ពាក្យបដិសេធរបស់មនុស្សប្រុស ត្រង់ចំណុចទាំង៣នេះ គឺបញ្ជាក់ថា គេស្រឡាញ់អ្នក មិនមែនស្អប់អ្នកទេ

រឿងដែលអត់ប្រយោជន៍បំផុត នោះគឺជាពាក្យទន់ភ្លន់ ដែលនិយាយចេញពីមាត់របស់មនុស្សប្រុស!

យើងតែងជឿជាក់ចំពោះពាក្យផ្អែមល្អែមរបស់មនុស្សប្រុស ដោយឥតលក្ខខណ្ឌ តែលទ្ធផលវិញបែរជាមិនអាចធ្វើអ្វីបានសូម្បីតែបន្តិច ហើយមានអ្នកខ្លះវិញនោះមិនព្រមទៅធ្វើតែម្តង។

ពេលដែលនិយាយចេញមកពិតជាធ្វើឱ្យគេស្ងប់ចិត្តមែន តែទង្វើធ្វើចេញមកបែរជារឿងមួយផ្សេងទៀត។ នៅក្នុងរឿងមនោសញ្ចេតនា  បើមនុស្សប្រុសគេបដិសេធផ្នែកទាំងនេះចំពោះអ្នក នោះគឺជាការស្រលាញ់ខ្លាំងមួយប្រភេទទៅវិញទេ សូមកុំល្ងង់បណ្តាលឱ្យគេទៅបាត់នោះ។

240224354_392696002213989_8195579559365524861_n

១. គេបដិសេធនូវភាពដឹងក្តីរបស់អ្នក

នៅក្នុងជីវិតរស់នៅ ចំពោះការដឹងក្តីរបស់មនុស្សស្រី គឺជារឿងដែលមនុស្សប្រុសគ្រប់គ្នាចង់បាន តែមិនបញ្ជាក់ថាការដឹងក្តីពេកអាចធ្វើឱ្យភាគីខាងប្រុសគេសប្បាយចិត្តនោះឡើយ ដូចជា ចេះដឹងថាត្រូវយកចិត្តគេ មិនតបតនឹងគេ មិនចង់រំខានអ្នកដទៃ គ្មានអ្នកពឹងពាក់ ធ្វើដូចជាមនុស្សរឹងមៃ  រ៉ាប់រងទុក្ខលំបាកគ្រប់យ៉ាងដោយខ្លួនឯង។ តែមនុស្សស្រីបែបនេះបែរជារមែងទទួលបានការឈឺចាប់ ត្រូវគេមើលរំលង សុខចិត្តទ្រាំលាក់ទុក្ខតែម្នាក់ឯង។ ដ្បិតតែបច្ចុប្បន្នគេលើកទឹកចិត្តឱ្យមនុស្សស្រីគ្រប់រូប រស់នៅដោយភាពអង់អាច និងឯករាជ្យក៏ពិតមែន។

តែមនុស្សប្រុសដែលស្រលាញ់អ្នកដោយពិតប្រាកដ គេចង់ឱ្យអ្នកធ្វើអ្វីដែលជាខ្លួនអ្នក មិនចាំបាច់ឱ្យខ្លួនអ្នកចាស់ទុំពេក និងយល់គ្រប់កិច្ចការនោះឡើយ។ រឹតតែមិនអាចឱ្យអ្នករងទុក្ខគ្រប់យ៉ាង ព្រោះគេពិបាកចិត្តនៅពេលដែលឃើញអ្នកលំបាក គេមិនចង់ឱ្យអ្នករងទុក្ខសូម្បីតែបន្តិច គេមើលដឹងពីភាពទន់ខ្សោយរបស់អ្នក គេប្រឹងប្រែងការពារអ្នក។

