ឆ្នាំទាំង ៤ ខំពីក្មេងទៅ ដល់អាយុ ៤០ឆ្នាំ ផុតទុក្ខ លែងក្រហើយ

យោងតាមក្បួនហោរាបានឱ្យដឹងថា សម្រាប់អ្នកកើតឆ្នាំទាំង ៤ ខាងក្រោមនេះ ដ្បិតអីថាពួកគេត្រូវជួបបញ្ហា ការលំបាកជាច្រើនពីក្មេង តែយ៉ាងណាក្ដី ដល់វ័យ ៤០ឆ្នាំ មនុស្សទាំងនេះ នឹងបានរួចចាកផុតពីទុក្ខលំបាកទាំងពួង ជួបតែរឿងល្អៗ សំណាងក៏ចូលមកដល់ មានទាំងទ្រព្យ មានទាំងក្ដីសុខ សោយសុខពេលចាស់។

១. ឆ្នាំម្សាញ់ 

មនុស្សដែលកើតឆ្នាំពស់ គឺជាមនុស្សដែលមានជំនឿចិត្តខ្ពស់ ចំពោះអ្វីដែលពួកគេបានធ្វើ ហើយក៏ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ លើសពីនេះ ពួកគេក៏ជាមនុស្សដែលចេះរស់នៅក្នុងពេលបច្ចុប្បន្នបានយ៉ាងល្អ ព្រោះពួកគេសម្លឹងទៅអនាគតដ៏ប្រសើរសម្រាប់ពួកគេ។

យ៉ាងណាមិញ ជីវិតរបស់មនុស្សកើតឆ្នាំម្សាញ់ពេលនៅក្មេង មានបញ្ហា ការលំបាកជាច្រើន ដែលពួកគេត្រូវតាំងស្មារតីដើម្បីប្រឈមមុខ ប្រយុទ្ធប្រឆាំង ដោះស្រាយគ្រប់យ៉ាង ពេលខ្លះ ពួកគេត្រូវធ្វើតែម្នាក់ឯងក៏មាន ជីវិតពីក្មេងរបស់គេ ពិតជាលំបាក ហត់នឿយណាស់។

ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែបញ្ហា ការលំបាក និងខិតខំទាំងប៉ុន្មានរបស់ពួកគេ បានធ្វើឱ្យពួកគេកាន់តែរឹងមាំ និងចេះដឹកនាំជីវិតរបស់ខ្លួនឯងឱ្យកាន់តែរីកចម្រើន។ ឈានដល់អាយុ ៤០ឆ្នាំ មនុស្សទាំងងនេះ លែងស្គាល់ពាក្យថា លំបាក ខ្វះខាតទៀតហើយ ហើយកាន់តែចាស់ ពួកគេនឹងកាន់តែសំណាង ទាំងរឿងកូនចៅ ទ្រព្យសម្បត្តិ ពេញបរិបូណ៌ល្អណាស់។

Image_2022 03 22_124356

២. ឆ្នាំវក

មនុស្សឆ្នាំវក ជាមនុស្សរហ័សរហួន ចិត្តលឿន ដូច្នេះហើយនៅពីក្មេងពួកគេធ្វើអ្វីក៏លឿនរហ័សដែរ ហើយក៏មិនសូវជាបានគិតវែងឆ្ងាយឡើយ។ ដោយហេតុនេះហើយ ជីវិតគេមុនអាយុ ៤០ឆ្នាំ ពិតជាមានរឿងបរាជ័យច្រើន នឹកស្មានមិនដល់។ យ៉ាងណាមិញ មនុស្សទាំងនេះ ក៏មានចរិតរឹងរូសណាស់ អ្វីដែលពួកគេចង់ធ្វើហើយ ពួកគេមិនងាយនឹងបោះបង់ចោលទេ គេនឹងខំប្រឹងឱ្យដល់ទីបញ្ចប់។

ព្រោះតែហេតុនេះហើយ ទើបធ្វើឱ្យពួកគេនៅតែទទួលបានជោគជ័យ និងសល់លុយកាក់ច្រើន គ្រាន់តែឈានដល់វ័យ ៤០ ឆ្នាំភ្លាម ពួកគេមានគ្រប់យ៉ាងតាមសេចក្ដីត្រូវការ គ្រួសារក៏មានសុភមង្គល ល្អូកល្អើនល្អដែរ។

Image_2022 03 22_124405

៣. ឆ្នាំមមីរ

សម្រាប់អ្នកកើតឆ្នាំមមីរ ជាមនុស្សដែលមានការខិតខំប្រឹងប្រែង ​មិនខ្លាចនឿយហត់ឡើយ មនុស្សទាំងនេះ​ ធ្វើអ្វីក៏ដោយក៏ល្អិតល្អន់ មត់ចត់ដែរ ពីក្មេង ពួកគេត្រូវរ៉ាប់រងការងារជាច្រើន ឆ្លងកាត់បញ្ហា ការលំបាករាប់មិនអស់ ទាំងអស់នេះហើយ ដែលហុយផលឱ្យគេ ក្លាយជាអ្នកមានទាំងវ័យក្មេង។

ឈានដល់អាយុ ៤០ឆ្នាំ អ្នកឆ្នាំមមីរ ចង់បានអី គឺបានហ្នឹង អ្វីដែលពួកគេបានខំប្រឹងទាំងប៉ុន្មាន បានបន្សល់នូវទ្រព្យដ៏សន្ធឹក ដែលអាចឱ្យពួកគេសោយសុខ យ៉ាងស្រណុកស្រួល នៅពេលចាស់ទៅ។

Image_2022 03 22_124410

៤. ឆ្នាំកុរ

មនុស្សឆ្នាំកុរ ជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ណាស់ មនុស្សទាំងនេះ តែងតែគិតដល់ភាពវិជ្ជមានជានិច្ច មិនថាមានបញ្ហាអ្វីទេ ពួកគេនៅតែរក្សាបាននូវភាពស្ងប់ស្ងាត់ និងប្រឈមមុខដោយបញ្ញា និងស្មារតីដ៏រឹងមាំ។ អ្វីដែលអ្នកឆ្នាំកុរចង់បាន គឺជីវិតដ៏សាមញ្ញមួយតែប៉ុណ្ណោះ មនុស្សទាំងនេះ មិនចេះលោភលន់ឡើយ។

យ៉ាងណាក៏ដោយ សេចក្ដីល្អរបស់ពួកគេ បានធ្វើឱ្យពួកគេមានបាន លើសពីអ្វីដែលពួកគេចង់បាន មិនថាទ្រព្យ សំណាង គ្រួសារនោះទេ ពួកគេមានទាំងអស់ ជាពិសេស ឈានដល់វ័យ ៤០ឆ្នាំ មនុស្សទាំងនេះ ដូចមានមាត់ទិព្វ និយាយបែបណា បានបែបនោះ សំណាងក៏ជ្រុះពីលើមេឃ ទេវតាប្រទានពរដល់ពួកគេច្រើនជាងឆ្នាំណាៗទាំងអស់៕

ប្រភព ៖ EVA / Knongsrok