ហោរាសាស្ត្រ ៣១-១ សីហា៖ អ្នក​កើត​ឆ្នាំ ៣ ដល់​ពេល​ទេវតា​ទ្រព្យ​ចុះ​មក​ប្រោស​ទៀត​ហើយ

នៅ​កំឡុង​ចុង​សប្តាហ៍​ នៃ​ថ្ងៃ​ទី ៣១ ​កក្កដា ចូល​ថ្ងៃ​ទី ១ សីហា​ខែ​ថ្មី​នេះ បើ​តាម​ក្បួន​ហោរាសាស្រ្ត គឺ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម អាច​ទទួល​បាន​លាភ​សំណាង​ធំ ហើយ​រាសី​ក៏​ឡើង​ខ្ពស់​ត្រដែត ធ្វើ​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តីសុខ៖

អ្នក​កើត​ឆ្នាំ​ជូត (កណ្ដុរ)

3

អ្នក​ដែល​កើត​ឆ្នាំ​ជូត ភាគ​ច្រើន​តែងតែ​ជា​មនុស្ស​ស្លូតបូត មាន​ចិត្ត​ល្អ​ ហើយ​បើ​ទោះ​បី​ជា​មិន​សូវ​មាន​ទេពកោសល្យ​អំណោយទាន​ពី​ធម្មជាតិ ក៏​ពួក​គេ​រមែង​ជួប​សំណាង​ច្រើន​ណាស់​ដែរ។ ជា​ពិសេស​នៅ​ចុង​សប្តាហ៍​នេះ ពេលវេលា​របស់​ពួក​គេ​ក៏​ឈាន​ចូល​មក​ដល់​ហើយ។

និយាយ​ទៅ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ចាប់​ពី​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​កក្កដា ត​ទៅ​ចូល​ខែ​សីហា គឺ​ពួក​គេ​ប្រៀប​ដូច​បាន​ទេពតា​ទ្រព្យ​ប្រោស​ឲ្យ​ជោគជ័យ ដោយ​មាន​ផ្លែផ្កា​ផ្នែក​ទ្រព្យ​ដុះ​មក​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ការ​វិនិយោគ​ទាំង​ឡាយ​នានា ក៏​ទទួល​បាន​ផល​ចំណេញ​តាម​ការ​ចង់​បាន។

មួយ​ផ្សេង​ទៀត​មិន​ត្រឹម​តែ​សំណាង​ផ្នែក​ទ្រព្យ​ម្យ៉ាង​ឡើយ ទៅ​មើល​ចំណង​ស្នេហា សម្រាប់​អ្នក​មាន​គូ​ហើយ​នោះ ក៏​មាន​សុភមង្គល រុងរឿង និង​វិបុលភាព​ខ្លាំង​ផង​ដែរ​នៅ​ពេល​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

2

អ្នក​កើត​ឆ្នាំ​ច ពី​ក្មេង​ទៅ​ច្រើន​តែ​លំបាក តែ​ពេល​ចាស់​ទៅ​រមែង​មាន​ជីវិត​រស់នៅ​ស្រួល ហើយ​អាច​ជោគជ័យ​ក្នុង​អាជីព​ស្រករ​ពាក់​កណ្តាល​អាយុ​ឡើង​ទៅ។

យ៉ាង​ណា​តាម​ហោរាសាស្រ្ត​នៅ​ចុង​សប្តាហ៍​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ច នឹង​ទទួល​បាន​ជោគជ័យ​ធំ​ក្នុង​ជីវិត ដោយ​ពួក​គេ​ក៏​អាច​នឹង​មាន​លទ្ធភាព​ដល់​ពេល​ត្រូវ​ទិញ​ឡាន​ថ្មី ផ្ទះ​ថ្មី​ផង​ដែរ​ គ្រាន់​តែ​អ្នក​ខ្លះ​ចង់​សន្សំ​ទុក​សិន មិន​ទាន់​ចង់​ចំណាយ​ពេល​នេះ។ ជា​ពិសេស​សម្រាប់​មនុស្ស​កើត​ឆ្នាំ​ច ដែល​មាន​អាយុ ៣៥ ឆ្នាំ​ឡើង​ទៅ គឺ​នឹង​រីក​ចម្រើន​ខ្លាំង ហើយ​រក​ឃើញ​ផ្លូវ​ជីវិត​វិជ្ជមាន​ថ្មី​នៅ​ទំព័រ​ខែ​សីហា។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

1

មនុស្ស​ដែល​កើត​ឆ្នាំ​រកា ច្រើន​តែ​ជា​មនុស្ស​មាន​មនោសញ្ចេតនា ប្រើប្រាស់​អារម្មណ៍​និង​បេះដូង​ខ្ពស់​ជាង​ការ​ប្រើប្រាស់​ការ​គិត ហេតុ​ហ្នឹង​ហើយ​ទើប​គេ​ងាយ​នឹង​ចុះ​សម្រុង​ជាមួយ​មនុស្ស​រាល់​គ្នា​នៅ​ជុំវិញ​ខ្លួន។ យ៉ាង​ណា​វាសនា​ពួក​គេ​ចារ​ឲ្យ​ជួប​មនុស្ស​ល្អ​ច្រើន ដែល​រមែង​តាម​ជួយ​ជ្រោមជ្រែង ហើយ​ដ្បិត​ជួប​ការ​លំបាក​ឬ​ធ្លាក់​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ណា​មួយ ក៏​គេ​នៅ​តែ​ងើប​មក​វិញ​រួច​ដែរ។

យ៉ាង​ណា​មក​ដល់​ពេល​ខាង​មុខ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​រកា នឹង​ប្រមូល​ទ្រព្យ​មក​ផ្តុំ​នៅ​នឹង​ខ្លួន ដោយ​ពួក​គេ​អាច​ទទួល​បាន​ការ​ឡើង​តំណែង ឡើង​តួ​នាទី​នៅ​ស្ថាប័ន​ការងារ ហើយ​បើ​ក្នុង​អាជីព​រកស៊ី ដ្បិត​បើ​រាង​ធ្លាក់​ចុះ​បន្តិច តែ​ចំណូល​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ល្អ​ប្រសើរ​មួយ​ បើ​ធៀប​នឹង​អ្នក​កើត​ឆ្នាំ​ផ្សេង​ឯ​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក