ទាល់ហើយមិនដឹងដើរផ្លូវណាទេ? ជ្រើសរើសជណ្តើរមួយ ដើម្បីទទួលបានសារដែលអារម្មណ៍ខាងក្នុងចង់ប្រាប់

តើ​អ្នក​ជឿ​លើ​ផ្លូវ​ចិត្ត​ខាង​ក្នុង​ដែរ​ឬ​ទេ? ពេល​ខ្លះ​នៅ​ពេល​ជួប​បញ្ហា​អ្វី​មួយ អ្នក​ពិបាក​នឹង​គិត​រក​ដំណោះស្រាយ​ខ្លាំង​ណាស់ ប៉ុន្តែ​សុខៗ​វា​ក៏​មាន​អារម្មណ៍​អ្វី​មួយ​ដែល​ផុស​ចេញ​ពី​ក្នុង​ខ្លួន​មក​ប្រាប់​អ្នក​ឲ្យ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​ឲ្យ​តម្លៃ​ទៅ​លើ​អារម្មណ៍​ដែល​បំផុស​ចេញ​មក​នោះ​ខ្ពស់​បំផុត។

តាម​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ការ​ជ្រើសរើស​រូបភាព​ជណ្តើរ ១ ក្នុង​ចំណោម​ជណ្តើរទាំង ៣ អាច​បង្ហាញ​ពី​អ្វី​ដែល​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ៖

រូបភាពជណ្តើរទី ១

1

អ្នក​គួរ​តែ​ឈប់​ខ្ជះខ្ជាយ​ពេលវេលា​ជាមួយ​មនុស្ស​ឬ​របស់​អ្វី​មួយ​ដែល​មិន​នឹង​អ្នក​ត​ទៅ​ទៀត ហើយ​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ជាក់លាក់​ជាមួយ​អ្នក​ពិត​ប្រាកដ ជា​ពិសេស​គឺ​មនុស្ស​ដែល​គេ​បារម្ភ​និង​ស្រលាញ់​អ្នក ដើម្បី​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ។ សូម​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​អ្នក​នៅ​ជុំវិញ​ខ្លួន រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្លួន​ឯង​លែង​ជា​ខ្លួន​ឯង និង​បាត់បង់​ក្តី​សុខ។

រូបភាពជណ្តើរទី ២

2

អ្នក​តែងតែ​ជា​មនុស្ស​ដែល​មមាញឹក​នឹង​ការងារ ហើយ​មាន​គោលជំហរ​រឹងមាំ​ខ្លាំង​ណាស់ ពោល​មិន​មែន​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​នោះ​ទេ។ ការ​ជ្រើសរើស​រូបភាពជណ្តើរទី ២ នេះ ចង់​ប្រាប់​ឲ្យ​អ្នក​មាន​ពេលវេលា​សម្រាក​ខ្លះ ប៉ុន្តែ​នៅ​តែ​ផ្តោត​លើ​អត្តសញ្ញាណ​នៃ​ការងារ​មួយ​នោះ ហើយ​ត្រូវ​តែ​ទទួល​យក​និង​ពេញចិត្ត​នូវ​ផល​ដែល​សម្រេច​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក។

រូបភាពជណ្តើរទី ៣

3

អ្នក​ជា​មនុស្ស​ដែល​សប្បុរសធម៌​ខ្លាំង​ណាស់ ហើយ​អ្នក​រមែង​ទទួល​បាន​ក្តី​សុខ​នៅ​ពេល​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​សប្បាយ​ចិត្ត​និង​ជោគជ័យ។ ប៉ុន្តែ​ជួន​ខ្លះ​អ្នក​បាន​ភ្លេច​ស្រលាញ់​ខ្លួន​ឯង បែប​នេះ​សូម​ចាំ​ថា​មុន​អាច​ជួយ​អ្នក​ដទៃ​បាន អ្នក​ត្រូវ​ជួយ​ឲ្យ​ខ្លួន​ឯង​ឲ្យ​បាន​ឈាន​ដល់​ចំណុច​ដ៏​សមប្រកប​មួយ​សិន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក