ឆ្នាំកណើត ពិតជាអាពណ៌ណាច្រើនអំពីអ្នក ទាំងចរិត ចិត្តគំនិត ជោគជតា អនាគត រួមទាំងទ្រព្យដែលអ្នកនឹងមាននៅក្នុងជីវិតនេះផងដែរ។ យ៉ាងណាមិញ សូម្បីតែភាពសាវារបស់អ្នកនៅក្នុងរឿងស្នេហា ក៏ឆ្នាំកំណើត អាចប្រាប់បានយ៉ាងច្បាស់ដែរ។ ដូច្នេះហើយ តោះ! យើងទៅមើលទាំងអស់គ្នា តើអ្នកកើតឆ្នាំអ្វី? ហើយកម្រិតសាវារបស់អ្នកនៅក្នុងរឿងស្នេហា តើមានប៉ុនណាដែរ?
១. ឆ្នាំជូត ៖ ១០ %
មនុស្សឆ្នាំកណ្ដុរ គឺមានភាពឆ្លាត វាងវៃ និងទាក់ទាញ មានមន្តស្នេហ៍ណាស់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្នាំជូតមានលក្ខណៈជាក់ស្ដែង និងច្បាស់លាស់ ដូច្នេះហើយពួកគេមិនងាយធ្លាក់ចូលទៅក្នុងអន្ទាក់ស្នេហ៍ ឬផុងខ្លួនធ្វើអ្នកទី៣ជាដាច់ខាត។
២. ឆ្នាំឆ្លូវ ៖ ៧៥ %
ស្ត្រីឆ្នាំឆ្លូវ មានចរិតស្លូតបូត ស្មោះត្រង់ ងាយទទួលយកការលះបង់ដើម្បីអ្នកដទៃ។ នាងងាយទាក់ទាញបុរសដែលចូលចិត្ត។ ខាងក្រៅហាក់លំបាក ប៉ុន្តែឆ្នាំឆ្លូវមានសភាពទន់ជ្រាយ និងងាយបាក់ទឹកចិត្ត ដូច្នេះហានិភ័យក្លាយជាអ្នកទី៣របស់នាង មានច្រើនណាស់។
៣. ឆ្នាំខាល ៖ ៧០ %
ស្ត្រីខ្លា រស់នៅដោយភាពងប់ងល់ និងហ៊ានជ្រុល។ ពួកគេត្រូវបានជះឥទ្ធិពលយ៉ាងងាយស្រួលដោយអារម្មណ៍ សាយភាយដោយស្នេហា ជួនកាល សូម្បីតែខ្លួនមានគ្រួសារហើយក៏ដោយ ក៏នៅតែអាចបំពានមាត្រាស្វាមីភរិយាដែរ។
៤. ឆ្នាំថោះ ៖ ៦០ %
អ្នកឆ្នាំថោះភាគច្រើនខ្មាសអៀន អកម្ម ហើយតែងតែចង់ត្រូវបានគេស្រឡាញ់ និងយកចិត្តទុកដាក់។ ដូច្នេះហើយ ប្រសិនបើពួកគេធ្លាក់ចូលក្នុងអន្ទាក់បុរសដែលមានបទពិសោធន៍ នោះពួកគេងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ និងក្លាយជាជនទីបីណាស់។
៥. ឆ្នាំរោង ៖ ១០ %
ស្ត្រីឆ្នាំរោង មានហេតុផលច្រើន ធ្ងន់ធ្ងរក្នុងស្នេហា និងអាពាហ៍ពិពាហ៍។ ពួកគេជឿថា ស្នេហារបស់គូស្នេហ៍ គឺពិសិដ្ឋ និងសក្តិសមសម្រាប់ការគោរព ដូច្នេះពួកគេមិនដែលជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់អ្នកដទៃឡើយ។
៦. ឆ្នាំម្សាញ់ ៖ ៩៥ %
តើអ្នកណាដែលមានឆ្នាំពស់ខ្លះ? មនុស្សឆ្នាំពស់ ងាយនឹងលង់ខ្លួនក្នុងរឿងស្នេហាណាស់។ ពួកគេផ្គើននឹងសីលធម៌ និងសុជីវធម៌ គឺគ្រាន់តែដេញតាមអារម្មណ៍របស់ពួកគេចង់បានមួយឆាវ ពួកគេមិនខ្វល់ពីអ្វីទាំងអស់។
៧. ឆ្នាំមមីរ ៖ ២០ %
មនុស្សឆ្នាំសេះនេះ មានស្មារតីសេរី មានសេរីភាព មានចិត្តសាមញ្ញ និងមិនងាយដាក់"មនោសញ្ចេតនា" ផ្ដេសផ្ដាសទេ។ ដូច្នេះហើយទើបពួកគេមិនសូវមានទំនាក់ទំនងស្នេហាប៉ុន្មានឡើយ។
៨. ឆ្នាំមមែ ៖ ៤០ %
ស្ត្រីពពែរស់នៅដោយសុភាពរាបសារ គោរពក្របខណ្ឌ និងស្តង់ដារ ដូច្នេះវាមិនងាយស្រួលទេក្នុងការឈានជើងហួសដែនកំណត់ដើម្បីក្លាយជាអ្នកទី៣ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ ដែលចង់ថែរក្សា និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។
៩. ឆ្នាំវក ៖ ៧៥ %
មនុស្សឆ្នាំវក ងាយទាក់ទាញការយកចិត្តទុកដាក់ ខ្លះខ្វះឯករាជ្យចូលចិត្តពឹងពាក់អ្នកដទៃ។ ដូច្នេះហើយ បើគេឃើញអ្នកណាគាប់ភ្នែក ហើយអាចមើលថែបាន ងាយនឹងលះបង់ខ្លួនឯង ព្រោះពឹងផ្អែកលើគេខ្លាំងពេក។
១០. ឆ្នាំរកា ៖ ៨០ %
មនុស្សស្រីឆ្នាំមាន់មានភាពប៉ិនប្រសប់ ស្រលាញ់ការដាក់តាំងតែងតែទាក់ទាញបុរសដោយសារតែរូបរាងគួរឱ្យទាក់ទាញ។ ពួកគេងាយស្រលាញ់ ហើយទីបំផុតក៏ងាយនឹងក្លាយជាអ្នកបំផ្លាញគ្រួសារអ្នកដទៃផងដែរ។
១១. ឆ្នាំច ៖ ២០ %
មនុស្សឆ្នាំឆ្កែស្រឡាញ់អាពាហ៍ពិពាហ៍របស់ពួកគេណាស់ ហើយរស់នៅដោយស្មោះត្រង់ចំពោះដៃគូផងដែរ ដូច្នេះវាមិនងាយស្រួលទេក្នុងការក្លាយជាមនុស្សទីបី។
១២. ឆ្នាំកុរ ៖ ១០ %
អ្នកឆ្នាំកុរនេះ គឺសាមញ្ញណាស់ ស្មោះត្រង់ និងមានការប្រុងប្រយ័ត្នខ្ពស់។ មនុស្សទាំងនេះស្អប់ស្នេហាអសីលធម៌ ស្អប់អ្នកទី៣ ដូច្នេះហើយ ពួកគេមិនអាចក្លាយជាអ្នកទីបី ដែលចូលទៅបំផ្លាញស្នេហាអ្នកដទៃបានជាដាច់ខាត បើដឹងថា ក្លាយជាជនទី៣ គេនឹងដើរចេញភ្លាម មិនខ្វល់ពីអ្វីទាំងអស់៕
ប្រភព ៖ បរទេស / Knongsrok