ឆ្លងផុតរយៈពេល ៣ ថ្ងៃនៃខែសីហា តើជីវិតអ្នកបានជួបប្រទះរឿងអ្វីខ្លះហើយ? ល្អឬអាក្រក់ ឬមានជាប់គាំងនៅបញ្ហាណាមួយ? តាមរយៈអត្ថបទនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅព្រះចន្ទមួយ ក្នុងចំណោមព្រះចន្ទទាំង ៣ ដើម្បីទទួលយកសារណែនាំដ៏ល្អបំផុតសម្រាប់ថ្ងៃថ្មី៖
ព្រះចន្ទទី ១
អ្នកមិនគួរយកស្នេហាមកធ្វើជាល្បែងនោះទេ ចូរកុំដោយសារការជំរុញពីអ្នកដទៃ ការណែនាំរបស់អ្នកដទៃ ហើយគិតថាខ្លួនឯងគួរតែសាកល្បងជាមួយនរណាម្នាក់នោះ។ អ្នកក៏រាងចាស់ទុំបន្តិចហើយដែរ សារនេះត្រូវតែគិតឲ្យបានល្អិតល្អន់ ហើយជ្រើសរើសគូស្រករដោយខ្លួនឯង កុំចាំតែពាក្យណែនាំនិងជំរុញឲ្យទៅស្រលាញ់អ្នកនេះ អ្នកនោះពីអ្នកដទៃ។
ពេលខាងមុខនេះ ដល់ពេលហើយដែលអ្នកអាចទទួលបានស្នេហាដ៏ពេញលេញមួយ ប្រសិនអ្នកប្រើបេះដូង និងការគិតរបស់ខ្លួនឯងក្នុងការជ្រើសរើស ជាជាងតាមពាក្យមនុស្សជុំវិញខ្លួន។
ព្រះចន្ទទី ២
អ្នកជាមនុស្សដែលមានផ្លូវចិត្តរឹងមាំ នៅពេលខាងមុខនេះ អ្នកនឹងសង្កេតឃើញថាផ្នែកសេដ្ឋកិច្ចរបស់អ្នកមានភាពល្អប្រសើរជាងមុន។ វាជាពេលវេលាល្អបំផុតក្នុងជីវិត សម្រាប់ខែសីហានេះ ដែលជាពរជ័យប្រោសពីខាងលើមក តែត្រូវចាំ ត្រូវចេះក្តោបក្តាប់ឱកាសនោះឲ្យបានល្អ ហើយប្រើប្រាស់ទ្រព្យដែលមានឲ្យបានត្រឹមត្រូវ និងកុំខ្ជះខ្ជាយខ្លាំងពេក។
ព្រះចន្ទទី ៣
ប្រាក់ចំណូលរបស់អ្នកអាចនឹងកើនឡើងនៅ ២ ទៅ ៣ ខែទៀត ហើយក្នុងខែសីហានេះ លទ្ធផលដែលទទួលបានក៏មិនទាន់ជាល្អខ្លាំងណាស់ដែរ។ ដូច្នេះចូរអត់ធ្មត់ និងរង់ចាំបន្តិចទៅ ដោយពេលខាងមុខ សម្រាប់អ្នកធ្វើការ អាចទទួលបានការឡើងដំណែងថ្មី រីឯអ្នករកស៊ីក៏រកបានអតិថិជនល្អ អាចបង្កើតផលចំណេញដល់អ្នកបានច្រើន។
ចំពោះរឿងមនោសញ្ចេតនាស្នេហារបស់អ្នក ក៏គ្មានបញ្ហាអ្វីដែរ តែសំខាន់ត្រូវបន្តមានការប្តេជ្ញាចិត្តស្មោះមួយនឹងមួយ ហើយមានទំនួលខុសត្រូវជាប់ខ្លួនជានិច្ច។ ដៃគូដែលនៅក្បែរអ្នកពេលនេះ ក៏ជាមនុស្សនាំសំណាងដល់អ្នកដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក