មនុស្សដែលស្រឡាញ់យើងពិត គេគ្មានថ្ងៃចុះចាញ់ ឬបោះបង់ដោយងាយៗឡើយ

ការពិតទៅ ចង់ដឹងថា មនុស្សម្នាក់ស្រឡាញ់យើងប៉ុនណា? ស្រឡាញ់យើងពិតប្រាកដឬអត់? ចង់មានអនាគតជាមួយើងឬអត់? អាចរស់នៅជាមួយយើងបានឬអត់? វាមិនពិបាកមើលឡើយ ព្រោះថា រាល់ការស្រឡាញ់ គឺសុទ្ធតែអាចស្ដែងចេញឱ្យឃើញ តាមរយៈកាយវិការ និងទង្វើច្បាស់ៗ មិនមែនត្រឹមតែពាក្យសម្ដី និយាយថាស្រឡាញ់រាល់ថ្ងៃ ដដែលៗនោះឡើយ។

យ៉ាងណាមិញ មនុស្សដែលស្រឡាញ់យើងពិតមែននោះ ច្បាស់ណាស់ថា គេនឹងមិនងាយចុះចាញ់ ឬបោះបង់យើងបានដោយងាយៗនោះឡើយ បើទោះជាបានឆ្លងកាត់ ឬមានបញ្ហានឹងគ្នាយ៉ាងណាក៏ដោយ ក៏គេនៅតែមិនទុកយើងចោល មិនបោះបង់យើងចោល មិនព្រងើយកន្តើយនឹងយើងទេ គេនៅតែជម្នះរាល់បញ្ហាដែលកើតមាន គេនឹងបំភ្លេចរាល់អារម្មណ៍មិនល្អរវាងយើង និងគេចោលទាំងអស់ ព្រោះតែម្យ៉ាងគឺ គេស្រឡាញ់យើង ដូច្នេះ គេនឹងមិនបណ្ដោយឱ្យបាត់បង់ ឬ របូតយើងចេញពីដៃគេជាដាច់ខាត។

240648697_392028775707267_3611612290913373281_n

មនុស្សខ្លះ ដ្បិតគេតែងតែនិយាយថា ស្រឡាញ់យើង ចង់មានអនាគតរួមមួយជាមួយនឹងយើង ស្ម័គ្រចិត្តមើលថែយើងពេញមួយជីវិត តែការពិតទៅ គេបែរជាព្រមបោះបង់យើងចោល ដោយសារតែបញ្ហាមួយចំនួន គេបែរជាព្រងើយកន្តើយ ទុកយើងចោល ដោយសារតែការយល់ច្រឡំ ឬការអន់ចិត្តបន្តិចបន្តួច ទាំងនេះ គឺជាសញ្ញាបង្ហាញថា គេនៅមិនទាន់ស្រឡាញ់យើងខ្លាំងនោះឡើយ ហើយនេះក៏ជាសញ្ញាមួយ ដែលធ្វើឱ្យយើងដឹងកាន់តែច្បាស់ថា តទៅថ្ងៃមុខ គេក៏មិនអាចរស់នៅចុះសម្រុងនឹងយើងបានដែរ។

មនុស្សម្នាក់ដែលស្រឡាញ់យើងខ្លាំង មិនថាបញ្ហាច្រើនប៉ុនណា គេក៏នឹងមិនបោះបង៉ចោល ទោះស្ថិតក្នុងស្ថានភាពបែបណា អារម្មណ៍មិនល្អយ៉ាងណា ក៏គេមិនស្រែកគំហក មិនមួម៉ៅ រករឿងយើងដែរ ហេតុផល ព្រោះតែគេមិនចង់ជះកំហឹងដាក់មនុស្សដែលគេស្រឡាញ់។

244712609_393028395607305_2625055618473225019_n

បើគេស្រឡាញ់យើង គេតស៊ូណាស់ ពោះពារណាស់ អត់ធ្មត់ណាស់ ចិត្តធ្ងន់ណាស់ អ្វីដែលសំខាន់ គេអាចអត់ឱន អភ័យ លើកលែងឱ្យយើងគ្រប់សព្វបែបយ៉ាងទាំងអស់ ធ្វើយ៉ាងណា គឺថែរក្សាយើងឱ្យនៅក្បែរគេពេញមួយជីវិត មិនឱ្យបាត់បង់យើងឡើយ ហើយក៏មិនឱ្យយើងមានអារម្មណ៍ខឹង អន់ចិត្ត គិតច្រើន ព្រោះតែទង្វើ និងការនិយាយស្ដីរបស់គេនោះឡើយ។

ជាក់ស្ដែងទៅទៀត មនុស្សខ្លះ ព្រោះតែក្ដីស្រឡាញ់ និងដើម្បីមនុស្សដែលគេស្រឡាញ់ គេសឹងតែមិនដែលទាមទារ ឬចង់បានអ្វីពីមនុស្សដែលគេស្រឡាញ់នោះឡើយ ក្ដីស្រឡាញ់របស់គេ គឺមានតែការផះបង់ និងផ្ដល់ឱ្យ ដោយគ្មានល័ក្ខខណ្ឌ នេះទើបជាក្ដីស្រឡាញ់ដ៏ពិតប្រាកដ មិនមែនត្រឹនតែពាក្យសម្ដី ពាក្យសន្យា តែការពិត មិនទាន់បានអីផង ក៏បោះបង់ចោល គ្រាន់តែរឿងអន់ចិត្ត យល់ច្រឡំតិចតួច ក៏ព្រងើយកន្តើយនឹងយើងនោះទេ បែបនេះ គេហៅថា ចរិតកូនក្មេង ឬចរិតមនុស្សធំដែលមានតែការគុំកួនទុកក្នុងចិត្តតែប៉ុណ្ណោះ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: