ថ្មីៗនេះលោកពូពិការជើងម្នាក់បានធ្វើឱ្យបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែការតស៊ូនឹងការងារមិនលើកដៃសុំគេ ទោះបីជាមិនមានលក្ខណៈគ្រប់គ្រាន់ តែសុខចិត្តមកធ្វើការជាអ្នកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុនមួយដ៏ល្បីទៅវិញ។
អ្វីដែលកាន់តែសង្វេកនោះ ក្រៅពីខ្លួនពិការ លោកពូមានជីវភាពក្រលំបាកណាស់ មួយថ្ងៃរកបានត្រឹម ៦បាន់ ឬ១ម៉ឺនរៀល ដោយលោកពូគ្មានផ្ទះសម្រាកនោះទេ ដោយសព្វថ្ងៃលោកពូបានសុំដីគេនៅ ហើយចិញ្ចឹមក្មួយតូចទៀត នៅម្ដុំហ្រ្គែនភ្នំពេញ។
ដូច្នេះប្រសិនជាបងប្អូនបើកុម្ម៉ង់ឥវ៉ាន់ តាម Food Panda បានជួបលោកពូ អាចជួយជាថវិកា ឬរបស់ប្រើប្រាស់បន្ថែមផង ដោយលោកពូមានលេខទំនាក់ទំនង ២ខ្សែ 092 688 025 និង 096 875 12 24 ៕
អត្ថបទដកស្រង់៖ MaDa HP
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក