នៅតាមក្បួនហោរាចិន មានឆ្នាំចំនួន ៣ ដែលគេដឹងថាជាមនុស្សដែលមានភាពឆ្លាតវៃ និងមានការខិតខំប្រឹងប្រែងនៅក្នុងជីវិតខ្លាំងបំផុត ដែលធ្វើឱ្យគេតែងតែក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅពេលអនាគត។ ជាពិសេសមិនថាគេធ្វើការនៅក្នុងវិស័យការងារ ឬការរកស៊ីនោះទេ តែងតែជោគជ័យជានិច្ច។
នេះជាឆ្នាំទាំង ៣ ដែល ស្ថិតនៅក្នុងបញ្ជីដែលមានទ្រព្យសម្បត្តិច្រើន ៖
១. ឆ្នាំឆ្លូវ (គោ)
អ្នកកើតឆ្នាំឆ្លូវជាមនុស្សដែលមានសុទិដ្ឋនិយម ជាមនុស្សដែលមានមន្តទាក់ទាញការស្រលាញ់ចូលចិត្តពីមនុស្សជុំវិញខ្លួនទៀត។ តាមក្បួន អ្នកកើតឆ្នាំនេះជាមនុស្សឆ្លាត និងមានគុណសម្បត្តិជាច្រើន ជាពិសេសជាមនុស្សដែលមានមហិច្ឆតា និងមានការប្រឹងប្រែងខ្ពស់ដើម្បីសម្រេចគោលដៅក្លាយជាមនុស្សជោគជ័យ គឺបើមិនបានសម្រេចគឺមិនបញ្ឈប់ការខំប្រឹងឡើយ។ ត្បិតតែនៅពេលនៅក្មេងអ្នកកើតឆ្នាំនេះមានស្ថានភាពលំបាកយ៉ាប់យ៉ឺនបន្តិចមែន តែពេលធំឡើងដឹងក្តីចេះធ្វើការរកស៊ី គេនឹងក្លាយជាអ្នកមានទ្រព្យហូរហៀរមិនខ្វះឡើយ។
២. ឆ្នាំវក (ស្វា)
អ្នកកើតឆ្នាំស្វា ជាមនុស្សដែលមានប្រាជ្ញា និងគំនិតឆ្លាតវៀងវៃពីកំណើត ចង់ចេះចង់ដឹង និងតែងតែចង់រៀនពីអ្វីថ្មីៗជានិច្ច ពិសេសគេក៏ជាមនុស្សមានទេពកោសល្យនៅក្នុងការទំនាក់ទំនងមិនធម្មតានោះទេប្រសិនជាគេដាក់ចិត្តធ្វើកិច្ចការនោះហើយ។ បន្ថែមពីនោះ គេជាមនុស្សដែលមិនចូលចិត្តអួតអាង ឬបំប៉ៅងខ្លួនជាចំណាប់អារម្មណ៍មនុស្សទូទៅទេ តែគេតែងតែត្រូវមនុស្សជុំវិញចាប់អារម្មណ៍ខ្លាំងបំផុតដូចគ្នា។
អាស្រ័យដោយភាពឆ្លាតវៃ លេចធ្លោ និងមានចរិតអភិវឌ្ឍន៍ខ្លួនមិនឈប់ឈរបែបនេះ ធ្វើឱ្យមនុស្សដែលកើតឆ្នាំនេះតែងតែធ្វើការមួយប្រកបដោយភាពម៉ឺងម៉ាត់ និងជោគជ័យបំផុត ដូច្នេះបញ្ជីឈ្មោះអ្នកដែលមានភាពជោគជ័យ ល្បីល្បាញ និងមានទ្រព្យសម្បត្តិ មិនអាចខ្វះអ្នកដែលកើតឆ្នាំវកនេះឡើយ។
៣. ឆ្នាំជូត (កណ្តុរ)
អ្នកកើតឆ្នាំជូតនេះ ជាមនុស្សដែលសុភាពរាបសារ ស្ងប់ស្ងាត់ ចូលចិត្តធ្វើជាជាងគ្រាន់តែនិយាយចោល ជាពិសេសគេគឺជាមនុស្សដែលជាទីស្រលាញ់របស់មនុស្សគ្រប់គ្នាជុំវិញផងដែរ។ ម្យ៉ាងទៀតនោះ គេជាមនុស្សដែលឆ្លាតវៃ ពូកែព្យាយាម និងចូលចិត្តប្រកួតប្រជែង ឬធ្វើអ្វីថ្មីៗជានិច្ច ថែមទាំងត្រូវបានគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់ទៀតផងនូវការខិតខំប្រឹងប្រែងក្នុងការងាររហូតសម្រេចជោគជ័យរបស់គេ។
ក្នុងមួយជីវិតរបស់ឆ្នាំជូត គឺចូលចិត្តធ្វើការ ចូលចិត្តរកលុយ និងចង់មានឈ្មោះល្បីណាស់ ដែលជាហេតុធ្វើឱ្យអ្នកកើតឆ្នាំនេះទោះបីជាមានទ្រព្យខ្លាំងយ៉ាងណាក៏នៅតែខិតខំប្រឹងប្រែងរកលុយរហូតមិនឈប់មិនឈរ និងមិនចេះស្កប់ស្កល់ឡើយ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក