បុរសៗគួរអាន! នេះជាសកម្មភាពមើលងាយរបស់ប្តី ដែលធ្វើឲ្យប្រពន្ធមិនអាចទ្រាំបាននឹងចាកចេញ ដោយគ្មានពាក្យថា ស្ដាយក្រោយ

ខាងក្រោមនេះជាសញ្ញានៃការបែកបាក់អាពាហ៍ពិពាហ៍របស់អ្នក មិនយូរមិនឆាប់អ្នកគួរតែពិចារណា!

មិនប្រឹក្សាជាមួយប្រពន្ធអ្នក

បុរសម្នាក់ដែលឱ្យតម្លៃប្រពន្ធរបស់គាត់នឹងតែងតែសួរយោបល់របស់នាងនៅលើអ្វីគ្រប់យ៉ាង។ មិនមែនដោយសារតែពួកគេខ្លាចប្រពន្ធរបស់ពួកគេនោះទេ ប៉ុន្តែដោយសារតែពួកគេចង់ចែករំលែកគំនិតរបស់ពួកគេជាមួយប្រពន្ធ។ ពួកគេចង់ដឹងថា ប្រពន្ធរបស់ពួកគេគិតយ៉ាងម៉េច។ សម្រាប់បុរសដែលស្រឡាញ់ប្រពន្ធការសុំយោបល់ពីប្រពន្ធគឺជាវិធីមួយដើម្បីបង្ហាញការគោរពចំពោះភរិយារបស់ខ្លួន។

ផ្ទុយទៅវិញ បុរសម្នាក់ដែលមិនស្រឡាញ់ប្រពន្ធរបស់គាត់តែងសម្រេចចិត្តអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ ដោយសារតែពួកគេតែងតែផ្តល់សិទ្ធិអំណាចខ្ពស់បំផុតនៅក្នុងគ្រួសារហើយគ្រាន់តែគិតថា ពួកគេត្រឹមត្រូវដោយមិនខ្វល់ពីគំនិតឬអារម្មណ៍របស់ប្រពន្ធឡើយ។ ហើយបើទោះជាប្រពន្ធនិយាយក៏ដោយពួកគេនឹងសម្រេចចិត្តតាមឆន្ទៈផ្ទាល់ខ្លួន។ នេះគឺជាសញ្ញាច្បាស់លាស់ដែលបុរសតែងតែធ្វើឱ្យប្រពន្ធរបស់គាត់មានអារម្មណ៍អន់ចិត្ត ឈឺចាប់។

មិនចំណាយលុយសម្រាប់ប្រពន្ធរបស់អ្នក

នៅពេលដែលគាត់នៅមានស្នេហាគាត់ប្រហែលជាសុខចិត្តតមអាហារហើយសន្សំលុយទាំងអស់ដែលគាត់មានដើម្បីទិញរបស់របរប្រើប្រាស់ជូននាងទៅញ៉ាំអាហារដែលចូលចិត្ តទៅកន្លែងដែលមានទេសភាពស្អាត។ ប៉ុន្តែនៅពេលដែលគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្រាន់តែទិញសំលៀកបំពាក់សាមញ្ញគាត់មិនយល់ព្រមដែរ ព្រោះគិតថាវាខ្ជះខ្ជាយ។

មិនចង់ទៅជាមួយប្រពន្ធរបស់អ្នក

នៅពេលមានស្នេហាបុរសម្នាក់តែងតែចង់មានកម្មសិទ្ធិជារបស់ខ្លួនយ៉ាងខ្លាំង ពួកគេតែងតែចង់បញ្ជាក់ប្រាប់ពិភពលោកថា វាជាស្ត្រីរបស់ពួកគេ។ ប៉ុន្តែនៅពេលដែលគាត់ធុញទ្រាន់រាល់ពេលដែលគាត់ទៅណាមកណាគាត់តែងតែចង់ទៅម្នាក់ឯង។ ហើយគាត់តែងតែមានលេសគ្រប់យ៉ាង នៅពេលដែលប្រពន្ធរបស់គាត់អញ្ជើញគាត់ឱ្យទៅណាជាមួយគ្នា។ ជំនួសឱ្យការទៅជាមួយប្រពន្ធ គាត់តែងចំណាយពេលលេងហ្គេមលេងតាមអ៊ីនធឺណិតឬដើរលេងជាមួយមិត្តភក្តិ ទង្វើទាំងនេះបង្ហាញថា ប្រពន្ធគ្មានតម្លៃនៅក្នុងចិត្តរបស់គាត់រួចទៅហើយ។

មិនស្តាប់ធ្វើតាមតែអារម្មណ៍

ប្រសិនបើបុរសម្នាក់តែងតែមានអ្នកនៅក្នុងបេះដូងរបស់គាត់នោះប្រាកដណាស់គាត់នឹងខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះអារម្មណ៍និងជីវិតរបស់អ្នក។ ប្រសិនបើគាត់ស្អប់ខ្ពើមមិនថា អ្នកទៅទីណាជាមួយអ្នកណាធ្វើអ្វីក៏ដោយគាត់មិនខ្វល់មិនសួរសំណួរនិងមិនចង់ដឹង។

កាលពីអតីតកាលនៅពេលដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្តឬមានរឿងពិបាកចិត្ត តែងមានស្វាមីរបស់អ្នកនឹងសួរនិងចែករំលែកជាមួយអ្នកមុនគេ ប៉ុន្តែប្រសិនបើគាត់ធុញទ្រាន់នឹងអ្នកគាត់នឹងមិនអើពើនឹងអ្វីៗទាំងអស់មិនមែនជាការលួងលោមទេ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព