គុយទាវ និង មី គឺជាអាហារពេលព្រឹក ដ៏ពេញនិយមមួយ របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ព្រោះវាជាអាហារដែលមានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យទទួលយកបាន។
នៅក្នុងនោះ អ្នកណាមិនស្គាល់នោះ ថា មីអូប្ញស្សី គឺជាហាងលក់មី និងគុយទាវ ដែលមានកេរ្តិ៍ឈ្មោះល្បីថាឆ្ងាញ់ពិសេសប្លែកជាយូរណាស់មកហើយ មានទាំងមីគោក មីគាវ មីប្រហិតសាច់គោ រួមទាំងអាហារបែបមី និងគុយទាវទឹកស៊ុបគ្រប់មុខច្រើនមិនអស់។
តែពេលនេះអ្នកក៏អាចរកទទួលទានរសជាតិ មីអូប្ញស្សីរសជាតិដើមបាននៅ « មីពិសេស អូឫស្សី » ដែលមានទីតាំងធំទូលាយ រសជាតិឆ្ងាញ់ និងមានការបម្រើសេវាកម្មរហ័សទន់ចិត្តទៀតផង។
គួរឱ្យដឹងថាផងដែរ « មីពិសេស អូឫស្សី » មានទីតាំងនៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅលើផ្លូវឧកញ៉ាទ្រីហេង ( ២០១១ ) តែម្តង នៅទល់មុខសាលារៀនញូហ្គេតវ៉េ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 085 955 912 / 016 775 558 ៕
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក