ដើម្បីក្លាយជាស្ត្រីដ៏មានតម្លៃ អ្នកគួរចងចាំនូវការពិត ៤ យ៉ាងនេះឱ្យបានច្បាស់!

ស្រ្តីគ្រប់រូបក្នុងការរស់នៅតែងតែត្រូវការជីវិតគូដែលមានលក្ខណៈល្អ ការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក ចង់មានភាពជាខ្លួនឯង ព្រមទាំចង់ឲ្យជីវិតមានភាពរីករាយពេញលេញនិងមានសុភមង្គលទៀតផង។ ប៉ុន្តែប្រសិនបើអ្នកមិនអាចរង់ចាំបុរសណាម្នាក់មកបំពេញជីវិតអ្នកឬធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ វាអាចប្រហែលជាអ្នកនឹងត្រូវរង់ចាំយូររហូតនឹងមិនអាចជួប។ ដូច្នេះតើស្ត្រីដែលមានតម្លៃខ្ពស់ត្រូវប្រកាន់ខ្ជាប់អ្វីខ្លះ?

១ត្រូវចងចាំជានិច្ចថាអ្នកជាស្ត្រីដែលមានតម្លៃខ្ពស់

ដើម្បីទទួលបានទម្លាប់នៃការគិត អារម្មណ៍និងការរស់នៅតាមរបៀបនេះ សូមសង្កេតមើលពីរបៀបដែលអ្នកនិយាយជាមួយខ្លួនឯងថា តើអ្នកកំពុងដាក់ខ្លួនអ្នកទេ? ជំនួសវាដោយគិតផ្ទុយ ដំបូងអ្នកនឹងមានអារម្មណ៍ថា មិនពិតឬពិបាកជឿលើខ្លួនឯង។ ប៉ុន្តែនេះគឺជារបៀបដែលដំណើរការដោយចិត្តរបស់អ្នក ហើយនៅពេលអ្នកដឹងពីរបៀបស្រឡាញ់ខ្លួនឯងនោះអ្នកគឺជាស្ត្រីដែលមានតម្លៃខ្ពស់បំផុត។

២.ត្រូវមានជីវិតពេញលេញ

អ្នកមិនអាចរង់ចាំបុរសណាម្នាក់ចូលមកបំពេញជីវិតឬធ្វើឱ្យអ្នកមានអារម្មណ៍រីករាយឡើយ។ ប្រហែលជាអ្នកនឹងត្រូវរង់ចាំយូរឬជារៀងរហូតនឹងមិនអាចជួបក៏ថាបាន។ ដូច្នេះតើស្ត្រីដែលមានតម្លៃខ្ពស់ត្រូវធ្វើអ្វី? ពួកគេប្រាកដជាផ្តោតលើការកសាងជីវិតដែលពោរពេញដោយមិត្តភក្តិចំណង់ចំណូលចិត្តអាជីពនិងអ្វីៗដែលធ្វើឱ្យពួកគេសប្បាយចិត្ត ដូចជា ការធ្វើដំណើរ ការអាន ការហាត់ប្រាណថែរក្សាខ្លួន យ៉ាងណាជីវិតរបស់អ្នកត្រូវមានវត្ថុមានតម្លៃដើម្បីធ្វើជាស្ត្រីដែលមានតម្លៃខ្ពស់។

៣.ត្រូវធ្វើឱ្យរូបរាងរបស់អ្នកល្អឥតខ្ចោះជានិច្ច

នៅពេលអ្នកមើលទៅល្អជាងមុននោះអ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ដូចជាការពាក់ស្បែកជើងដែលមានផាសុកភាពនិងការតុបតែងខ្លួនដ៏ទាក់ទាញ។ ការមើលទៅខ្លួនឯងស្រស់ស្អាតក៏អាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកចំពោះខ្លួនឯងបានដែរ។

៤.ត្រូវមានព្រំដែនផ្ទាល់ខ្លួន

ស្ត្រីដែលមានស្មារតីខ្ពស់នឹងដឹងពីសារៈសំខាន់នៃព្រំដែននិងប្រកាន់ខ្ជាប់គ្រប់ពេលវេលា។ ពួកគេនឹងជៀសវាងពីការកេងចំណេញនិងការមើលងាយផ្សេង។ ទោះយ៉ាងណាពួកគេនឹងមិនបោះបង់ចោលព្រំដែននិងជំនឿផ្ទាល់ខ្លួនដើម្បីមានទំនាក់ទំនងណាមួយទេ។ ហើយពួកគេក៏មិនខ្វល់ពីការបែកបាក់ជាមួយបុរសឬទំនាក់ទំនងដែលប្រឆាំងនឹងព្រំដែនរបស់ពួកគេឡើយ។

ប្រភព៖ បរទេស

ដោយ៖ សុភាព