្ស។ ក គឺជាលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃភាពស្រស់ស្អាតនៃរាងកាយ ហើយក៏ជាកញ្ចក់នៃសុខភាពមនុស្សផងដែរ។ យោងតាមជំនឿចាស់ៗ បានឱ្យដឹងថា កសមនឹងមុខ និងក្បាលជាមនុស្សខ្ពង់ខ្ពស់ មានលាភសំណាងក្នុងជីវិត ។
តាមទស្សនៈរបស់ជនជាតិអាស៊ី កញ្ចឹងកត្រូវបានចាត់ទុកថាជាមេរបស់មនុស្ស ដូច្នេះជាទូទៅ កដែលមានរាងមូល និងរឹងមាំ គឺជាសម្បត្តិដ៏ល្អ និងពោរពេញដោយទ្រព្យសម្បត្តិ។
៥. ប្រជ្រុយទូទៅនៅជុំវិញភ្នែក
ប្រសិនបើមានប្រជ្រុយជុំវិញភ្នែក នរវិទ្យាហៅហៅថា ប្រជ្រុយផ្កាប៉េះ នាំមកនូវទំនាក់ទំនងល្អ ស្នេហា និងអាពាហ៍ពិពាហ៍។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីទាំងនេះ គឺជាប្រភេទដែលមិនចង់រៀបការឆាប់ពេក ប៉ុន្តែនឹងផ្តោតលើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនក្នុងអាជីព ស្វែងរកចំណូលចិត្ត និងប្តេជ្ញាកសាងមូលដ្ឋានគ្រឹះសម្ភារៈរឹងមាំមុនពេលរៀបការ។ ដូច្នេះទៅថ្ងៃអនាគត ស្ត្រីទាំងនេះនឹងទទួលបានលាភសំណាង និងជោគជ័យជាហូរហែ។
៦. បបូរមាត់រាងបេះដូង
អ្នកជំនាញខាងផ្នែកនរវិទ្យាអះអាងថា អ្នកណាដែលមានបបូរមាត់រាងបេះដូង គួរតែមានអារម្មណ៍រីករាយ និងមានសំណាង ព្រោះវាជានិមិត្តរូបនៃភាពទាក់ទាញ និងភាពសិចស៊ី។
ក្មេងស្រីទាំងនេះតែងតែត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់តាំងពីកុមារភាព ហើយនៅពេលដែលពួកគេធំឡើង មនុស្សជាច្រើននឹងដេញតាមពួកគេ។ ពួកគេមានគំនិតរហ័សរហួន ភាពប៉ិនប្រសប់ ជីវិតពោរពេញដោយសំណាង និងជោគជ័យក្នុងការងារ។
បើបន្ទាត់បបូរមាត់ច្បាស់ បបូរមាត់តែងតែក្រាស់ មិនប្រេះ ស្នាមញញឹមទន់ភ្លន់ ហើយអញ្ចាញធ្មេញមិនលាត នោះបុគ្គលនេះប្រាកដជាមានសុភមង្គលជាក់ជាមិនខាន។ ក្រោយពីមានភាពស្ងប់ស្ងាត់ គ្រួសារនឹងមិនមានការព្រួយបារម្ភរឿងលុយកាក់ កាន់តែរុងរឿង ចម្រុងចម្រើន។
៧. ថ្ពាល់ខ្ពស់ល្មម
ប្រសិនបើថ្ងាស និងចង្កាមានរូបរាងស្អាត នោះចាំបាច់ត្រូវសម្របសម្រួលជាមួយនឹងថ្ពាល់ដែរ។ បុរសគ្រប់រូបតែងតែត្រូវការប្រពន្ធល្អ ហើយថ្ពាល់របស់ស្ត្រីគឺជាការលើកទឹកចិត្តរបស់ស្វាមី។ ដូច្នេះឆ្អឹងថ្ពាល់របស់ស្ត្រីមិនត្រូវបានអនុញ្ញាតឱ្យខ្ពស់ពេកទេ។
ស្ត្រីដែលមានថ្ពាល់ខ្ពស់ល្មម នឹងក្លាយជាស្ត្រីមេផ្ទះដែលមានទំនួលខុសត្រូវ ដែលជាផ្នែកខាងក្រោយដ៏រឹងមាំសម្រាប់ស្វាមីរបស់ពួកគេ បន្ទាប់ពីម៉ោងធ្វើការនឿយហត់។ ជីវិតក៏សម្បូរសប្បាយដោយមិនចាំបាច់ខ្វល់ខ្វាយរឿងហិរញ្ញវត្ថុ ជាពិសេស បន្ទាប់ពីអាយុ ៤០ឆ្នាំទៅ ស្ត្រីទាំងនេះ រឹតតែរុងរឿង ដុះដាល សល់ទ្រព្យកាន់តែច្រើន៕
ប្រភព ៖ Phunutoday / knongsrok