មើល​ប្រអប់​ជើង​តិច​មើល! មាន​ប្រជ្រុយ ១ ក្នុង​ចំណោម​ ៣ ទីតាំង​នេះ គ្រប់គ្រាន់​ហើយ​សម្រាប់​ជីវិត

តាម​ក្បួន​ចាស់​ពី​បុរាណ សម្រាប់​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ទីតាំង ១ ក្នុង​ចំណោម​ទីតាំង​ទាំង ៣ ខាង​ក្រោម លើ​ផ្នែក​ប្រអប់​ជើង នោះ​ពេញ​មួយ​ជីវិត​អ្នក​រាប់​ថា​សំណាង​ណាស់​ហើយ ដោយ​នឹង​មាន​ផ្លូវ​ជោគជ័យ​ច្រើន៖

ប្រជ្រុយ​នៅ​បាត​ជើង

1

ប្រសិន​អ្នក​មាន​ប្រជ្រុយ​នៅ​ត្រង់​ផ្នែក​បាត​ជើង នោះ​តាម​ក្បួន​គឺ​អាច​នាំ​មក​នូវ​លាភ​សំណាង​ជា​ច្រើន​ដល់​ម្ចាស់ ហើយ​វា​ជា​ប្រជ្រុយ​បង្កើន​ទ្រព្យ​យ៉ាង​សម្បូរ​បែប មាន​លុយ​ហូរ​គ្រប់​ច្រក​ល្ហក។ នៅ​កិច្ច​ការងារ​អ្វី មនុស្ស​មាន​ប្រជ្រុយ​ត្រង់​ទីតាំង​នេះ ងាយស្រួល​ក្នុង​ការ​សម្រេច​ឲ្យ​ជោគជ័យ​ឆាប់​រហ័ស​ណាស់។

ប្រជ្រុយ​នៅ​លើ​ម្រាម​ជើង​កណ្តាល

2

បើ​អ្នក​មាន​ប្រជ្រុយ​ដុះ​លើ​ទីតាំង​ម្រាម​ជើង​កណ្តាល រាប់​បាន​ថា អ្នក​ជា​មនុស្ស​សំណាង​បំផុត​មួយ​ហើយ ព្រោះ​កម្រ​មាន​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ប្រភេទ​នេះ។

ជា​ពិសេស​សម្រាប់​បុរស​ក្តី ស្រ្តី​ក្តី អាយុ​ ៣០ ឆ្នាំ​ឡើង​ទៅ ពួក​គេ​នឹង​ឆាប់​ទទួល​បាន​ជោគជ័យ អាច​រក​លុយ​បាន​ជា​ច្រើន​ដោយ​ខ្លួន​ឯង។ លើស​ពី​នេះ​ពួក​គេ​រមែង​មាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​គ្រប់​ទិសទី ទៅ​ដល់​ណា​ក៏​មិន​ខ្វះ​ញាតិ​រាប់​នោះ​ដែរ។ ក្នុង​ទំនាក់ទំនង​ស្នេហា ក៏​រមែង​អាច​រក​បាន​ដៃ​គូ​ជីវិត​ល្អ អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រណែន។

ប្រជ្រុយ​នៅ​លើ​មេ​ជើង

3

មេ​ជើង​ធំ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សសរ​នៃ​ផ្នែក​ជើង ហើយ​មនុស្ស​ដែល​មាន​ប្រជ្រុយ​លើ​ទីតាំង​នេះ ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត មាន​សមត្ថភាព​លេចធ្លោ​ជាង​មនុស្ស​ទូទៅ​ទាំង​អស់។

លើស​ពី​នេះ​ពួក​គេ​ក៏​រមែង​ទទួល​បាន​ការ​ជឿជាក់ និង​ឲ្យ​តម្លៃ​ខ្ពស់​ពី​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន។ ជា​ទូទៅ​មនុស្ស​នេះ​ឈ្លាសវៃ​ណាស់​ក្នុង​ការ​ប្រកប​របរ​រកស៊ី ឬ​កិច្ច​ការងារ​ណា​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក