វិទ្យាល័យ នេតយ៉ង់ ត្រូវបានគេដឹងថាជាវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅក្នុងខេត្តបាត់ដំបង ជាវិទ្យាល័យចំណាស់បែបប្រវត្តិសាស្រ្តមានកំណើតតាំងពីទសវត្សឆ្នាំ៥០ ឆ្លងកាត់ច្រើនសម័យកាល តាមរយៈតឹងតាងអគាររចនាបថបែបបារាំង ដែលបានបន្សល់ដល់សព្វថ្ងៃនេះ។
ភាពល្បីល្បាញនៃការឆ្លងកាត់ច្រើនសម័យកាលរបស់វិទ្យាល័យនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាខ្លាំង ដោយមានការមកថតផ្តិតរូបអគារទីចាត់ការជាអគារចំណាស់ដ៏ស្រស់ស្អាតនេះផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ វិទ្យាល័យនេតយ៉ង់ បានធ្វើការប្រកាសជាមួយនឹងឯកសណ្ឋានឆ្នាំសិក្សាថ្មីសម្រាប់សិស្សសាលាវិទ្យាល័យមើលទៅស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។
រូបភាពឯកសណ្ឋានថ្មីច្រើនសន្លឹកនេះសុទ្ធសឹងតែជាឯកសណ្ឋាននារី ដោយមិនទាន់ដឹងថាឯកសណ្ឋានសិស្សបុរសមានរូបរាងយ៉ាងៃណាឡើយ តែការបង្ហោះរូបភាពនេះប្រហែលជាចង់បង្ហាញប្រវត្តិ វិទ្យាល័យ នេតយ៉ង់ ដែលកាលពីដំបូងឡើយសាលានេះគឺសម្រាប់តែសិស្សនារីៗរៀនតែប៉ុណ្ណោះ ដោយទើបតែផ្លាស់ប្តូរឱ្យសិស្សបុរសចូលរៀន ក្នុងអំឡុងទសវត្សឆ្នាំ៨០ ចូល៩០ ។
តោះចង់ដឹងថាជាមួយឯកសណ្ឋានឆ្នាំសិក្សាថ្មីសម្រាប់សិស្សសាលាវិទ្យាល័យ នេត យ៉ង់ មានភាពស្រស់ស្អាតស័ក្តសមបែបណាមកទស្សនាទាំងអស់គ្នា ៖
ប្រភព៖ Net Yang High School - វិទ្យាល័យ នេត យ៉ង់
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក