មនុស្សប្រុសកើតឆ្នាំទាំង៣នេះ មិនត្រឹមតែពូកែធ្វើការរកលុយទេ ថែមទាំងស្រឡាញ់ប្រពន្ធកូនខ្លាំងថែមទៀតផង

យោងតាមក្បួនហោរាបានឱ្យដឹងថា សម្រាប់បុរសដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ គឺជាបុរសដែលមានសមត្ថភាពខ្ពស់ ក្នុងការធ្វើការ រកលុយ ជីវិតពិតជារីកចម្រើន និងជោគជ័យខ្លាំង។

លើសពីនេះ មនុស្សប្រុសទាំងនេះ មិនត្រឹមតែពូកែខាងធ្វើការរកលុយប៉ុណ្ណោះទេ តែគេថែមទាំងស្រឡាញ់ប្រពន្ធកូនខ្លាំងថែមទៀតផង ចំពោះពួកគេ ប្រពន្ធកូន ទើបជាទ្រព្យដ៏មានតម្លៃបំផុតនៅក្នុងជីវិត ដូច្នេះ មនុស្សស្រីណាដែលបានបុរសទាំងនេះជាដៃគូ ជីវិតពីតជាមានសំណាងខ្លាំង ទាំងរឿងលុយកាក់ និងសុភមង្គលពេញមួយជីវិត។

១. បុរសកើតឆ្នាំឆ្លូវ

ជាយូរមកហើយ បុរសដែលកើតឆ្នាំឆ្លូវ ត្រូវបានគេដឹងថា ជាបុរសដែលស្រឡាញ់ក្រុមគ្រួសារខ្លាំងណាស់។ រាល់ការតស៊ូ និងការលះបង់របស់បុរសកើតឆ្នាំនេះ បំណងធំបំផុត គឺដើម្បីតែក្រុមគ្រួសារគេតែប៉ុណ្ណោះ។

នៅកន្លែងធ្វើការ មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ តែងតែជាមនុស្សឧស្សាហ៍ព្យាយាម មានចិត្តអំណត់មិនដែលត្អូញត្អែរអ្វីឡើយ។

ក្រោយពេលរៀបការ ពួកគេគឺជាប្តីដែលស្រលាញ់ប្រពន្ធ និងកូនខ្លាំងបំផុត។ មិនតែប៉ុណ្ណោះ បុរសដែលកើតឆ្នាំនេះ ច្រើនតែជាអ្នករកស៊ីដ៏ឆ្នើម ដើម្បីចិញ្ចឹមគ្រួសារ។

លើសពីនេះ មិនថាពួកគេត្រូវស៊ូទ្រាំលំបាកយ៉ាងណាក៏ដោយ ពួកគេប្រាកដជាមិនទុកឱ្យប្រពន្ធ និងកូនរបស់ពួកគេរងទុក្ខឡើយ។ បុរសកើតឆ្នាំនេះ គឺជាស្វាមីដ៏ឧត្តមដែលស្ត្រីជាច្រើនប្រាថ្នាចង់បាន។

Screen Shot 2021 08 18 At 4.44.55 PM

២. បុរសកើតឆ្នាំមមី

មនុស្សដែលកើតក្នុងឆ្នាំមមី គឺជាមនុស្សដែលមានសំណាងជាងគេក្នុងចំណោមសត្វទាំង ១២ ។ ពួកគេមានសេរីភាព សន្តិភាព និងជាញឹកញាប់មានអាជីពជោគជ័យខ្លាំង។ នៅក្នុងគ្រួសារ បុរសកើតឆ្នាំនេះ គឺជាប្តីដែលស្រឡាញ់ប្រពន្ធស្រឡាញ់កូន ៗ របស់គាត់ និងមានភាពកក់ក្តៅចំពោះគ្រួសារបំផុត។

មនុស្សដែលកើតក្នុងឆ្នាំមមី ក្នុងសង្គមអាចជាមនុស្សល្អឥតខ្ចោះ និងតឹងតែងខ្លាំង ប៉ុន្តែនៅក្នុងផ្ទះ ពួកគេប្រាកដជាមិនដែលទុកឱ្យប្រពន្ធ និងកូនរបស់ខ្លួនរងទុក្ខឡើយ។

បុរសទាំងនេះ គឺជាស្វាមីដែលស្រឡាញ់ប្រពន្ធរបស់គាត់ខ្លាំងណាស់ ជាឪពុកគម្រូ សម្រាប់កូន ៗ របស់គាត់ថែមទៀត។ ដូច្នេះអាពាហ៍ពិពាហ៍របស់បុរសកើតឆ្នាំមមី ភាគច្រើនជាធម្មតាមានភាពសុខដុម និងពេញលេញល្អណាស់។

Screen Shot 2021 08 18 At 4.44.49 PM

៣. បុរសកើតឆ្នាំ ច

មនុស្សដែលកើតក្នុងឆ្នាំច គឺជាមនុស្សដែលមានភាពស្មោះត្រង់បំផុត។ ទោះយ៉ាងណាក៏ដោយ ដោយសារតែគាត់ជាមនុស្សដែលមានមន្តស្នេហ៍ អាចថាគាត់ងាយនឹងមិនមានភាពច្បាស់លាស់ប៉ុន្មានទេ ពេលនៅលីវ។

ប៉ុន្តែបន្ទាប់ពីមានគ្រួសារហើយ មនុស្សដែលកើតក្នុងឆ្នាំច បង្ហាញពីភាពខុសគ្នារបស់ខ្លួនដាច់ស្រឡះតែម្ដង។ ពួកគេគឺជាបុរសម្នាក់ដែលស្រឡាញ់ប្រពន្ធស្រឡាញ់កូន ៗ ខ្លាំងណាស់ ហើយក៏ខិតខំព្យាយាមអស់ពីសមត្ថភាព ដើម្បីឱ្យប្រពន្ធ និងកូនរបស់គាត់មានជីវិតរីករាយ និងរស់នៅសុខស្រួល។

មនុស្សដែលកើតឆ្នាំនេះ ដ្បិតថាជាមនុស្សដែលតឹងរឹង ប្រកាន់ខ្ជាប់ ច្បាប់ទម្លាប់ខ្លាំងក៏ពិតមែន តែជាក់ស្ដែង គេមានការលះបង់ខ្លាំងចំពោះក្រុមគ្រួសារ ស្រឡាញ់ ថែរក្សា ការពារ និងតែងតែយកចិត្តទុកដាក់ ព្រួយបារម្ភអំពីមនុស្សក្នុងគ្រួសារយ៉ាងខ្លាំង។

កូនចៅរបស់មនុស្សដែលកើតក្នុងឆ្នាំច តែងតែជាមនុស្សឆ្លាត មានទេពកោសល្យ និងជោគជ័យនៅពេលពេញវ័យផងដែរ៕

ប្រភព ៖ Emdep / Knongsrok