240483712_392695998880656_7572145445231863364_n

២. បដិសេធចំពោះការចំណាយប្រាក់របស់អ្នក

នៅក្នុងសេចក្តីស្នេហា បើមនុស្សស្រីចេះតែសម្របតាមនោះ មានតែឱ្យមនុស្សប្រុសមើលស្រាលនាងទៅវិញទេ។ បើសិនជាគេស្រលាញ់អ្នក ពេលដែលគេនៅជាមួយអ្នកគេមិនឱ្យអ្នកព្រួយបារម្ភពីរឿងលុយកាក់នោះឡើយ គេសុខចិត្តចំណាយប្រាក់ ដើម្បីអ្នក ពេលទៅណាញុំាអីម្តងៗ គេមិនដែលឱ្យអ្នកចេញលុយឱ្យគេនោះទេ។ ហើយគេក៏អាចយកប្រាក់របស់គេដែលរកបានប្រគល់ឱ្យអ្នកជួយទុកជំនួសគេដែរ គេផ្តល់សន្តិភាពផ្លូវចិត្តដល់អ្នកគ្រប់គ្រាន់។ នៅក្នុងរឿងមនោសញ្ចេតនា ទោះជាប្រាក់ច្រើន ឬតិចក្តី បើគេសុខចិត្តចំណាយប្រាក់ដើម្បីអ្នក គឺអាចរាប់បានថាគេមានចិត្តស្មោះចំពោះអ្នកហើយ។

មនុស្សប្រុសសុខចិត្តចំណាយប្រាក់ដើម្បីអ្នកមិនប្រាកដថាគេស្រលាញ់អ្នកទេ តែបើមនុស្សប្រុសមិនចំណាយលុយដើម្បីអ្នកសោះនោះ ប្រាកដជាមិនបានស្រលាញ់អ្នកហើយ ការចេញលុយឱ្យមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន គឺជារឿងដែលមានក្តីសុខជាទីបំផុត។ មានពេលខ្លះ អ្នកត្រូវស្រលាញ់ខ្លួនឯងជាមុន ទើបមានមនុស្សមកស្រលាញ់អ្នកតាមក្រោយ ការលះបង់តែម្ខាង ប្រាកដជាមិនទទួលបានការស្តាយស្រណោះពីគេឡើយ។

ញុំាបាយឆ្អែកតែ៧ភាគបានហើយ ផឹកស្រាក៏ស្រវឹងតែ៧ភាគដូចគ្នា ចំណែកឯស្នេហាវិញកាន់តែមិនចំបាច់និយាយទៅទៀត ស្រលាញ់គេតែ៧ភាគ គឺគ្រប់គ្រាន់ហើយ ។

240529587_392696025547320_3352557851071601573_n

៣. បដិសេធចំពោះការបោះបង់ការងាររបស់ខ្លួននាង

របស់នៅក្នុងលោកនេះ តើមានមួយណាដែលមិនផុតការបរិច្ឆេទទៅ ដូចជាស្នេហាក៏បែបនេះដែរ ធម្មតាស្នេហាគ្រាដំបូងអ្នកណាក៏ផ្អែមល្អែមដូចគ្នា ប៉ុន្តែពេលយូរៗទៅនឹងទៅជាសាមញ្ញដោយឯកឯង។ នៅក្នុងទំនាក់ទំនង មនុស្សពីរនាក់ចង់ឱ្យស្នេហាមួយនេះមានភាពនឹងនរស្ថិតស្ថេរនោះ ត្រូវការអ្នកទាំងពីរប្រឹងប្រែងជាមួយគ្នា អត់ឱនឱ្យគ្នា និងរីកចម្រើនជាមួយគ្នា។

មនុស្សដែលគិតចង់ឱ្យអ្នកល្អគ្រប់យ៉ាងនោះ គេនឹងគិតគូរគម្រោងអនាគតជាមួយអ្នក ហើយគេមិនចង់ឱ្យអ្នកខ្ជះខ្ជាយសមត្ថភាព និងពេលវេលារបស់អ្នកដោយទទេរនោះឡើយ។ ការមានជំនាញផ្ទាល់ខ្លួន និងមានការចូលចិត្តរបស់ខ្លួននេះ គឺជាភាពទាក់ទាញដ៏សំខាន់មួយទៅកាន់មនុស្សប្រុសដែលខ្លួនស្រលាញ់។

មនុស្សស្រីមិនថារៀបការរួច ឬកំពុងតែមានស្នេហានោះទេ ចាំបាច់ត្រូវរក្សាខ្ជាប់នូវភាពឯករាជ្យរបស់ខ្លួន កុំយកវាសនារបស់ខ្លួនប្រគល់ក្នុងដៃរបស់អ្នកដទៃឱ្យសោះ ក្លាយទៅជាសម្ពាយរបស់មនុស្សប្រុស រស់នៅដោយពឹងលើទឹកមុខរបស់គេ នោះអ្នកនឹងឈឺចាប់អស់មួយជីវិតុះ

អត្ថបទ ៖ Mythical Bird / Knongsrok