មនុស្សស្រីឆ្លាតមិនដែលនិយាយអួតអំពីរឿងរ៉ាវទាំងនេះដល់អ្នកដទៃឡើយ ព្រោះវាអាចនាំឲ្យមានអន្តរាយដល់ខ្លួន!

ជាទូទៅគ្រប់ស្រ្តីទាំងអស់តែងតែមាននូវចំណុចល្អនិងចំណុចអាក្រក់រាងៗខ្លួន។ ស្រី្តខ្លះមានទាំងទេពកោសល្យ ប្រាជ្ញា សម្រស់ និងភាពល្បីល្បាញក្នុងជីវិត ចំណុចទាំងនេះហើយដែលបានធ្វើឲ្យនាងទទួលបាននូវភាពជោគេជ័យ ហើយភាគច្រើននៃស្រ្តីដែលមានលក្ខណៈបែបនេះមិនដែលចូលចិត្តនិយាយអួតនិងជីវិតខ្លួនឯងឡើយ ព្រោះការធ្វើបែបនេះដើម្បីការពារខ្លួននាងនិងគ្រួសារ។ ដោយឡែកមានតែស្ត្រីល្ងង់ប៉ុណ្ណោះដែលតែងអួតនិងមានអំនួតអំពីរឿងរ៉ាវមួយចំនួនដូចខាងក្រោមនេះ៖

១.បង្ហាញរាងកាយខាងក្រៅរបស់អ្នក

ស្ត្រីដែលមានប្រាជ្ញានឹងមិនងាយបង្ហាញស្បែករបស់នាងដោយបើកចំហឡើយ។ ពីព្រោះនាងគិតថារបៀបនៃការស្លៀកពាក់ក៏បានបង្ហាញពីចរិតនិងកិត្យានុភាពរបស់ស្ត្រីនៅក្នុងក្រសែភ្នែកអ្នកដទៃបានដែរ។ យ៉ាងណាចំពោះស្ត្រីដែលស្លៀកពាក់តាមអំពើចិត្តពេកក៏អាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍លើនាងថានាងត្រូវបានគេចែចង់ដោយមិនដឹងពីរបៀបក្នុងការឲ្យតម្លៃខ្លួន។ មិនត្រឹមតែប៉ុណ្ណោះវិធីនៃការស្លៀកពាក់ក៏ទាក់ទាញនូវភាពល្អនិងអាក្រក់របស់មនុស្សស្រីផងដែរ។

វាមិនមែនមានន័យថា ប្រសិនបើអ្នកស្លៀកពាក់ត្រឹមត្រូវនោះអ្នកនឹងមិនជួបមនុស្សអាក្រក់ទេ ប៉ុន្តែស្រ្តីស្លៀកពាក់មិនសមរម្យពេកប្រាកដណាស់ដែលអាចទាក់ទាញដល់អ្នកដែលមានបំណងប្រាថ្នាអាក្រក់លើ នៅពេលនោះហើយដែលស្ត្រីកំពុងជួបគ្រោះមហន្តរាយសម្រាប់ខ្លួនឯងដោយមិនដឹងខ្លួន។

២.បង្ហាញទេពកោសល្យរបស់អ្នក

មនុស្សដែលមានទេពកោសល្យល្អមិនចាំបាច់បង្អួតដល់អ្នកដទៃក៏បានដែរ។ ហើយមនុស្សដែលតែងតែបង្ហាញទេពកោសល្យរបស់ពួកគេច្រើនពេកក៏មិនប្រាកដថាត្រូវបានគេទទួលស្គាល់ដែរ។ ដូច្នេះ បើអ្នកមានទេពកោសល្យល្អសូមប្រើទេពកោសល្យរបស់អ្នកនូវផ្លូវដែលចាំបាច់ដើម្បីរកលុយនិងឈានទៅរកភាពជោគជ័យ។

ទោះជាអ្នកមិនបាននិយាយអួតអ្វីច្រើនទៅអ្នកផ្សេងទៀតក៏នៅតែមានអ្នកសរសើរឬច្រណែនអ្នកដោយសម្ងាត់ដែរ ប៉ុន្តែប្រសិនបើអ្នកតែងតែបង្ហាញអួតពីទេពកោសល្យរបស់អ្នកថាអ្វីដែលប្រសើរជាងគឺរបស់អ្នកនោះវានឹងធ្វើឱ្យអ្នកដទៃមើលឃើញថា អ្នកមានអំនួតអួតអាងនិងក្រអឺតក្រទម។

៣.បង្ហាញគំរោង​អនាគតរបស់អ្នក

ស្ត្រីមានភាពល្បីល្បាញតែងតែផ្លាស់ប្តូរផែនការរបស់ពួកគេទៅតាមអារម្មណ៍ ដូច្នេះអ្វីដែលពួកគេនិយាយជារឿយៗមិនមានស្តង់ដារនិងមិនមែនអ្វីៗទាំងអស់ត្រូវបានកំណត់ទេ។ ហេតុដូចនេះហើយសូមស្វែងយល់ពីចំណុចខ្សោយនេះដោយខ្លួនឯងហើយកុំប្រញាប់ប្រញាល់អួតពីផែនការអនាគតនៅពេលដែលឥឡូវនេះអ្នកមិនទាន់បានជោគជ័យ។

ស្ត្រីគឺជាមនុស្សដែលនាំហុងស៊ុយក្នុងគ្រួសារដូច្នេះអ្នកច្បាស់ជាយកចិត្តទុកដាក់ចំពោះសម្តីរបស់អ្នកជារឿយៗ ព្រោះការនិយាយក៏អាចក្លាយជារឿងឆោតល្ងង់ផងដែរ។ គ្រោះមហន្តរាយឬពរជ័យក៏កើតចេញពីមាត់ដែរ។ ដូចនេះស្រ្តីត្រូវដឹងថានិយាយយ៉ាងម៉េចទើបធ្វើឲ្យគ្រួសារមិនមានការរំខាន ហើយនិយាយយ៉ាងមេចដើម្បីឱ្យអ្វីៗនៅក្នុងផ្ទះដំណើរការទៅដោយរលូន ដើម្បីរក្សាសុភមង្គលគ្រួសារនិងខ្លួនឯង។

៤.បង្ហាញពីប្តីល្អរបស់អ្នក

ស្ត្រីមានស្វាមីល្អគឺជាពរជ័យដ៏អស្ចារ្យមួយ។ ប៉ុន្តែទោះបីជាជាស្វាមីល្អយ៉ាងណាក៏ដោយអ្នកមិនគួរអួតអ្នកដទៃឡើយ។ នៅក្នុងជីវិតពិតតែងមានអ្វីមួយដែលល្អ ប៉ុន្តែបើអ្នកអួតកាន់តែច្រើនវាងាយបាត់បង់។ ដូច្នេះអ្នកមិនចាំបាច់អួតអ្នកដទៃក៏បានព្រោះមានមនុស្សច្រើនណាស់ដែលច្រណែននិងមិនចុះសម្រុងគ្នា ហើយប្រសិនបើអ្នកសប្បាយចិត្តជាងអ្នកដទៃវាជាការល្អបំផុតដើម្បីការពារខ្លួនអ្នកឱ្យបានល្អ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព