ទឹកបៀប្រាប់លាភសំណាង! តាំងចិត្តឲ្យស្ងប់ហើយចាប់ឈុតបៀណាមួយ ដើម្បីដឹងពីលាភសំណាងអ្នកជាអ្វី?

តើនឹងអ្នកនឹងមានលាភសំណាងទេក្នុងអំឡុងពេលនេះ? តើជាលាភសំណាងបែបណា ? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើសឈុតសន្លឹកបៀ បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។

PicsArt_09 02 11.23.26

សូមអានទឹកបៀខាងក្រោម៖

 

ឈុតបៀទី 1

637040324365669645

អ្នកនឹងមានលាភសំណាងផ្នែកលុយកាក់ អ្នកអាចទទួលបានលាភសំណាងពីវត្ថុអាថ៌កំបាំងដូចជាម្ចាស់ទឹកម្ចាស់ដី ក្តីសុបិន្តប្លែកៗ ឬបារមីអ្នកថែរក្សាអ្នក ។ សូមធ្វើការបន់ស្រន់សុំជំនួយ នោះអ្នកនឹងទទួលបានដូចអ្វីដែលដែលអ្នកប៉ង ។

ឈុតបៀទី 2

PicsArt_09 02 11.46.14

អ្នកមានលាភសំណាងក្នុងរឿងលុយកាក់ ឬការសិក្សា អាចទទួលបានលទ្ធផលល្អ រហូតទទួលបានរង្វាន់ ។ លើសពី ប្រសិនបើអ្នកមានឱកាសខ្ពស់ អ្នកអាចទទួលបានលាភសំណាងពីស្នេហា អាចនឹងជួបអ្នកត្រូវចិត្ត បើអ្នកមានគូវិញអាចទទួលបានកាដូ ឬដំណឹងល្អអ្វីមួយ ។

ឈុតបៀទី 3

Screenshot_20210902 114720_Gallery

អ្នកក៏អាចមានលាភសំណាងល្មមដែរ តែអ្នកក៏ត្រូវប្រយ័ត្នលាភក្លាយជាទុក្ខផង អាចមានការខកចិត្ត ឬឧបសគ្គខ្លះៗ មុនពេលទទួលបានសំណាង ។ ម្ល៉ោះហើយសន្លឹកបៀណែនាំឱ្យអ្នកធ្វើបុណ្យ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលបន្តិច តែប្រសិនបើនរណាម្នាក់បានឆ្លងកាត់ស្ថានការណ៍មិនល្អរួចហើយ អ្នកអាចញញឹមចាំទទួលបានលាភសំណាងឲ្យហើយទៅ ។

ឈុតបៀទី 4

Screenshot_20210902 115027_Gallery

អ្នកមានសំណាងល្អ ជាមួយកេរ្តិ៍ឈ្មោះរបស់អ្នកនៅក្នុងវិស័យដែលអ្នកស្ថិតនៅ នឹងមានឱកាសលូតលាស់សន្សឹមៗ អ្វីដែលសំខាន់គឺមនុស្សដែលគាំទ្រនិងជួយអ្នក សូមប្រយ័ត្នមាត់កកុំឲ្យឈ្លោះជាមួយនរណា។ ចំពោះសត្រូវសព្វថ្ងៃពួកគេអាចក្លាយជាមិត្តភាពនាពេលអនាគត ។

ឈុតបៀទី 5

Screenshot_20210902 115048_Gallery

សូមអបអរសាទរ អ្នក​ច្បាស់ជាទទួលបានលាភសំណាង លាភសំណាងកំពុងរត់រកអ្នកហើយ ពេលនេះទោះអ្នកធ្វើការងារអ្វីក៏ជោគជ័យដែរ ។ ពេលនេះមិនថាអ្នកប្រឹងប្រែងធ្វើការអ្វីទេ ផលតបស្នង នឹងទទួលបានគុណនឹងពីរ ម្ល៉ោះហើយសូមចាប់ផ្តើមប្រឡូកទៅមិនខុសបំណងទេ ៕

ប្រភព៖ Knongsrok